ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានបញ្ជាក់ថា បទល្មើសគ្រឿងញៀន មានលក្ខណៈកាន់តែស្មុគស្មាញមួយកម្រិតថែមទៀត ដោយបានផ្សារភ្ជាប់ជាមួយនឹងបទល្មើសមិនប្រពៃណីជាច្រើនទៀត ដូចជា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសហិរញ្ញវត្ថុ ដែលទាមទារឱ្យមានការឆ្លើយតបប្រកបដោយលក្ខណៈសម្របសម្រួល និងដោះស្រាយជាពហុវិស័យ។ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទ្វេភាគី/ត្រីភាគី កម្ពុជា-វៀតណាម-ឡាវ លើកទី១៩ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា បញ្ហាគ្រឿងញៀនខុសច្បាប់...
នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង ០៨:៤៥នាទីព្រឹកមិញនេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សូមជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវយកចិត្តទុកដាក់លើការពង្រឹងអំណាននៅកម្រិតបឋមសិក្សា ដើម្បីជំរុញ និងលើកកម្ពស់ការអានរបស់សិស្សានុសិស្សឱ្យកាន់តែមានប្រសិទ្ធភាព។ អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សាថ្មី និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យទ្រៀល ស្ថិតក្នុងខេត្តកំពង់ធំ។ សម្តេចធិបតីបានសង្កត់ធ្ងន់ ការពង្រឹងអំណានថ្នាក់បឋមពិតជាកិច្ចការសំខាន់ណាស់ក្នុងការពង្រឹងសមត្ថភាពការរៀនរបស់សិស្សនៅក្នុងថ្នាក់រៀនពីថ្នាក់មូលដ្ឋានឡើងទៅ។ សម្ដេចថ្លែងថា «ក្រសួងអប់រំត្រូវតែយកចិត្តទុកដាក់ខ្ពស់លើករណីនេះ ដើម្បីធានាថាកុមារមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការអានតាំងពីចាប់ផ្តើមដំបូង»។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖កុមារដែលរៀននៅកម្រិតបឋមសិក្សា គួរតែរៀនអានសៀវភៅដែលបោះពុម្ពលើក្រដាសជាចម្បង»។ ទាក់ទងនឹងការកម្រិតការប្រើប្រាស់ឌីជីថល...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ និងអំពាវនាវដល់សប្បុរសជននានាឱ្យបន្តចូលរួមកសាង និងពង្រីកសាលារៀនបន្ថែមទៀត នៅទូទាំងប្រទេស។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីចំនួន ៥ខ្នង នៅវិទ្យាល័យទ្រៀល ក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ការដោះស្រាយបញ្ហាកំណើនសិស្ស និងកង្វះថ្នាក់រៀន គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលតាំងតែពីអាណត្តិមុនៗក្រោមការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។...
នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ជំទាវ ស៊ីលឃ័រ រើហ៊្វ័រ(Silke Röfer) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលនៃសហព័ន្ធសាធារណរដ្ឋអាឡឺម៉ង់ និងក្រសួងបរិស្ថាន ជំនួបសម្តែងការគួរសមបានពិភាក្សាពីសារៈសំខាន់នៃការធ្វើការរួមគ្នារវាងរដ្ឋាភិបាល ដៃគូអន្តរជាតិ ព្រមទាំងវិស័យឯកជន សាធារណជន ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ក៏ដូចជាការជំរុញការអភិវឌ្ឍដោយចីរភាព។ លោកជំទាវឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ៥ខ្នង(៥៥បន្ទប់) នៃវិទ្យាល័យទ្រៀល នៅខេត្តបាត់ដំបង ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ សម្ដេចធិបតី៖ ធនធានមនុស្សនឹងក្លាយទៅជាទ្រព្យរបស់ជាតិសម្រាប់រយៈពេលវែង ដែលកើតចេញពីផលនៃការវិនិយោគលើវិស័យអប់រំ។ សម្ដេចធិបតី៖ ចាប់តាំងពីការប្រកាសបង្កើតជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា បានចូលរួមច្រើនក្នុងសកម្មភាពមនុស្សធម៌ ដើម្បីបានជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ...
នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារកងការពារព្រំដែនលេខ៥០៣ និងលេខ៥១៣ នៅខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានពាំនាំនូវសារសួរសុខទុក្ខ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនភរិយាកងការពារព្រំដែន និងក្រុមគ្រួសារវីរកងទ័ពទាំងអស់ តាមរយ: ការនាំយកមកនូវស្បៀងអាហារ...
ភ្នំពេញ៖ មនុស្សច្រើនកំណត់អារម្មណ៍ថាខ្លួនជាផ្នែកមួយនៃទីកន្លែង តាមរយៈកំណើត អាសយដ្ឋាន ភាសា ឬកម្មសិទ្ធិ។ ប៉ុន្តែការបម្រើអ្នកដទៃផ្តល់និយមន័យមួយផ្សេងទៀត៖ ខ្ញុំជាផ្នែកមួយនៃទីកន្លែងដែលខ្ញុំព្រមទទួលយកចំណែកនៃការថែរក្សា។ ការបម្រើខ្លះអាចមើលឃើញយ៉ាងច្បាស់ ដូចជាការដាំដើមឈើដោយមានផែនការថែទាំរយៈពេលវែង ការសម្អាតតំបន់ដែលបានអនុញ្ញាត ការជួយរៀបចំព្រឹត្តិការណ៍សហគមន៍ ឬការស្តារសួនច្បារមួយ។ ការបម្រើខ្លះទៀតធ្វើឡើងដោយស្ងៀមស្ងាត់ ដូចជាការបិទក្បាលរ៉ូប៊ីណេទឹក ការរៀបចំកំណត់ត្រា ការបកប្រែព័ត៌មាន ការសួរសុខទុក្ខអ្នកជិតខាង ឬការថ្លែងអំណរគុណដល់កម្មករ។ ការបម្រើពិតប្រាកដចាប់ផ្តើមពីការស្តាប់។ អ្នកស្ម័គ្រចិត្តដែលមកដល់ជាមួយដំណោះស្រាយដែលបានសម្រេចទុកជាមុន អាចមើលរំលងចំណេះដឹងក្នុងមូលដ្ឋាន ធ្វើការងារស្ទួនគ្នា ឬបង្កបន្ទុកថែទាំបន្ថែម។ សូមសួរថា តើសហគមន៍ត្រូវការអ្វី?...
នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោកស្រី Rebecca Wicks នាយិកាកម្មវិធីអង្គការ HALO Trust ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះផ្តោតលើការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងអង្គការ HALO Trust ក្នុងការជំរុញការអនុវត្តសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព...
ភ្នំពេញ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ធ្វើការបណ្ដេញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន ២១នាក់ (ស្រី៤នាក់) ដែលពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់...