កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ ក្នុងជំហានជាយុទ្ធសាស្ត្រដើម្បីពង្រឹងកិច្ចគាំពារបរិស្ថានរួមជាមួយការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ក្រសួងបរិស្ថាន និងក្រសួងពាណិជ្ជកម្ម បានប្រកាសចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) រួមគ្នាស្តីពី «ការជំរុញកិច្ចគាំពារគុណភាពបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម» នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ពិធីចុះហត្ថលេខានេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់រវាងស្ថាប័នទាំងពីរ ក្នុងការធានាថាដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវដើរទន្ទឹមគ្នាយ៉ាងជិតស្និទ្ធជាមួយកិច្ចគាំពារបរិស្ថាន ជាពិសេសការឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិ រួមទាំងប្រព័ន្ធអនុគ្រោះពន្ធបន្ថែម (GSP+) ដែលតម្រូវឱ្យមានការអនុវត្តយ៉ាងតឹងរ៉ឹងលើការការពារបរិស្ថាន...
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ជាង ១៣,៦ ពាន់លានដុល្លារអាមេរិក កើន ឡើងជិត ២៤ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដោយក្នុងនោះការនាំចេញរបស់កម្ពុជាបាននិងកំពុងបន្តនិន្នាការកើនឡើង ដែលគាំទ្រដោយការរនាំចេញផលិតផលជាចម្បង។ ជុំវិញការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦, បើយោងតាមរបាយការណ៍អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបប្រមាណជាង ១៣,៦ ពាន់លានដុល្លារ អាមេរិក កើនឡើងជិត...
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និងសិក្ខាសាលាផ្សព្វផ្សាយស្តីពីយុទ្ធសាស្រ្តជាតិ ស្តីពីការ អភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០ ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការចូលរួមចំណែក សម្រេចឱ្យបាននូវចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជាឆ្នាំ២០៥០។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦...
ភ្នំពេញ៖ដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១០-១១ ខែសីហា ឆ្នាំ២០២៦។ មុខវិជ្ជាប្រឡងមានចំនួន ៧មុខវិជ្ជា ដោយថ្នាក់វិទ្យាសាស្ត្រមាន ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមមានមុខវិជ្ជា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។ នេះបើតាមលទ្ធផល កិច្ចបប្រជុំ...
ភ្នំពេញ៖នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន ១១៤ខ្នង រងផលប៉ះពាល់ទាំងស្រុង ហើយប្រជាជនសរុបចំនួន...
កំពង់ឆ្នាំង ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា «ការចូលជាសមាជឹកសហគមន៍កសិកម្មទំនើបក្នុងខេត្តកំពង់ឆ្នាំង បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករនៅក្នុងសហគមន៍ ទាំងបច្ចេកទេស ការដាំដុះ ការផលិត និងការលក់ចេញ។» លោកបានបន្តថា៖ ការចូលក្នុងសហគមន៍កសិកម្មទំនើបនេះ គឺបានរួមចំណែក និងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករ ដោយក្នុងនោះកសិករទទួលបានដូចជា ការគាំទ្រផ្នែកបច្ចេកទេស ហេដ្ឋារចនាសម្ពន្ធ និងមធ្យោបាយផលិតកម្មទំនើប ការពិភាក្សាយោបល់...
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ (CfRV) នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី អ៊ីតាលី លុចសំបួ និងនូវែលសេឡង់ ព្រមទាំង UNDP និងដៃគូអភិវឌ្ឍន៍ទាំងអស់ ចំពោះការបន្តគាំទ្រ និងភាពជាដៃគូដ៏មានតម្លៃក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ ឯកឧត្តមបណ្ឌិត លី ធុជ...
បន្ទាយមានជ័យ៖ កងកម្លាំងយោធា និងសមត្ថកិច្ចការពារព្រំដែនភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៥:៥០ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បង្ក្រាបទំនិញថៃឆ្លងដែនដោយខុសច្បាប់ ពីសំណាក់ក្រុមឈ្មួញលួចនាំចូលមកកម្ពុជា (សាច់បង្កក់នាំពីថៃចូលមក) ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ៥។ សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសបញ្ជាឱ្យមានការស៊ើបអង្កេតទ្រង់ទ្រាយធំ និងបង្ក្រាបរាល់ការនាំចូលទំនិញខុសច្បាប់ពីប្រទេសថៃ ជាពិសេសករណីសាច់បង្កក និងទំនិញរត់ពន្ធតាមច្រកព្រំដែនគោក។ វិធានការក្តៅនេះត្រូវបានធ្វើឡើងបន្ទាប់ពីកម្ពុជាបានរកឃើញឃ្លាំងស្តុកសាច់បង្កកខុសច្បាប់ជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញកាលពីពាក់កណ្ដាលឆ្នាំ២០២៦នេះ។...
ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:២០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចសាលាបឋមសិក្សាតេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត...
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)មួយចំនួនកំពុងពិចារណារៀនជំនាញបច្ចេកទេស បន្ទាប់ពីប្រឡងចប់ ឬបើលទ្ធផលប្រឡងធ្លាក់។ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ បេក្ខជនប្រឡងបាក់ឌុប នៅរាជធានីភ្នំពេញ បានប្រាប់BTVឲ្យដឹងថា ក្រោយពេលប្រឡងចប់ គឺមានបំណងចង់រៀនជំនាញបច្ចេកទេសដែរ ប៉ុន្តែចាំមើលលទ្ធផលនៃការប្រឡងសិន បើសិនប្រឡងជាប់នឹងបន្តការសិក្សានៅសាលកវិទ្យាល័យ ប៉ុន្តែបើប្រឡងធ្លាក់ អាចនឹងចូលរៀនជំនាញបច្ចេកទេស ដូចជា៖ អគ្គិសនី និងជំនាញផ្សេងៗមួយចំនួនទៀត ដើម្បីទទួលបានចំណេះជំនាញមួយពិតប្រាកដ អាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ យ៉ាណាក្តី បេក្ខជនទាំងនោះរំពឹងទុកថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ ដំណើរការចំនួនពីរថ្ងៃ...