ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ខេត្តកោះកុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ...
នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Rémi Maumont de Longevialle នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅសាធារណរដ្ឋបារាំង។ ក្រុមហ៊ុន VINCI គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសបារាំង និងជាក្រុមហ៊ុនឈានមុខគេនៅអឺរ៉ុប...
ព្រះពុទ្ធសាសនាជាមាគ៌ាដ៏សំខាន់មួយក្នុងបង្កើតនូវសាមគ្គីភាព ភាតរភាព និងរក្សាសន្តិភាព តាមរយៈការផ្តល់ឱវាទ។ នេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ ដែលបានប្រារព្ធធ្វើនៅថ្ងៃនេះ។ ក្រសួងធម្មការ និងសាសនា សហការជាមួយគណៈសង្ឃទាំងពីរគណៈ នៅថ្ងៃទី០៨ ខែមេសា នេះ បានរៀបចំកម្មវីធីអបអរសាទរទិវាព្រះពុទ្ធសាសនាអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព តាមរយៈមាគ៌ាព្រះពុទ្ធសាសនា»។ ពិធីនេះ រៀបចំនៅសាលាចតុមុខ រាជធានីក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...
នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារយេនឌ័រ និងចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន យោធិននារី និងគ្រួសារកងទ័ពយោធភូមិភាគទី៤ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៨ មន្ទីរពេទ្យយោធភូមិភាគ៤ យោធិននារី និងគ្រួសារកងទ័ពសមភូមិមុខ ក្នុងឱកាសត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ឆាប់ៗនេះ។ ក្នុងឱកាសនោះ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី បាននាំនូវការសួរសុខទុក្ខ...
នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅចែកជូននាយទាហាន និងពលទាហាន នៃកងវរសេនាតូចអន្តរាគមន៍លេខ ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃកងវរសេនាតូច នគរបាល ការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី...
អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ (ព្រលានយន្តហោះចាស់) នឹងបើកជាសួនសាធារណៈ បណ្ដោះអាសន្ន សម្រាប់ប្រជាពលរដ្ឋ ចូលទស្សនា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ខណៈដែលបច្ចុប្បន្នរៀបចំបាន៨០ភាគរយហើយ។ គិតមកដល់ថ្ងៃទី៨ ខែមេសានេះ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចាស់ សម្រេចការរៀបចំបាន ៨០%ហើយ ទាំងការរៀបចំណត យានយន្ត បន្ទប់ទឹក និងការសម្អាតទីធ្លា ដោយនៅសល់ តែការរៀបតុបតែងលម្អ តិចតួចទៀតប៉ុណ្ណោះ ដែលនឹងរួចរាល់ទាំងស្រុងនៅថ្ងៃទី១០ ខែមេសាខាងមុខនេះ អោយសាធារណៈជូនអាចចូលទស្សនាកំសាន្ត បាន ។...
កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលប្រារព្ធឡើងនៅទីក្រុងលីយ៉ុង ប្រទេសបារាំង បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ម្សិលមិញនេះ។ បន្ទាប់ពីកិច្ចប្រជុំត្រូវបានបើកជាផ្លូវការ មេដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់ឱកាសឱ្យឡើងចែករំលែកទស្សនទានគន្លឹះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសុខភាពជាសកល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ ចំនួន៣ រួមមាន៖ (១) អភិបាលកិច្ច និងវិទ្យាសាស្ត្រ (២) ជំងឺឆ្លង និង(៣) ជំងឺមិនឆ្លង ក្រោមការសម្របសម្រួលដោយលោកជំទាវ...
ខណៈថ្ងៃប្រារព្ធព្រឹត្តិការណ៍កាន់តែកៀកចូលមកដល់នោះ គេសង្កេតឃើញថា បណ្តាទីតាំងត្រៀមរៀបចំនគរសង្ក្រាន្តនានា ក្នុងរាជធានីភ្នំពេញ កំពុងមមាញឹកក្នុងការរៀបចំ និងតុបតែងលម្អ ដើម្បីទាក់ទាញអ្នកចូលរួម។ នៅឯរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ការរៀបចំកំពុងដំណើរការយ៉ាងសស្រាក់សស្រាំ ដោយក្រុមការងារទាំងអស់កំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្រេចការងារតាមផែននីមួយៗ។ នៅផ្នែកខាងក្រៅ គេសង្កេតឃើញ ផ្ទាំង និងស្លាកធំៗបញ្ជាក់ពីព្រឹត្តិការណ៍នគរសង្ក្រាន្ត ត្រូវបានដំឡើងជាបណ្តើរៗនៅជុំវិញបរិវេណវត្តភ្នំ អមជាមួយការចងទង់ និងកន្សែងលម្អតាមដងផ្លូវបែបប្រពៃណីខ្មែរផងដែរ។ ចំណែក ការរៀបចំខាងក្នុងបរិវេណវិញ រូបចម្លាក់តូចធំជាច្រើន ត្រូវបានដំឡើងរួចរាល់ ដូចជា ចាប៉ីដងវែង, ទូក, មកុដ...
កម្ពុជាគ្មានកន្លែងសុវត្ថិភាពសម្រាប់ពួកឧក្រិដ្ឋជនឡើយ ! យ៉ាងហោចណាស់ មានទីតាំងពាក់ព័ន្ធបទល្មើសអនឡាញស្កេម៤កន្លែងទៀត ក្នុងរាជធានី ខេត្តចំនួន៣ រួមមានភ្នំពេញ បន្ទាយមានជ័យ និងកែប ត្រូវបានសមត្ថកិច្ចសហការស្រាវជ្រាវ និងបង្ក្រាបដោយជោគជ័យ ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ស្របតាមច្បាប់ និងបទបញ្ជាដឹកនាំប្រកបដោយឆន្ទៈមុតស្រួច របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នៅរាជធានីភ្នំពេញ មាន២ករណី ក្នុងនោះ...
កម្ពុជា-កូរ៉េ ឯកភាពទាំងផ្នែករដ្ឋ និងឯកជន ចាំបាច់ត្រូវមានភាពបត់បែនខ្ពស់ និងកិច្ចសហការស្អិតល្មួតបំផុត ដើម្បីប្រែក្លាយ បញ្ហាប្រឈមទាំងឡាយឱ្យទៅជាកាលានុវត្តភាព ក្នុងគោលដៅជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ឈានដល់កម្រិតថ្មីមួយទៀត។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម KIM Changyong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែមេសា នេះ បានអញ្ជើញជាសហធិបតីដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-កូរ៉េ។ កិច្ចសន្ទនាបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល...