ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.ស.ហ. បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ របស់កម្ពុជា ជាពិសេសការងារប្រឆាំងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការលើកទិសដៅការងារបន្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស៊ុន ចាន់ថុល...
កម្ពុជាបាននឹងកំពុងឈរលេខរៀងទី១៩ ក្នុងតារាងមេដាយបណ្ដោះអាសន្ន នៃព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី២០ នៅប្រទេសជប៉ុន គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីដណ្ដើមបានមេដាយសំរឹទ្ធចំនួន ៤គ្រឿង។ សម្រាប់មេដាយបណ្ដោះអាសន្ន ដែលក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានជូនជាតិ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ បន្ទាប់ពីពិធីបើកការប្រកួតផ្លូវការ រួមមានក្រុមកីឡាបាល់ទាត់លើតុ ឈ្នះមេដាយសំរឹទ្ធ ២គ្រឿង ដោយកីឡាការិនី ឌី គឹមយាន លើវិញ្ញាសាឯកត្ដជននារី និងវិញ្ញាសាគូនារី ដោយកីឡាការិនី...
នៅថ្ងៃទី២២ ខែកញ្ញា នេះ ប្រតិភូថ្នាក់ដឹកនាំ ប្រធាន តំណាងប្រធានក្រុមហ៊ុនការីទេសចរណ៍ និងអ្នកផលិតមាតិការទេសចរណ៍ ចំនួន១៧០ប្រទេស នៅជុំវិញពិភពលោក បានបន្តអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍ និងស្វែងរកដៃគូសហការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងនាំភ្ញៀវទេសចរអន្តរជាតិ នានា អញ្ជើញមកទស្សនាកម្ពុជា។ បើតាមការីទេសចរណ៍មកពីតាមបណ្តាប្រទេសនានា បានថ្លែងប្រាប់BTV នៅអាកាសយានដ្ឋានអន្តរជាតិតេជោថា ការចូលរួមព្រឹត្តិការណ៍ទេសចរណ៍នៅកម្ពុជា នៅពេលនេះគឺពិតជាមានសារសំខាន់ណាស់ ពិសេសគឺធ្វើការសិក្សាស្វែងយល់គោលដៅទេសចរណ៍កម្ពុជាបន្ថែម ដើម្បីជំរុញការផ្សព្វផ្សាយនូវអ្វីថ្មីពីកម្ពុជាទៅកាន់ប្រទេសគេ និងនាំភ្ញៀវទេសចរអន្តរជាតិនានានោះមកទស្សនាកម្ពុជា។ សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែកញ្ញានេះ...
លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ឆ្នាំ២០២៦-២០២៩ ក្នុងគោលបំណងលើកកម្ពស់សេវាបង្រៀន និងជំរុញការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានគូសបញ្ជាក់ថា ផែនទីបង្ហាញផ្លូវនេះ គឺជាក្របខ័ណ្ឌយុទ្ធសាស្ត្រដ៏រឹងមាំ ផ្ដោតសំខាន់លើការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រី ឱ្យឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន ប៉ុន្តែមិនមែនបង្កើតឡើងក្នុងចេតនាទៅដោះស្រាយរាល់បញ្ហា នៃវិស័យអប់រំជារួមនោះឡើយ។ ស្មារតីនៃផែនទីបង្ហាញផ្លូវនេះ ជាការឆ្លើយតបនឹងកង្វះគ្រូ...
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៦៨១នាក់ (ស្រី ១០៣នាក់) មាន ៣១សញ្ជាតិ ចេញពីកម្ពុជាក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់តាំងឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តអនុវត្តនីតិវិធីបណ្ដេញចេញនូវក្រុមជនបរទេសទាំងនោះជាបន្តបន្ទាប់។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍...
