ព្រឹត្តិការណ៍ ពិព័រណ៍ផលិតផលខ្មែរ លើកទី២ កំពុងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជន។ នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ក្រុមអាជីវករ កសិករ និងសហគ្រិនក្នុងស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យបង្កើនការគាំទ្រ និងងាកមកប្រើប្រាស់ផលិតផលជាតិឱ្យបានកាន់តែខ្លាំងក្លា ដើម្បីចូលរួមចំណែកស្ដារ និងស្ទួយសេដ្ឋកិច្ចជាតិ។ លោក ណាត បញ្ញា ប្រធានពាណិជ្ជសញ្ញានៃក្រុមហ៊ុន មីជាតិ បាននិយាយថា រាល់ការសម្រេចចិត្តជ្រើសរើសផលិតផលខ្មែររបស់ប្រជាពលរដ្ឋ មិនមែនត្រឹមតែជាការទិញទំនិញនោះទេ ប៉ុន្តែគឺជាការផ្តល់កម្លាំងិត្ត និងដង្ហើមសេដ្ឋកិច្ចដល់ការផលិតក្នុងស្រុក។ លោកបន្តថា កាលមានការគាំទ្រកាន់តែច្រើន ក្រុមហ៊ុនក្នុងស្រុក...
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចយល់ថា ការរៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចឆ្នាំ២០២៦ គឺជាឱកាសសំខាន់ក្នុងការទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស ដើម្បីជំរុញការកែច្នៃផលិតផលកសិកម្ម និងបង្កើតទីផ្សារប្រកបដោយស្ថិរភាពសម្រាប់កសិករ ហើយ កសិករអាចមានទីផ្សារពីរច្រក គឺទីផ្សារនាំចេញ និងទីផ្សារក្នុងស្រុកតាមរយៈការផ្គត់ផ្គង់ដល់រោងចក្រកែច្នៃ។ លោក អាន តារា ប្រធានក្រុមប្រឹក្សាសហព័ន្ធស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្ដិការអាល្លឺម៉ង់(GIZ) នឹងរៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ...
លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន (Christopher Anderson) ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចាប់ផ្តើមបំពេញបេសកកម្មនៅកម្ពុជា បន្ទាប់ឯកអគ្គរដ្ឋទូតចាស់បានចាកចេញពីកម្ពុជាអស់រយៈពេលពីរឆ្នាំមកហើយនោះ។ បន្ទាប់ពីមកដល់ប្រទេសកម្ពុជាភ្លាម ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសមហាអំណាចរូបនេះប្រកាសថា នឹងពង្រីកឱកាសសេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងកម្ពុជា និងអាមេរិកឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ យោងតាមផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូត គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បានអញ្ជើញមកដល់រាជធានីភ្នំពេញហើយ ដើម្បីចាប់ផ្តើមបំពេញបេសកកម្មក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតបានបញ្ជាក់ថា លោកគ្រីស្តូហ្វឺរ អ៊ែនដឺសឹននឹង ស្វែងយល់...
អគ្គលេខាធិការ FASMEC ជំរុញឲ្យសហគ្រាសធុនតូច និងមធ្យម ដែលគ្រប់គ្រងដោយយុវជន និងស្ត្រី ជាពិសេសធុរកិច្ចបង្កើតថ្មី (Startup) ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ចូលរួមផ្សព្វផ្សាយផលិតផលឲ្យបានផុលផុស ក្នុងព្រឹត្តិការណ៍ហ្រ្វង់កូហ្វូនី ដើម្បីតភ្ជាប់ ទំនាក់ទំនងរវាងសហគ្រាសក្នុងស្រុក ទៅកាន់បណ្ដាញអន្តរជាតិ។ ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងក្នុង កិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម និងការចូលរួមពិព័រណ៍ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅថ្ងៃទី៥...
(ត្បូងឃ្មុំ)៖ តបតាមសំណើសុំរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខា និង ជាអភិបាលគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងសមាជិកសមាជិកា គណៈកម្មាធិការសាខា ក្រុមការមកពីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចាត់ទុកពិព័រណ៍នេះជាឱកាសបង្ហាញសក្ដានុពលសេដ្ឋកិច្ចកម្ពុជា និងជាចំណែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមជាមួយរាជរដ្ឋាភិបាល។ ថ្លែងក្នុង ពិធីបើកពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ប្រធានបទ «ខ្មែរធ្វើបាន»...
លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាក្យ ៣ម៉ាត់ «ខ្មែរធ្វើបាន» គឺបង្ហាញមោទនភាពថា ខ្មែរគ្រប់ជំនាន់អាចធ្វើបាន អាចកសាង និងផលិតនូវផលិតផលដែលមានគុណភាព។ លោកជំទាវមានប្រសាសន៍ដូចនេះ ក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។...
លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការជ្រើសរើសគាំទ្រផលិតផលខ្មែរដែលមានគុណភាពពីសំណាក់ប្រជាពលរដ្ឋ គឺជាការចូលរួមពង្រឹងកម្លាំងសេដ្ឋកិច្ចជាតិ។ លោកជំទាវមានប្រសាសន៍ដូចនេះ ក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោកជំទាវ បានមានប្រសាសន៍ថា ការជ្រើសរើសគាំទ្រផលិតផលខ្មែរដែលមានគុណភាពពីសំណាក់ប្រជាពលរដ្ឋ គឺជាការចូលរួមពង្រឹងកម្លាំងសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ...
ថ្លែងក្នុង ពិធីបើកពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ នារសៀលនេះ លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ស្មារតីស្នេហាជាតិអាចបើកឱកាសឱ្យផលិតផលខ្មែរចូលទីផ្សារប្រកួតប្រជែង ប៉ុន្តែដើម្បីរក្សាទីផ្សារឱ្យបានយូរអង្វែង ម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាព សុវត្ថិភាព សេវាកម្ម និងតម្លៃឱ្យសមរម្យ។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតបានលើកឡើងថា ពាក្យថា «ខ្មែរធ្វើបាន» ក្នុងបរិបទផលិតផលខ្មែរ មិនមែនមានន័យត្រឹមតែខ្មែរអាចផលិតទំនិញបានប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានន័យថា ខ្មែរអាចផលិតផលិតផលដែលមានគុណភាពល្អ សុវត្ថិភាព បង្កើតម៉ាកយីហោដែលមានទំនុកចិត្ត...
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ មានប្រសាសន៍ថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងពិព័រណ៌ខ្មែរ ជាការបង្ហាញយ៉ាងច្បាស់នូវកម្លាំងសាមគ្គីឯកភាពជាតិខ្មែរ ជឿជាក់ គាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ ក្នុងការការពារ កសាង អភិវឌ្ឍជាតិមាតុភូមិកម្ពុជា។ ថ្លែងនៅក្នុងឱកាស ពិធីបើកពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ នាថ្ងៃទី៦ ខែវិច្ឆិកា នេះ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា...