ព្រះសីហនុ ៖ នាវេលាម៉ោង ៤:៤៥ នាទីរសៀល ថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ នៅចំណតផែកុងតឺន័រ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) លេខ៧ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំប្រារព្ធពិធីអបអរសាទរ ការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួន ៥០០ ធីអ៊ីយូ ក្រោមកិច្ចសហប្រតិបត្តិការរវាង កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែជាំងអ៊ីន ទីក្រុងអ៊ូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ពីធីអបអរសាទរនេះ ប្រារព្ធ ក្រោមអធិបតីភាព...
ភ្នំពេញ ៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បដិសេធ ការបំភាន់ព័ត៌មាន ពី អ្នកនាំពាក្យក្រសួងការពារជាតិថៃ ដែលបានលើកឡើងមួលបង្កាច់ថា សម្ដេចតេជោ ដាក់សម្ពាធឱ្យមានការបើកច្រកព្រំដែនកម្ពុជាថៃ ត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥...
សម្តេចតេជោ ហ៊ុន សែន៖ តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជិវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័នមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ។ ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺការបើកច្រកព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកនេះមានការនិយាយច្រើន ដែលខាងកម្ពុជាភាគច្រើនចេញពីបងប្អូនអ្នកលេងបណ្តាញសង្គម ឯសម្រាប់អ្នកនយោបាយ ឬអ្នកដឹកនាំកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល មិនមានអ្នកណាចេញមកនិយាយទេ។ ក្រឡេកមើលទៅប្រទេសថៃ មានគ្រប់មជ្ឈដ្ឋានចេញមកនិយាយយ៉ាងច្រើនដែលតាំងពីលើដល់ក្រោមនិយាយតែពីបន្តបិទ។ ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានិងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង)។ ជំហរកម្ពុជានេះ...
ភ្នំពេញ ៖ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម សៅ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង ដើម្បីថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលមុតមាំទៅលើភូមិឃុំមានសុវត្ថិភាព ឯកឧត្តម សៅ សុខា បានខិតខំគៀងគរជំនួយពីសប្បុរសជនជាបណ្តើរៗ ដើម្បីបានចែកជូនដល់អង្គភាព និងស្ថាប័នពាក់ព័ន្ធជុំវិញស្រុកស្វាយទាប ខេត្តស្វាយរៀង។ ជាក់ស្តែងនារសៀលថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ នៅសាលាស្រុកស្វាយទាប ខេត្តស្វាយរៀង ឯកឧត្តម...
នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលរួមជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំប្រចាំឆ្នាំរវាង រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា-ឡាវ-វៀតណាម ប្រចាំឆ្នាំ២០២៥ ដែលធ្វើឡើងនៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ គួរបញ្ជាក់ថា នាថ្ងៃទី១៤ ខែតុលា នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់...
កំពង់ឆ្នាំង ៖នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ មានរៀបចំពិធីផ្ទេរ-ប្រគល់អគារហ្វឹកហ្វឺនដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាពCMAC ក្នុងការបណ្តុះបណ្តាលជំនាញក្នុងវិស័យសកម្មភាពកម្ចាត់មីន។ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានជួយជម្រុញ និងគាំទ្រគម្រោងសាងសង់សំណង់អគារនេះ ព្រមទាំងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន...
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ លើបណ្ដាញសង្គម ក្រសួងបរិស្ថាន បានឱ្យដឹងថា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានបន្តចាត់វិធានការលើករណីការកាប់គាស់រុករាន ឬការឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិ និងសន្និធិឈើ ដោយគ្មានការអនុញ្ញាត ក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គិរីរម្យ» នៅក្នុងភូមិសាស្រ្តឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ បានបន្តចុះទៅដល់ទីតាំងដើម្បីចាត់វិធានការច្បាប់មួយចំនួនទៀត ក្នុងនោះបានរើគ្រឹះសំណង់ផ្ទះលំហែ (បណ្តោយ ១២ម៉ែត្រ និងទទឹង៦ម៉ែត្រ)...
ក្នុងកំឡុងពេល នៃកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី (Global Leaders’ Meeting on Women) នៅទីក្រុងប៉េកាំង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានជួបជាមួយ លោកជំទាវ លីន យី អនុប្រធានសហព័ន្ធស្រ្តីទូទាំងចិន ក្នុងជំនួបបាយថ្ងៃត្រង់ទ្វេភាគី ដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើការងារលើកកម្ពស់សមភាពយេនឌ័រ និងតួនាទីស្រ្តី។ ក្នុងជំនួបនេះ,...
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត នេត សុវីរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញបានប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះថា មនី្ទរពេទ្យបង្អែករាជធានី មានចក្ខុវិស័យ ជាមន្ទីរពេទ្យដែលផ្តល់សេវាសុខភាព ប្រកបដោយទំនុកចិត្ត និងជាកន្លែងបណ្តុះបណ្តាលសិក្សាស្រាវជ្រាវ អាចទុកចិត្តបាននៅក្នុងប្រទេស។ ជាមួយគ្នានោះមនី្ទរពេទ្យ មានបេសសកម្មច្បាស់លាស់ ក្នុងការបម្រើសេវាសុខភាព បង្ការ ព្យាបាល ប្រកបដោយគុណភាព សមភាព តាមស្តង់ដារក្រសួងសុខាភិបាល ដោយមានគោលដៅយុទ្ធសាស្ត្រ ដូចជា៖...
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាព នៃការសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលជាហិរញ្ញប្បទានឥណទានកម្ចីរបស់សាធារណរដ្ឋកូរ៉េ សម្រាប់ការសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី៣ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់ពីអញ្ជើញចុះពិនិត្យជាក់ស្តែងការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ និងស្តាប់នូវការរាយការណ៍វឌ្ឍនភាពនៃការងារសាងសង់ និងរបាយការណ៍របស់ក្រុមការងារ safe guard លោកជំទាវរដ្ឋលេខាធិការ បានកោតសរសើរចំពោះវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ ដែលសម្រេចបានលទ្ធផលជាវិជ្ជមាន និង ទាន់ពេលវេលានៃកាលវិភាគការងារ។...