ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម XU Hao អភិបាលរង នៃខេត្តយូណាន និងគណៈប្រតិភូ អញ្ជើញចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេសកម្ពុជា និងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបង្ហាញពីគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ដើម្បីជំរុញលំហូរភ្ញៀវទេសចរក្នុងខេត្តយូណានមកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។ ក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំងពីរបានឯកភាពក្នុងការជួយជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនខេត្តយូណានឱ្យកាន់តែទូលំទូលាយ ដោយស្របតាមស្មារតីនៃ “ឆ្នាំទេសចរណ៍...
សៀមរាប៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលា ស្ដីពីឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ (Workshop on Digitalization in Public Administration) សម្រាប់ប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសិក្ខាកាមនៃបណ្តាប្រទេសជាសមាជិកអាស៊ាន, ប្រទេសទីម័រឡេស្តេ, ប្រទេសជប៉ុន, ប្រទេសចិន, ប្រទេសកូរ៉េខាងត្បូង និងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងមន្ត្រីរាជការតំណាងក្រសួង...
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌល កំពត កាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០២៤-២០២៥ មកពីវិទ្យាល័យនានាទូទាំងខេត្តកំពត សរុបចំនួន ជាង៦,០០០ នាក់ នៅសាលាខេត្តកំពត។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តាក់ ហាប់...
ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត ព្រមទាំងឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រត្តិបត្តិការសឹករងខេត្ត និងជាប្រធាន ស.អ.ក ខេត្ត នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត និងក្រុមការងារ ស.អ.ក ខេត្ត ចុះសំណេះសំណាលសាកសួរសុខទុក្ខ យុទ្ធជនម្នាក់រងរបួសក្នុងការប៉ះទង្គិចប្រដាប់អាវុធជាមួយកងទ័ពសៀមនៅតំបន់ព្រំដែន ដែលពេលនេះលោកកំពុងបន្តព្យាបាលជំងឺនៅគេហដ្ឋានក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ...
ភ្នំពេញ៖ ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Khoasods របស់ថៃដែលចុះផ្សាយនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថា អាជ្ញាធរកម្ពុជាបានជួលប្រជាពលរដ្ឋខ្លួនឲ្យមករើបន្លាលួសនិងប៉ះទង្គិចជាមួយកងទ័ពថៃនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃដដែល លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការប៉ះទង្គិចនេះកើតឡើងដោយសារតែប្រជាពលរដ្ឋកម្ពុជាទាំងនោះ ការពារទ្រព្យសម្បត្តិរបស់ពួកគាត់ពីការកាត់យកដោយយោធាថៃតាមរយៈការាយបន្លាលួស និងដាក់កង់ឡានខុសច្បាប់ ដែលផ្ទុយពីបទឈប់បាញ់ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។ នៅក្នុងការសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី...
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថានៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤:២០ នាទី រសៀលនេះ កងកម្លាំងយោធារបស់ថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យធ្វើការទប់ស្កាត់យ៉ាងខ្លាំងទើបកងកម្លាំងរបស់ថៃយកបន្លាលួសនោះត្រឡប់ទៅវិញ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តស្នើឱ្យភាគីថៃគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងជាពិសេសស្មារតីនៃកិច្ចព្រមព្រៀង...
(ភ្នំពេញ)៖ សហជីពនៅកម្ពុជាវាយតម្លៃថាការដាក់ចេញនូវវិធានការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការរកការងារជូនពលករខ្មែរដែលត្រឡប់មកពីថៃគឺមានប្រសិទ្ធខ្ពស់ និងបានបង្ហាញពីការយកចិត្តទុកដាក់ជាខ្លាំង។ ការវាយតម្លៃរបស់សហជីពនេះ គឺធ្វើឡើងក្រោយក្រសួងការងារបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន ១១ចំណុចដើម្បីសម្របសម្រួលដល់ពលករខ្មែរដែលត្រឡប់មកពីថៃឱ្យទទួលបានឱកាសការងារ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា ការដាក់ចេញនូវយុទ្ធនាការរបស់ក្រសួងការងារ គឺពិតជាមានសារៈសំខាន់ និងចាំបាច់ដើម្បីធានានូវការរកការងារធ្វើជូនបងប្អូនពលករ។ លោក សំ សឿន បានគូសបញ្ជាក់ថា៖ “យុទ្ធនាការ និងយន្តការនានារបស់ក្រសួងការងារដែលបានជួយសម្របសម្រួលដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានឱកាសការងារនេះ គឺជាការចាំបាច់ និងមានសារៈសំខាន់ ហើយវាជាការយកចិត្តទុកដាក់មួយដែលក្រសួងការងារបានដាក់ចេញបន្ថែមលើការងារដែលមានស្រាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។ ទន្ទឹមនឹងនេះ...
នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការអនុវត្តសាកល្បងគន្លងអប់រំថ្មី នៅវិទ្យាល័យទេពប្រណម្យ ខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រី...
ព្រះវិហារ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន សាប៊ូដុសខ្លួន សាប៊ូបោកខោអាវ ឈុតឆ្នាំង ចាន វែកបាយ វែកសម្លរ និងស្លាបព្រា ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍សិលារាម និងវត្តកំពង់សង្កែ ស្ថិតក្នុងខេត្តព្រះវិហារ។...
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្ដអំពាវនាវដល់ពលករខ្មែរដែលបានត្រលប់មកដល់កម្ពុជា ហើយមិនទាន់ទទួលបានការងារធ្វើសូមឱ្យទាក់ទងទៅលេខទូរសព្ទ ១២៩៧ ដើម្បីទទួលបានការជួយសម្របសម្រួលពីក្រសួងការងារក្នុងការស្វែងរកការងារធ្វើនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និងឱកាសការងារដែលមានជាបន្តបន្ទាប់។ ឯកឧត្តម ស៊ុន មេសា មានប្រសាសន៍ថាថា “ប្រជាជនកម្ពុជាដែលមិនទាន់មានការងារធ្វើ សូមទូរសព្ទទៅលេខ ១២៩៧។ តាមរយៈលេខទូរសព្ទនេះ ក្រសួងការងារប្តេជ្ញាជួយសម្រួលដល់បងប្អូន ប្រជាពលរដ្ឋបានត្រលប់មកពីថៃឱ្យឆាប់ទទួលបានការងារធ្វើ ហើយក៏បើកផ្លូវទំនាក់ទំនងរវាងអ្នកស្វែងរកការងារធ្វើ និងអ្នកដែលត្រូវការបុគ្គលិកបម្រើការងារផងដែរ។” យោងតាមអ្នកនាំពាក្យក្រសួងការងារ...