How To Participate In Roulette How To Play Roulette: Finish Guide To The Game Content How To Experience Roulette Guides Best Roulette Sites Within 2024 To...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញធ្វើជំនួបពិភាក្សាកំពូលជាមួយ ឯកឧត្តម ស៊ី ជិនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅផ្ទះភ្ញៀវរដ្ឋ Diayutai រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ សូមជម្រាបថា...
ភ្នំពេញ ៖ នារសៀលថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី, ព្រមទាំងការស្នើចូលសញ្ជាតិខ្មែរ របស់គម្រោងវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ...
កំពង់ស្ពឺ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញលោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺថ្មី ជំនួសអ្នកចាស់ត្រូវចូលនិវត្តន៍ ត្រូវខិតខំដោះស្រាយសំណូមពរ និងផ្ដល់ចំណេះដឹងផ្នែកកសិកម្ម ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បង្កបង្កើនផល កាន់តែទទួលបានទិន្នផលល្អ ។ ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺថ្មី នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤...
អង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី០៣ខែធ្នូនេះ សហការជាមួយក្រុមហ៊ុនថោនគ្រុប បានរៀបចំ «ការប្រគំតន្រ្តីអបអរសាទរទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ» ក្រោមប្រធានបទ «សេវាសាធារណៈល្អ រាស្រ្ដស្រលាញ់គាំទ្រ» ស្ថិតនៅស្ថានីយទូរទស្សន៍ថោន រាជធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ នៅក្នុងអង្គពិធី កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានអានសារលិខិតអបអរសាទររបស់សម្តេចធិបតី ហ៊ុន...
នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមធ្វើជាអធិបតីភាពក្នុងទិវា «ជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨»។ ទិវានេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិការាជរដ្ឋាភិបាល អង្គទូតប្រចាំកម្ពុជា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនមានពិការភាព លោកគ្រូ អ្នកគ្រូ ក្មួយៗនិស្សិត និងសិស្សានុសិស្សជាច្រើនរូប។ ជាកិច្ចចាប់ផ្តើមនៃអង្គពិធី ឯកឧត្តម...
ឧត្តរមានជ័យ៖ គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តឧត្ដរមានជ័យ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តឧត្តរមានជ័យ ក្នុងនោះក៏មានការចូលរួមពីសមាជិក សមាជិកាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ យ៉ាងច្រើនកុះករ នៅរសៀលថ្ងៃទី២ធ្នូឆ្នាំ២០២៤។ ក្នុងពីធីនោះដែរឯកឧត្ដម មាន ចាន់យ៉ាដា បានមានប្រសាសន៍ថា មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២...
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះថា យុទ្ធនាការផ្តល់ថ្នាំបង្ការការពារជំងឺកញ្រ្ជឹល ស្អូចបន្ថែមនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីការពារកុមារ សម្រេចបានចំនួន១០២%។ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានមានប្រសាសន៍ថា យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្ជ្រឹល និងស្អូច ឆ្នាំ២០២៤នេះ បានចាប់ផ្តើមពីថ្ងៃទី០១ខែវិច្ឆិកា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុចាប់ពី៩ខែ ដល់ក្រោម៥ឆ្នាំ។ ជាក់ស្តែងក្នុងមូលដ្ឋានរាជធានីភ្នំពេញ...
សហគ្រិនខ្មែរមានសេចក្តីរីករាយក្នុងការប្រកាសអ្នកឈ្នះ នៃកម្មវិធីការប្រកួតប្រជែងយុវជនឆ្ពោះទៅអាជីវកម្ម ដើម្បីអបអរសាទរការច្នៃប្រឌិតរបស់យុវជននៅក្នុងវិស័យសហគ្រិនភាព។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងការអបអរ និងទទួលស្គាល់ពីសម្ថតភាពនៃម្ចាស់ជ័យលាភី៥ក្រុម ក្នុងចំណោមបេក្ខជនសរុបចំនួន៤០០ ដែលបានដាក់ពាក្យចូលរួម។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិ នៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “កម្មវិធីយុវជនឆ្ពោះទៅអាជីវកម្ម គឺជាកម្មវិធីគាំទ្រមួយនៃកម្មវិធីគាំទ្រជាច្រើទៀតរបស់សហគ្រិនខ្មែរ ដែលផ្ដល់ឱកាសដល់យុវជនបង្ហាញពីគំនិតច្នៃប្រឌិតនៃនវានុវត្តន៍ថ្មី បណ្ដុះជំនាញ ដោះស្រាយបញ្ហា និងជំរុញស្មារតីសហគ្រិនភាព។ សហគ្រិនខ្មែរជឿជាក់ថា ការផ្តល់ឱកាសដល់យុវជនតាមរយៈកម្មវិធីនេះ គឺមានសារៈសំខានមរាប់ការជំរុញកំណើនសេដ្ឋកិច្ច ជំរុញនវានុវត្តន៍ថ្មី និងបង្កើតការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “នវានុវត្តន៍...
ខណៈទើបទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) លោក មុំ សៀក បានសន្យាថា នឹងខិតខំយកចិត្តទុកដាក់ទាំងកម្លាំងកាយចិត្ត ដើម្បីដឹកនាំសមាជិក សមាជិកាឲ្យស្របតាមលក្ខន្តិកៈ និងចូលរួមគោរពបទបញ្ជាផ្ទៃក្នុងឲ្យបានត្រឹមត្រូវទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយកម្មករនិយោជិតទាំងអស់ឲ្យមានជីវភាពរស់នៅសមរម្យ។ លោក មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរទៅមុខថែមទៀត លោកបានប្តេជ្ញាចិត្ត និងដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន មានដូចជា៖ នឹងចូលរួមសហការល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកំពស់កិច្ចទំនាក់ទំនងវិជ្ជាជីវៈ, ចូលរួមជួយសម្របសម្រួល...