មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ ចំនួន០៨ នាក់ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាប ការរុករាន ទន្ទ្រានដី និងដាំដំណាំ បំណងយកដីធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាត(មិនជួបម្ចាស់) អញ្ញាតជន នៅចំណុចអូរតាឡង់ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គិរីរម្យ»។ ក្រុមការងារបានចាត់វិធានកា រច្បាប់បង្រ្កាបការលួចដាំដំណាំលើផ្ទៃដីកាប់រុករាន ដីទំហំចំនួន ០,១ហិកតា ដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ។ មន្ត្រីឧទ្យានុរក្ស កំពុងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្ត ដើម្បីចាត់ការតាមនីតិវិធី...
បាត់ដំបង៖ ដើម្បីរំលស់ទឹកសម្រាប់ទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែម ក៏ដូចជាបន្ធូរបរិមាណទឹកដែលមានច្រើននៅ ក្នុងអាង មន្ទីរធនធានទឹក និងឧតុនិយមខេត្តបានបើកទ្វារទឹកអាងពហុបំណងបាត់ដំបងបង្ហូរតាមរយៈស្ទឹងសង្កែបណ្តាលឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង ធ្វើឱ្យមានការជន់លិចតំបន់ទំនាបខ្លះតាមដងស្ទឹងនាពេលខាងមុខ ជាពិសេសនៅ តំបន់ទំនាប(ម្តុំផ្សារបឹងឈូក)នៃក្រុងបាត់ដំបង និងស្រុកឯកភ្នំ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង សង្កែ និងតំបន់ដែលលិចទឹកមេត្តាប្រុងប្រយ័ត្នចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ ក៏ដូចជា ម៉ាស៊ីនបូមទឹក ទូក កាណូត សត្វពាហនៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗជាដើម។ បើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦បានឱ្យដឹងបន្ថែមថា ការបើកទ្វារទឹកអាងពហុបំណងបាត់ដំបង ធ្វើឡើងស្របពេលដែលមានភ្លៀង...
ភ្នំពេញ៖ នាព្រឹកថ្ងៃ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖ ១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ២-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋានបុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទ ស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។...
ក្រុមការងារក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បាននាំយកសម្ភារៈទុកដាក់សំរាម និងសំណល់ថ្មពិលចំនួន ៥ធុង ទៅប្រគេនថ្វាយសម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព នៅវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីប្រើប្រាស់សម្រាប់បង្កើនភាពស្អាតក្នុងវត្តអារាម ជាពិសេសក្នុងរដូវបុណ្យភ្ជុំ ដែលមានប្រជាពលរដ្ឋ មកវត្តយ៉ាងច្រើនកុះករ។ ការផ្តល់ជូនធុងទុកដាក់សំរាម និងសំណល់ថ្មពិល នាពេលនេះ មានបំណងផ្សព្វផ្សាយ ចូលរួមចំណែកកាត់បន្ថយសំណល់ប្លាស្ទិកក្រោមយុទ្ធនាការ «ថ្ងៃនេះ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣។ របៀបវារៈទាំងនោះរួមមាន៖ ទី១៖ សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥៖ សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥ គឺជាកិច្ចដំណើរការនៃគោលនយោបាយជាតិរយៈពេលវែង។ គោលនយោបាយនេះនឹងដើរតួជាឧបករណ៍គតិយុត្តដ៏មានសារៈសំខាន់បំផុត សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ (២០២៦-២០៣៥) ក្នុងគោលបំណង ជំរុញ និងអភិវឌ្ឍប្រព័ន្ធទិន្នន័យស្ថិតិជាតិ ឱ្យកាន់តែមានភាពទំនើប...
រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការចេញផ្សាយធនប័ត្រប្រភេទ ៥០០០០ រៀល និងធនប័ត្រប្រភេទ ១០០០០០ រៀល គំរូថ្មី អនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញតម្រូវការចរាចររូបិយវត្ថុក្នុងសេដ្ឋ កិច្ចជាតិ។ យោងតាមសំណើរបស់អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា, នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រិត្យចំនួនពីរ ស្តីពីការចេញផ្សាយធនប័ត្រប្រភេទ ៥០០០០ រៀល គំរូថ្មី និងអនុក្រឹត្យស្តីពីការចេញផ្សាយធនប័ត្រប្រភេទ ១០០០០០ រៀលគំរូថ្មី ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ ជុំវិញធនប័ត្រខាងលើនេះ,...
នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។...
រាជធានីភ្នំពេញ ៖ គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ជនសង្ស័យម្នាក់ ជាម្ចាស់គណនេយ្យហ្វេសបុសឈ្មោះ Hok Nave ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ស្រាវជ្រាវរហូតតាមចាប់ឃាត់ខ្លួនបាន ពាក់ព័ន្ធការបែកធ្លាយសម្លេងនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយបានប្រើពាក្យពេជន៍ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា នៅសមរភូមិមុខ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រលប់ល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហោះសារនៅលើគណនេយ្យផ្ទាល់ខ្លួនរបស់លោកថា « ខ្ញុំបាទសូមគោរពជុំរាបជូនមហាជនមេត្តាជូនជ្រាបថា...
ភ្នំពេញ៖ ប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានប្តេជ្ញាចិត្តខ្ពស់ក្នុងកិច្ចសហប្រតិបតិ្តការផ្នែកច្បាប់ក្នុងការប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន។ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់ខ្លួន ចំពោះអ្នកចូលរួមក្នុងសន្និសីទអន្តរជាតិ ICCOS-2026 ដែលមានតំណាងមកពី ២៧ប្រទេស ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ជាមួយដៃគូអន្តរជាតិ ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម បន្តថា កិច្ចសហប្រតិបត្តិការនេះ ត្រូវអនុវត្តដោយគោរពច្បាប់ និងអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ ព្រមទាំងផ្អែកលើការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសជាដៃគូ។...
ទឹកចិត្តពីសមរភូមិក្រោយ កម្លាំងចិត្តសម្រាប់សមរភូមិមុខ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមជាមួយនាយទាហាន បានទទួលអំណោយជាបន្តបន្ទាប់ពីបងប្អូន សប្បុរសនានា ដើម្បីបន្តយកទៅចែកជូនបងប្អូនវីរកងទ័ពជួរមុខ។ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានថ្លែងអំណរគុណចំពោះ ឧត្តមសេនីយ៍ទោ ឆេង សែ និងក្រុមគ្រួសារ ដែលបានយកអំណោយជាគ្រឿងឧបភោគបរិភោគនេះ មានអង្ករ ១,៥០០គីឡូក្រាម ទឹកបរិសុទ្ធ ៥០កេស អាវភ្លៀង...