នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសូត្រមន្តប្រោះព្រំទទួលស្វាគមន៍ វត្ថុបុរាណខ្មែរចំនួន ២០រូបដែលទាមទារបានពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី។ ការវិលត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះ គឺជាការជួបជុំគ្នាឡើងវិញនៃព្រលឹងដូនតាខ្មែរ បន្ទាប់ពីបានឃ្លាតចាកឆ្ងាយពីប្រទេសកំណើតអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងសម័យសង្គ្រាម។ កូនខ្មែរគ្រប់រូបសូមបួងសួងដល់បារមីនៃព្រលឹងបុព្វបុរសខ្មែរដែលបានយាងត្រឡប់មកមាតុភូមិវិញនេះ តាមជួយបីបាចថែរក្សាប្រជាជាតិកម្ពុជាឱ្យជួបតែសុខសន្តិភាព វិបុលភាព និងសុខដុមរមនាជានិរន្តរ៍។ សូមបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលវត្ថុបុរាណខ្មែរ ចំនួន២០រូប ដែលទាមទារបានពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយជោគជ័យ។...
ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បង្ហាញពីសក្តានុពលក្នុងនាមក្រុមហ៊ុនចុះបញ្ជីជាសាធារណៈ ដែលមានទំនួល ខុសត្រូវខ្ពស់ចំពោះភាគហ៊ុនិក តាមរយៈនៃភាពរឹងមាំហិរញ្ញវត្ថុ ការបែងចែកមូលធន់ប្រកបដោយសុច្ចិតភាព និងមានតម្លាភាពនៃការចុះ បញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ដែលកំពុងអនុវត្តតាមស្តង់ដារអន្តរជាតិ។ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លើកឡើងនៅក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ៖ សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដំណើទស្សនកិច្ចចំណត់ ផែកុងតឺន័រ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះថា ជុំវិញការប្រតិបត្តិការសេវាកម្មនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឆ្នាំ២០២៥ កន្លងមក...
នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសម្តែងនូវមោទនភាព និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលកងយោធពលខេមរភូមិន្ទសម្រេចបានក្នុងពេលកន្លងមក គឺកើតចេញពីការលះបង់ ខិតខំពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាកនានា ប្រកបដោយភាពអង់អាចក្លាហាន មោះមុត ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីសម្រេចបាននូវជោគជ័យជូនជាតិមាតុភូមិ។ តាមរយៈសារជូនពរ ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ឯកឧត្តម នាយឧត្តមសេនីយ៍...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយក្រុមហ៊ុនសំណង់ និងសមាគមអ្នកសាងសង់កម្ពុជាប្រមាណ ៣០ ស្តីពី «ការត្រៀមរៀបចំអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន» នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិភាក្សានិងធ្វើជាសាក្សីលើការអនុវត្តកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ឱ្យមានប្រសិទ្ធភាព និងពង្រីកការអនុវត្តឱ្យបានទូលំទូលាយស្របតាមតម្រូវការទីផ្សារការងារ និងទិសដៅអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាដើម្បីទស្សនា និងអង្កេតការដាក់ឱ្យអនុវត្តសាកល្បងនូវកម្មវិធី RPL នៅទីតាំងផ្ទាល់នៅក្នុងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន...
ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» និងទស្សនកិច្ចការងារនៅប្រទេសបារាំង តបតាមការអញ្ជើញរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល...
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ជំនួសមុខជូននាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពកងពលតូចដឹកជញ្ជូនលេខ៩៩ ដែលកំពុងឈរជើងប្រចាំការនៅខេត្តព្រះវិហារ និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យសម្តេចតេជោ ហ៊ុន សែន ស្រអែម ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ។ ការចុះសួរសុខទុក្ខដល់កងទ័ពកងពលតូចដឹកជញ្ជូនលេខ៩៩ ដែលកំពុងឈរជើងប្រចាំការតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ សម្តេចតេជោ ហ៊ុន...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលផ្ទះ ដីឡូតិ៍លំនៅដ្ឋានសម្បទានសង្គមកិច្ចជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦ខ្នងផ្ទះ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យក្រុមការងាររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំការចាប់ឆ្នោតផ្តល់ផ្ទះរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលរាជរដ្ឋាភិបាលប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ផ្ទះក្នុងភូមិសាស្រ្តខាងលើ ដែលផ្តល់ឱ្យប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ពីការរស់នៅ ព្រមទាំងការរៀបចំហេរដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ទឹក ភ្លើង និងការគាំទ្រដល់ជីវភាពប្រចាំថ្ងៃបន្ថែមពីការត្រៀមបង្កើតដីកសិកម្មផងដែរ៕
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថាវត្ថុបុរាណខ្មែរ ចំនួន២០រូប ដែលទាមទារបានពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយជោគជ័យ។ ការប្រគល់មកវិញនៃវត្ថុទាំងនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត តាមរយៈកិច្ចខិតខំប្រឹងប្រែង ជាប្រចាំរបស់កម្ពុជា ក្នុងការទាមទារ និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។ សមុច្ច័យដែលបានប្រគល់មកវិញមានលក្ខណៈចម្រុះ សាងពីថ្មភក់ និងសំរឹទ្ធ ដូចជា រូបបដិមាសម័យបាយ័ន ដែលគេជឿថាមានប្រភពដើមមកពីក្រុងអង្គរធំ។ សម្បត្តិវប្បធម៌ទាំងនេះមិនត្រឹមតែជាវត្ថុសិល្បៈទេ តែជាសាក្សីរស់ នៃបញ្ញាញាណរបស់បុព្វបុរស និងដួងព្រលឹងនៃអរិយធម៌ខ្មែរ ដែលនឹងផ្តល់ការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជា។ ដំណើរការទាមទារនេះអាចសម្រេចទៅបាន ដោយមានការចូលរួមជ្រោមជ្រែងពីអ្នកជំនាញនៃក្រុមការងារ...
ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលផ្ទះ ដីឡូតិ៍លំនៅដ្ឋានសម្បទានសង្គមកិច្ចជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦ខ្នងផ្ទះ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ប៉េង...