ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងសប្បុរសជននានា ក្រសួងបានបញ្ចប់ការជួសជុលព្រះវិហារ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស ដែលស្ថិតនៅ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល កាលពីឆ្នាំ២០២៥កន្លងមកនេះ។ ក្នុងគោលបំណងពង្រឹងការអភិរក្ស ថែរក្សាព្រះវិហារបុរាណនិងព្រះពុទ្ធប្រតិមា ក៏ដូចជាពង្រីកការអប់រំផ្សព្វផ្សាយអំពីសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃនេះឱ្យបានទូលំទូលាយ ក្រសួងបានរៀបចំប្រែក្លាយអតីតព្រះវិហារនេះទៅជាសារមន្ទីរសម្រាប់តាំងបង្ហាញវត្ថុបុរាណសំខាន់ៗមួយមួយចំនួន ដែលបានបន្សល់ទុកពីព្រះចេតិយ និងបរិវេណអតីតក្រុងឧដុង្គ ដើម្បីបើកជូនសាធារណជនចូលទស្សនា និងសិក្សាស្រាវជ្រាវ នាពេលខាងមុខ។ ចំពោះកាលបរិច្ឆេទនៃការបើកទ្វារជូនសារធារណជនអាចចូលទស្សនាជាអចិន្ត្រៃយ៍ ក្រសួងនឹងជូនដំណឹងនាពេលក្រោយ បន្ទាប់ពីការងាររៀបចំដាក់តាំងទាំងអស់ត្រូវបានបញ្ចប់រួចរាល់។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ក្រសួងបានសម្រេចបើកទ្វារជាបណ្តោះអាសន្នជូនសាធារណជនចូលទស្សនារយៈពេល២សប្តាហ៍ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់២៧...
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័ សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានព្រមានចាត់វិធានការ ចំពោះមន្ត្រីអាជ្ញាធរនៅក្នុងខេត្ត ដែលអាងខ្នងអាងខ្សែ មិនយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ហើយមានចរិកអញនិយម ។ ក្នុងពិធីប្រកាសតែងតាំងលោក នី នរៈ ជាអភិបាលស្រុកឱរ៉ាល់ថ្មី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត មានប្រសាសន៍ថា អាជ្ញាធរដែលបម្រើប្រជាពលរដ្ឋបានល្អ មូលដ្ឋានមិនមានបញ្ហាប្រឈមនោះទេ ហើយបើសេវាល្អ នោះពលរដ្ឋក៏គ្មានកង្វល់ដែរ ដូច្នេះជាមន្ត្រី...
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ថា ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ បានដើរមកដល់របត់មួយទាមទារឱ្យកម្ពុជាគិតជ្រៅ វែងឆ្ងាយ លម្អិត និងបែបយុទ្ធសាស្រ្ដជាទីបំផុត ដើម្បីសម្រេចចិត្តឱ្យត្រូវទាមទារឱ្យទាល់តែបានមកវិញនូវទឹកដីដែលថៃកាន់កាប់ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់បែបនេះ តាមរយៈសន្និសីទសារព័ត៌មានក្នុងឱកាសសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជាវិញ...
ភ្នំពេញ៖ បន្ទាប់ពីដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ ក្រោយបានអញ្ជើញបំពេញទស្សនកិច្ចការងាររយៈពេលបីថ្ងៃនៅប្រទេសបារាំង សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារ ថ្លែងអំណរគុណប្រធានាធិបតីបារាំងឯកឧត្តមប្រធានាធិបតី Emmanuel Macron ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងរៀបចំដំឡើងកម្រិតទំនាក់ទំនងប្រទេសទាំងពីរដល់កម្រិត «ភាពជាដៃគូរយុទ្ធសាស្ត្រ»។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានសរសេរថា៖«សូមអរគុណចំពោះឯកឧត្តមប្រធានាធិបតី Emmanuel Macron ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាការងារប្រកបដោយលទ្ធផលវិជ្ជមាន ដើម្បីពង្រឹងចំណងមិត្តភាពទ្វេរភាគីរវាងប្រទេសយើងទាំងពីរ...
ភ្នំពេញ៖ បន្ទាប់ពីដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ ក្រោយបានអញ្ជើញបំពេញទស្សនកិច្ចការងាររយៈពេលបីថ្ងៃនៅប្រទេសបារាំង សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារ ថ្លែងអំណរគុណប្រធានាធិបតីបារាំងឯកឧត្តមប្រធានាធិបតី Emmanuel Macron ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងរៀបចំដំឡើងកម្រិតទំនាក់ទំនងប្រទេសទាំងពីរដល់កម្រិត «ភាពជាដៃគូរយុទ្ធសាស្ត្រ»។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានសរសេរថា៖«សូមអរគុណចំពោះឯកឧត្តមប្រធានាធិបតី Emmanuel Macron ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាការងារប្រកបដោយលទ្ធផលវិជ្ជមាន ដើម្បីពង្រឹងចំណងមិត្តភាពទ្វេរភាគីរវាងប្រទេសយើងទាំងពីរ...
ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី ៨ ខែមេសា ២០២៦ម្សិលម៉ិញនេះ បាននាំយកក្រមា សារ អំបុក នំខ្ញី ក៏ដូចជាជំនួយនានាពីប្រជាពលរដ្ឋជួរក្រោយជូនដល់វីរកងទ័ពជួរមុខ។ ការនាំយកទៅកាលពីម្សិលម៉ិញនេះ បានប្រគល់ជូនវីរកងទ័ពជួរមុខ ដែលឈរជើងការពារបូរណភាពទឹកដី នៅខេត្តព្រះវិហារ។ ឈរលើពាក្យស្លោក “ ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹក គ្រប់វេលា”ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកនូវក្រមា នាំយកសាររបស់ពលរដ្ឋ អំបុក នំខ្ញី ក៏ដូចជា ជំនួយជាស្បៀង...
ភ្នំពេញ៖ ផលិតផលក្នុងស្រុកចម្រុះប្រមាណ ៣០០មុខ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ផលិតផលខ្មែរលើកទី៣ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ» រៀបចំដោយសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ព្រឹតត្តិការណ៍នេះ រៀបចំនៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ មានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី...
ភ្នំពេញ ៖ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអំពាវនាវឱ្យរួមគ្នាដើម្បីសន្សំសំចៃការចំណាយផ្សេងៗ ខណៈតម្លៃប្រេងបានកើនឡើងយ៉ាងខ្លាំងដោយសារសង្គ្រាមអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក ហើយក្នុងប្រទេសកម្ពុជាក៏ទទួលរងផលប៉ះពាល់ដូចគ្នាផងដែរ។ ការអំពាវនាវរបស់ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ។ ឯកឧត្ដម...
នៅថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារចូលរួមអបអរសាទ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» ការរៀបចំទិវាជាតិនេះ ក្នុងគោលបំណងជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុលផុស ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ...
នៅយប់ថ្ងៃទី៧ ឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៦៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់...