សមត្ថកិច្ចបានស្រាវជ្រាវស៊ើបអង្កេត ឈានដល់ការឃាត់ខ្លួនស្នងការរងនគរបាលខេត្តបន្ទាយមានជ័យម្នាក់ ពាក់ព័ន្ធករណីផ្តល់ទីតាំងជួយក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបានរកឃើញជនបរទេសចំនួនជាង ២០០នាក់ នៅក្នុងក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ កម្លាំងក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ អ៊ុំ សុផល ដែលត្រូវគេដឹងថាជាម្ចាស់អគារចំនួន២កន្លែង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយសង្ស័យថាបានផ្តល់ទីតាំងជួយឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការឃាត់ខ្លួនបុរសម្ចាស់ទីតាំងនេះ បន្ទាប់ពីសមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងពីរកន្លែងក្នុងនោះ អគារទី១ កម្ពស់ ៥ជាន់...
មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រារព្ធទិវាពិភពលោក សុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ប្រធានបទ៖ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង» ក្រោមពាក្យស្លោក “ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជីវិត”។ លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានលើកឡើងថា៖ នៅក្នុងការងារសុខាភិបាល គ្មានអ្វីដែលមានតម្លៃថ្លៃថ្លាជាង«ការសង្គ្រោះជីវិត»នោះឡើយ។ ស្របតាមប្រធានបទ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង» និងពាក្យ ស្លោក «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជីវិត» ថ្ងៃនេះ...
ក្រចេះ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ខេត្តក្រចេះ ប្រកាសជ្រើសរើសសិស្ស – និស្សិត ទាំងពីរភេទ និងសាធារណជនទូទៅទាំងអស់ចំនួន ៤៥០នាក់ ចូលរៀនជំនាញបច្ចេកទេសក្នុងឆ្នាំសិក្សា ២០២៦ – ២០២៧។ តាមការឲ្យដឹងពីលោក អ៊ង់ គឹមភឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ឦសាន បានឲ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសានខេត្តក្រចេះ ចាប់ពីឆ្នាំ២០២៤ ដល់ ២០២៥ ក្រោយបញ្ចប់ការសិក្សាសិស្សមានការងារធ្វើសរុបចំនួន ១៤២៨នាក់ ស្រីចំនួន...
នៅសល់ពេលប្រមាណ ២ខែទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោក Vattanac Legends Championship និង Vattanac Tour Championship ដែលគ្រោងប្រព្រឹត្តទៅ នាចុងខែវិច្ឆិកា រហូតដល់ដើមខែធ្នូ ឆ្នាំ២០២៦ នៅទីលានវាយកូនគោលអន្ដរជាតិ វឌ្ឍនៈ ហ្គោល រីសត។ ជាមួយការបើកទំព័រប្រវត្តិសាស្ដ្រ នៃការវិលត្រឡប់មកវិញ នូវព្រឹត្តិការណ៍វាយកូនគោលអន្ដរជាតិដ៏ធំនេះ បានធ្វើឲ្យអ្នកពាក់ព័ន្ធជាច្រើន មានការត្រេកអរ និងសាទរ ហើយក៏រំពឹងព្រឹត្តិការណ៍នេះ នឹងរួមចំណែកយ៉ាងសំខាន់...
កំពង់ចាម៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ជាគ្រឹះស្ថានរដ្ឋតែមួយគត់ក្នុងខេត្តដែលផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយផ្តោតលើការបណ្តុះបណ្តាលជំនាញដែលទីផ្សារការងារត្រូវការ ផ្សារភ្ជាប់ការរៀនទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ដើម្បីឱ្យសិស្សមានសមត្ថភាពពិតប្រាកដ និងមានឱកាសការងារកាន់តែច្បាស់។ លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានឱ្យដឹងថា ចំណុចពិសេសរបស់វិទ្យាស្ថាន គឺការផ្តោតលើ «ជំនាញសម្រាប់ការងារ» ដោយសិស្សមិនត្រឹមតែរៀនទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែទទួលបានការអនុវត្តផ្ទាល់ជាមួយឧបករណ៍ និងបរិក្ខារបច្ចេកទេស ព្រមទាំងការណែនាំពីគ្រូ និងអ្នកជំនាញ ដើម្បីបង្កើនជំនាញ និងទំនុកចិត្តមុនចូលប្រឡូកក្នុងពិភពការងារ។ លោកនាយកមានប្រសាសន៍ថា៖ «យើងផ្តោតលើជំនាញសម្រាប់ការងារ...