នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកម្មវិធី “បណ្តុះបណ្តាលអាជីវកម្មបង្កើតថ្មី ACTSmart” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង នាយកមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata ព្រមទាំងសាស្ត្រចារ្យ និស្សិត នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា(ATC) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ កម្មវិធី “បណ្តុះបណ្តាលអាជីវកម្មបង្កើតថ្មី ACTSmart” គឺជាកម្មវិធីបណ្តុះបណ្តាលសហគ្រិនដែលផ្ដោតលើបច្ចេកវិទ្យាដែលមានគោលបំណងផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងនិស្សិតនូវខ្លឹមសារសិក្សាសំខាន់ៗ...
ភ្នំពេញ៖ នាថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាប្រធានក្រុមការងារត្រួតពិនិត្យបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤ ដែលអនុវត្តដោយក្រុមហ៊ុនសាងសង់ PHNOM PENH PRECAST PLANTS CO., LTD និង T.C.M. ENGINEERING COMPANY LTD...
ភ្នំពេញ៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍលើវិស័យមីន ដែលកិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិកនៃក្រុមការងារបច្ចេកទេស។ ក្នុងកិច្ចប្រជុំ តាងនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដមបណ្ឌិត លី ធុជ បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ...
សមាជិកអាស៊ាន និងប្រទេសចិន បានផ្តល់ប្តូរបទពិសោធន៍គ្នាលើវិស័យអប់រំបច្ចេកទេស តាមរយៈសិក្ខាសាលាមួយដែលប្រទេសកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះ។ មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស (SEAMEO TED) និង អង្គការ GO STUDY Global Education បានសហការរៀបចំសិក្ខាសាលាអន្តរជាតិស្តីពី “ភាពជាដៃគូរវាងប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍លើកទី២ (2nd China-SEA Partnership Workshop)” នៅសណ្ឋាគារ HYMAWARI រាជធានីភ្នំពេញ ចាប់ថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២៥ ។...
សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានជួបជុំរៀបចំពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះបរមនាថ នរោត្តតម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២យាងចូល ៧៣ព្រះវស្សា។ ការរៀបចំពិធីថ្វាយព្រះពរនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមទាំងវត្តមានឯឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងថ្នាក់ដឹកនាំ និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាប្រមាណ ៤០០នាក់។...
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូនៃសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ដឹកនាំដោយ លោក Barros Figueira Miguel ប្រធានសមាគម ATIC ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ វីននី ប៊ីយ៉ានីម៉ា (Winnie Byanyima) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ សូមជម្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាលជាសេនាធិការបាននឹងកំពុងបំពេញបេសកកម្មដ៏សំខាន់ ចូលរួមយ៉ាងសកម្ម និងសហការក្នុងអន្តរវិស័យ ដើម្បីឆ្លើយតបនឹងបញ្ហាមេរោគអេដស៍យ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាល...
វិស័យឯកជន ចាត់ទុកការផ្តល់ឱ្យវិនិយោគិនផ្ទាល់ពីបរទេសអាចបណ្តាក់ទុនវិនិយោគ ១០០%, ការដកចំណេញទៅកាន់ ប្រទេសរបស់ខ្លួន និងកម្ពុជាគឺជាប្រទេសចាយលុយដុល្លារ និងការដាក់ចេញគោលនយោបាយផ្សេងៗជាច្រើនទៀត បានធ្វើឱ្យកម្ពុជា កំពុងដើរលើផ្លូវ ដោយបាននិងកំពុងស្រូបយកវិនិយោគិនថ្មីៗមកបណ្តាក់ទុនជាបន្តបន្ទាប់។ រាជរដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិ បានផ្តោតយកចិត្តទុកដាក់លើគោលនយោបាយអាទិភាពសំខាន់ៗជាច្រើន ក្នុង គោលដៅពង្រឹងយន្តការគ្រប់គ្រងហានីភ័យ និងវិបត្តិ ដើម្បីគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសការទាក់ទាញការវិនិយោគ ផ្ទាល់ពីបរទេស និងការវិនិយោគក្នុងស្រុក ស្ថិតក្រោមកត្តានៃសុខសន្តិភាព និងស្ថិរភាពនយោបាយ, បាននិងកំពុងគាំទ្រដល់ការរីក លូតលាស់នៃវិស័យធុរកិច្ចឯកជន ក្នុងនោះច្បាប់ស្តីពីវិនិយោគដែលមានភាពចំហរ ការការពារ និងផ្តល់នូវការលើកទឹកចិត្តជាច្រើន...
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិភាក្សាលើប្រធានបទសំខាន់ចំនួន ៤ របស់ជាតិ។ ក្នុងនោះរួមមាន៖ ទី១ ពិនិត្យ និងអនុម័តសុំណើរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលស្នើឡើងដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ទី២.ការពិនិត្យ និងអនុម័តប្រធានបទអំពីប្រព័ន្ធគាំពារសង្គម ៣.ការពិនិត្យ និងអនុម័តប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ...
តំណាងក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួនប្រមាណ១៦០នាក់ ក្នុងនោះមួយចំនួនបានចូលរួមដោយផ្ទាល់ និងមួយចំនួនផ្សេងទៀតតាមប្រព័ន្ធអនឡាញ ដើម្បីស្វែងយល់អំពីនិតិវិធីនៃសំណើរសុំនាំចូលដោយពន្ធនាំចូលជាបន្ទុករបស់រដ្ឋ តាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ ដើម្បីឱ្យការអនុវត្តមានភាពច្បាស់លាស់ និងត្រឹមត្រូវ។ ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា នៅក្រោយសិក្ខាសាលាស្តីពី និតិវិធីនៃសំណើរសុំនាំចូលដោយពន្ធនាំចូលជាបន្ទុករបស់រដ្ឋ តាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានមានប្រសាសន៍ឱ្យដឹងថា សិក្ខាសាលានេះ រៀបចំឡើងដោយសមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា ដោយបានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)...