កំពង់ឆ្នាំង៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សហការជាមួយអង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព និងមន្ទីរពេទ្យMount Alverniaនៃប្រទេសសឹង្ហបុរី នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការថែទាំសុខភាពមាតា និងទារក ដល់គ្រូពេទ្យនៅតាមមណ្ឌលសុខភាពនានាក្នុងខេត្ត ដើម្បីបង្កើនសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍ បង្កើនការផ្តល់សេវាសុខាភិបាលល្អដល់ប្រជាជននៅតាមមូលដ្ឋាន។ លោកស្រីវេជ្ជបណ្ឌិត ពូន កែវរ៉ានី ប្រធានអង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព(WAH វ៉ា ) បានបញ្ជាក់ឱ្យដឹងថា៖ វគ្គបណ្តុះបណ្តាលនេះ បានចែករំលែកនូវបទពិសោធន៍ថ្មីៗរវាងទ្រឹស្តី និងការអនុវត្តផ្ទាល់អំពីវិធីសាស្រ្តក្នុងការថែទាំសុខភាពរបស់មាតា...
នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ ធុរជន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម...
ពោធិ៍សាត់៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំមន្រ្តីពាក់ព័ន្ធ រួមនិងអាជ្ញាធរស្រុកវាលវែង ចុះពិនិត្យការដ្ឋានសាងសង់គម្រោងទំនប់វារីអគ្គិសនីស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង។ គួរជម្រាបជូនថា គម្រោងវារីអគ្គិសនីស្ទឹងមេទឹក មានអនុភាព១៥០មេហ្គាវ៉ាត់ ប្រើទុនវិនិយោគប្រមាណ៤០០លានដុល្លារ ដោយក្រុមហ៊ុនស្ទឹងមេទឹក ហាយដូផៅវ័រ មានទីតាំងស្ថិតក្នុងភូមិសាស្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្នុងគម្រោងវារីអគ្គិសនីស្ទឹងមេទឹកនេះ គឺមានទំនប់វារីអគ្គិសនីចំនួន៣រួមបញ្ជូលគ្នា...
ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ មានទំហំទឹកប្រាក់សរុបជិត ៦៦០០លានដុល្លារអាម៉េរិក កើនឡើងប្រមាណជាង ១ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដោយទីផ្សារទាំងពីរមានសមតុល្យពាណិជ្ជកម្មប្រហាក់ ប្រហែលគ្នា។ ជុំវិញការដោះដូរពាណិជ្ជកម្មនៅក្នុងអាស៊ាន ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានកើនឡើងជាបន្តបន្ទាប់ និងមានសមតុល្យពាណិជ្ជកម្មប្រហាក់ប្រហែលគ្នា ដោយ បានឈរក្នុងលំដាប់ទី៣ នៃការធ្វើពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ចិន និងកម្ពុជា-អាម៉េរិក។ ជាក់ស្តែងនៅក្នុងរយពេល១០ ខែ ឆ្នាំ២០២៥នេះ បើយោងតាមរយៈបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា...
ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហការក្នុងការពង្រីកការផ្សព្វផ្សាយព័ត៌មានស្តីពីកិច្ចការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ឱ្យបានកាន់តែទូលំទូលាយជូនដល់ប្រជាពលរដ្ឋ ដែលការងារគ្រោះមហន្ដរាយនេះគឺជាការងារសំខាន់ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន។ ការពង្រឹងកិច្ចសហការនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានជាមួយឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន។ ជាមួយគ្នានេះ ឯកឧត្តម គីម វីរៈ បានថ្លែងការអរគុណដល់ក្រសួងព័ត៌មាន...
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ) ដែលមានសម្តេចធិបតីជាប្រធាន បានបោះជំហានមួយដ៏សំខាន់ទៀតក្នុងការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីបំពេញភារកិច្ចជាក់ស្តែងនៅទូទាំងប្រទេស។ ការងារជំរឿនបានអនុវត្ត៣ដងហើយ ក្នុងឆ្នាំ ១៩៩៥ ១៩៩៩ដល់២០០១ និងឆ្នាំ២០១០។ លើកនេះ ជាលើកទី៤ដែលយើងនឹងអនុវត្តជំរឿនមន្ត្រី ហើយបានប្រកាសបើកយុទ្ធនាការផ្លូវការដោយមានការចូលរួមពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ជំរឿនក្រសួង-ស្ថាប័ន, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់ពីជីវភាពរស់នៅ និងពិនិត្យការទទួលបានអណ្ដូងទឹកថ្មី ចំនួន ២១អណ្ដូងបន្ថែមទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ក្រុមគ្រួសារអតីតយុទ្ធជនប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ...
បន្ទាប់ពីបានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាលើកទី១ ដើម្បីអភិវឌ្ឍផែនការការងារ៥ឆ្នាំ សម្រាប់កិច្ចការសហប្រតិបត្តិការអាស៊ានស្តីពី «កិច្ចការមុខងារសាធារណៈ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានអាស៊ាន បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»។...
សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) បានឱ្យដឹងថា រហូតមកដល់ពេលនេះសមាគមមានវ័យ ១៣ឆ្នាំហើយ ដែលបង្កើតឡើងដើម្បីលើកឡើងអំពីបញ្ហាទៅកាន់រដ្ឋាភិបាល អាជីវកម្ម សហគមន៍ មហាជន និងប្រព័ន្ធផ្សព្វផ្សាយឱ្យមានភាពល្អប្រសើរជាងមុន ក្នុងនោះស្រ្តី ៤៧% ជាម្ចាស់អាជីវកម្ម និងអាចរកចំណូលប្រចាំឆ្នាំចំនួន ២ ៦៤៤ ដុល្លារក្នុងមួយឆ្នាំ។ នៅកម្មវិធីដ៏ធំប្រចាំឆ្នាំ គឺទិវាសហគ្រិនស្រ្តីកម្ពុជាឆ្នាំ២០២៥ និងការប្រគល់ពានរង្វាន់សហគ្រិនស្រ្តីឆ្នើមក្នុងសេដ្ធកិច្ចបៃតង២០២៥ ក្រោមប្រធានបទ៖ “ពីទស្សនៈវិស័យទៅជាបេសកកម្ម សហគ្រិនស្រ្តីជំរុញឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង” នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ លោកជំទាវ...
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់រដ្ឋាភិបាលថៃ ប្រកាសផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកូឡាឡាំពួ រវាងកម្ពុជា និងថៃ និងលុបចោលគម្រោងដោះលែងយោធិនខ្មែរ១៨រូបមកកម្ពុជាវិញនៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខនេះ ក្រោមឡេសចោទប្រកាន់កម្ពុជាថា បានដាក់គ្រាប់មីនថ្មី បន្ទាប់ពីទាហានថៃបីនាក់ ត្រូវរបួសដោយសារជាន់មីន នៅត្រង់តំបន់ភ្នំទ្រព្យកម្ពុជាកាលពីថ្ងៃទី១០ ខែវិច្ឆិកានោះ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅយប់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្ដីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដកស្រង់សំដីរបស់ថ្នាក់ដឹកនាំ ដែលបង្ហាញថាប្រទេសថៃបានផ្អាកការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ...