ការប្រឡងបាក់ឌុប នៅថ្ងៃចុងក្រោយបានឈានចូលមកដល់ នៅថ្ងៃទី ១១ សីហា នេះ។ ការប្រឡងនៅថ្ងៃចុងក្រោយនេះ ទាំងសិស្សថ្នាក់សង្គម ទាំងសិស្សថ្នាក់វិទ្យាសាស្ត្រ ត្រូវប្រឡងលើមុខវិជ្ជាគោលរៀងខ្លួន ដែលសិស្សថ្នាក់សង្គមត្រូវប្រឡង លើមុខវិជ្ជាគោល រីសិស្សថ្នាក់វិទ្យាសាស្ត្រត្រូវប្រឡងលើមុខវិជ្ជាគណិតវិទ្យា។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាថ្ងៃទី ១ បានបិទបញ្ចប់។ ការប្រឡងថ្ងៃទី ២ ជាថ្ងៃចុងក្រោយ ក៏បានចូលមកដល់ សម្រាប់មណ្ឌលប្រឡងទូទាំងប្រទេស។ ការប្រឡង នៅថ្ងៃចុងក្រោយនេះ អាចជាថ្ងៃដែលគ្រប់បេក្ខជនទាំងអស់ ទាំងបេក្ខជនថ្នាក់សង្គម បេក្ខជនថ្នាក់វិទ្យាសាស្ត្រ...
Kubota Cambodia សូមថ្លែងអំណរគុណដល់អ្នកប្រដាល់ ដៃគូសហការ អតិថិជន និងទស្សនិកជនទាំងអស់ដែលបានគាំទ្រព្រឹត្តិការណ៍ Kubota Special Match 2026។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាសលើកទី៥ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រឹកថ្ងៃទី១១ ខែសីហា នេះ ដែលកិច្ចប្រជុំនេះ ដើម្បីវាយតម្លៃចំពោះការរួមចំណែករបស់ប្រតិភូគណបក្សឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងការផ្តល់ទស្សនទានស្ថាបនារយៈពេល ៣៥ខែកន្លងមក។ ឯកឧត្តម សែម សម្បត្តិ ប្រធានគណបក្សមហានគរ បានថ្លែងថា ប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គឺមានរបៀបវារៈសំខាន់ចំនួន៣ មានដូចជា៖ ១....
ថ្មីៗនេះមានវីដេអូឃ្លីបមួយ ដែលបានបង្ហោះតាមគណនីTik Tok ឈ្មោះ Vrak អំពីករណីសត្វចាបព្រៃវែង អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាតិត្យា បានអំពាវនាវឱ្យអ្នកផលិតមាតិកា ដែលជាអ្នកចេះដឹងផងដែរនោះ សូមចូលរួមផ្សព្វផ្សាយអប់រំ ពីការការពារប្រភេទសត្វកម្រជិតផុតពូជលើពិភពលោក ដែលមានវត្តមាននៅកម្ពុជា ដូចជាចាបព្រៃវែង ជាជាងជំរុញលើកទឹកចិត្តសាធារណជនបរិភោគ និងចាប់សត្វទៅវិញ។ អ្នកនាំពាក្យបានបន្ថែមថា ករណី Tik Tok ឈ្មោះ Vrak ខាងលើនេះ មិនបានចូលរួមផ្តល់ចំណេះដឹង...
នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋសភាជាតិកម្ពុជា បានបើក “វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្ដីពី សុខភាពសកល” លើកទី៩ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល គណៈប្រតិភូសមាជិកសភា និងភ្ញៀវកិត្តិយសមកពី ១៥ប្រទេស។ ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានថ្លែងនៅក្នុងពិធីបើកវេទិកា ថា...
នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន (Xaysomphone Phomvihane) អតីតប្រធានរដ្ឋសភាឡាវ ដែលកំពុងតម្កល់ប្រារព្ធពិធីបុណ្យផ្លូវរដ្ឋ នៅក្នុងមជ្ឈមណ្ឌលសន្និបាតជាតិ នាទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចរដ្ឋសភាធិបតី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលសណ្តែកកួរចំនួន ១៧០គីឡូក្រាម ឪឡឹកទុំក្រហមចំនួន ៥០០គីឡូក្រាម ត្រីអណ្តែងចំនួន ១១០គីឡូក្រាម និងស៊ុតទាចំនួន ៤០០គ្រាប់ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ការប្រមូលផលបានចំនួន ៤០លើក សរុបចំនួន ៥០ ៨៩៩គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ៣០...
ក្រចេះ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន (RPITSE) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាសអាហារូបករណ៍សរុប ១,១៥០កន្លែងលើមុខជំនាញចំនួន១១ ជាមួយនិងប្រាក់ឧបត្ថម្ភបន្ថែមជារៀងរាល់ខែសម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ពីរាជរដ្ឋាភិបាល។ បើយោងតាមវិទ្យាស្ថានដដែលបានឱ្យដឹងថាជំនាញទាំង១១ នោះរួមមាន៖ ជំនាញការងារកំបោរ, ការថែទាំនិងជួសជុលទោចក្រយានយន្ត, សេវាកម្មសម្អាងកាយ, ការផ្សារអគ្គសនី, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, សេវាកម្មកាត់សក់បុរស, ការធ្វើម្ហូបខ្មែរ, ការដាំដុះ ថែទាំ និងប្រមូលផលចេក, និងការដាំដុះ ថែទាំ...
ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅរដ្ឋធានីវៀងចន្ទន៍ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងគណៈប្រតិភូ ក៏បានអញ្ជើញជួបសម្តែងការគួរសម រំលែកទុក្ខដ៏ក្រៀមក្រំ និងបានពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOLITH) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ សម្តេចប្រធានរដ្ឋសភា មានសេចក្តីតក់ស្លុត...
ភ្នំពេញ៖នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៩:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីតាំងមណ្ឌលសុខភាពតេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។...