ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “រោងជាងឌីជីថល និងបញ្ញានិម្មិត” ដែលគិតជាទឹកប្រាក់មានតម្លៃសរុបចំនួនប្រមាណ ២លានដុល្លារ ដែលជាកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនចិន Jiangsu Huibo Robotic Technology Co.,Ltd និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ។ នៅក្នុងកម្មវិធីនេះ លោក...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យលើដំណើរការផលិតជីគីមី និងជីសរីរាង្គ នៅទីស្តីការក្រសួង។ ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់អង្គភាពជំនាញ ត្រូវគិតគូរសិក្សាពីប្រភពជីប៉ូតាស្យូមក្នុងប្រទេសកម្ពុជាស្របតាមស្តង់ដារបច្ចេកទេស ដោយសិក្សាពីលទ្ធភាពនាំចូលជីប៉ូតាស្យូមពីប្រទេសឡាវ ធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមផលិត សំដៅផ្ដល់ផលចំនេញ និងជួយឱ្យកសិករទទួលបានតម្លៃបន្ថែមខ្ពស់។ លើសពីនេះទៅទៀត...
ភ្នំពេញ ៖ ចិន គាំទ្រភាពស្របច្បាប់ជានិច្ចរបស់កម្ពុជា ហើយចិនក៏និងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ។ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រទេសចិន គាំទ្រភាពស្របច្បាប់ជានិច្ចរបស់កម្ពុជា ហើយចិនក៏និងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ។ បន្ថែមពីនេះចិនក៏និងជួយផ្សព្វផ្សាយពីកម្ពុជា ដើម្បីនាំអ្នកទេសចរណ៍ចិន មកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។ ឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់បែបនេះនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ខណៈឯកឧត្តម អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម...
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្របសម្រួលផ្សះផ្សាវិវាទ លើ ៧ចំណុច សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ នៅព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ...
ភ្នំពេញ៖ នៅថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៤- ២០២៥ និងបើកវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៥- ២០២៦។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ មានការចែកជូនបណ្ណសរសើរចំពោះគ្រូជំនាញដូនតាចំនួន៥រូប និងវិញ្ញាបនប័ត្រជូនដល់សិស្សដែលបានបញ្ចប់វគ្គសិក្សាឆ្នាំ២០២៤-២០២៥ចំនួន៦២រូប។ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សមេ្តចមហាបវរធិបតី នាយករដ្ឋមន្រ្តី សំដៅដល់ការយកចិត្តទុកដាក់លើការអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា បង្កើតឱកាសការងារសម្រាប់យុវជន...
សហគ្រិនស្រ្តីនៅកម្ពុជា បាននិងកំពុងផ្លាស់ប្តូរឥរិយាបថ លើការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្ម នៃការចាប់យកបច្ចេកវិទ្យាឌីជីថល សម្រាប់ជាដំណោះស្រាយនៅក្នុងការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាបណ្តើរៗ។ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីសហគ្រិនស្រ្តី និង វិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជានេះថា ជុំវិញផលិតផលក្នុងស្រុក ពីមួយឆ្នាំទៅមួយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈដែល កម្ពុជាមានដៃគូរជាច្រើន ក្នុងការកសាងសមត្ថភាព ចំណេះ និងជំនាញ ជាពិសេសនៅលើគុណភាព និងកម្រិតស្តង់ដារនៃការផលិត ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត...
នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញជួបប្រជុំជាមួយគណៈកម្មការទី៣នៃរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីជលផល។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវតំណាងគណៈកម្មការនានា នៃរដ្ឋសភា ទីប្រឹក្សាច្បាប់អមរដ្ឋសភា នៅវិមានរដ្ឋសភា។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា...
ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ ស្តីពី អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រកាស ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំចុះបញ្ជីការផ្តល់ ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងបណ្ដឹងមិនសុខចិត្តជាដើម។ ពិធីផ្សព្វផ្សាយនេះដែរ ក៏មានអញ្ជើញចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អភិបាលរង រាជធានី-ខេត្ត,...
បន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ កងកម្លាំងទូទាំងខេត្ត សិស្ស និស្សិត ដឹកនាំដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា ប្រារព្ធធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣...
ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បើកការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពួកគេបង្កហិង្សាកាប់ចាក់គ្នា ក្នុងទឹកដីខណ្ឌដង្កោ និងខណ្ឌច្បារអំពៅ ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលជំនាញចំនួន០២ខណ្ឌពាក់ព័ន្ធ គឺខណ្ឌដង្កោ និងច្បារអំពៅ ក្រោមការអនុវត្តតាមបទបញ្ជារផ្ទាល់របស់លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ ការបង្ក្រាបក្មេងទំនើងទាំង០២ក្រុមខាងលើ ធ្វើឡើងបន្ទាប់ពី ពួកគេ និងបក្សពួកជាច្រើននាក់ផ្សេងទៀត ( កំពុងរត់គេចខ្លួន )...