ក្នុងជំនួបជាមួយលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផល នៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) របស់រាជរដ្ឋាភិបាលកម្ពុជា។ ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោកសន្ដិបណ្ឌិត នេត សាវឿន ជាមួយលោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្ត្រីក្រសួងនគរបាល...
នគរបាលរាជធានីភ្នំពេញ បន្តខិតខំបង្ក្រាបOnline Scams បំបែកក្រុមតូចៗ បន្ទាប់ពីមជ្ឈមណ្ឌលOnline Scams ទ្រង់ទ្រាយធំបានបង្ក្រាបរួចរាល់។ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងរាជធានីភ្នំពេញទទួលផែនការងារសន្តិសុខ បានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំមកនេះ នៅរាជធានីភ្នំពេញ បង្រ្កាបបទស្មើសOnline Scams បានចំនួន១៨៤ករណី ឃាត់ខ្លួនជនសង្ស័យបានជាង៣ពាន់នាក់ ក្នុងនោះមានជាង២០០នាក់បញ្ជូនទៅតុលាការ និងរឹបអូសវត្ថុតាងជាច្រើនរួមមាន៖ទូរស័ព្ទ កុំព្យូទ័រ ស៊ីមកាត ឯកសណ្ឋានក្លែងបន្លំជាសមត្ថកិច្ចនគរបាលបណ្តាប្រទេសនានា និងកាំម៉ារ៉ាAI...
មន្ទីរពេទ្យបង្អែកដង្កោ បាននិងកំពុងពង្រឹងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបង្កើនការផ្តល់សេវា សុខាភិបាលជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។ ការផ្តល់សេវានេះ ត្រូវបានអះអាងថា កាន់តែមាន ប្រសិទ្ធភាព និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ លោកវេជ្ជបណ្ឌិត ផេង ប៉ូលីន ប្រធានមន្ទីរពេទ្យបង្អែកដង្កោ មានប្រសាសន៍ថា បច្ចុប្បន្នមន្ទីរពេទ្យមានការ មមាញឹកក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខណៈប្រជាពលរដ្ឋកាន់តែមានការយល់ដឹង និងទំនុកចិត្តក្នុងការមក ប្រើប្រាស់សេវាសុខាភិបាលសាធារណៈ។ លោកបញ្ជាក់ថា មន្ទីរពេទ្យបានផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង ហើយក្រុមគ្រូពេទ្យបានខិតខំផ្តល់សេវាទៅតាមលទ្ធភាព និងសមត្ថភាពរបស់មន្ទីរពេទ្យ។...
កិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិកម្ពុជា និងការិយាល័យស៊ើបអង្កេតសហព័ន្ធ របស់សហរដ្ឋអាម៉េរិក ហៅកាត់ថា FBI បានផ្ដល់លទ្ធផលជាក់ស្ដែងជាបន្ទាប់ គិតចាប់ពីភាគីទាំងពីរ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ឆ្នាំ២០១៦ និងឆ្នាំ២០១៩។ ជាក់ស្ដែង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានរំលេចជូនសាធារណជន អំពីកិច្ចសហការស្រាវជ្រាវ ស៊ើបអង្កេតបទល្មើស១២ករណី តាមរយៈMoUទ្វេភាគី រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយFBI និងMoUត្រីភាគី...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានប្រកាសលុបចេញពីបណ្តាញទំនាក់ទំនងសម្រាប់បងប្អូនណាដែលភ្ជាប់មកសម្ដេចដោយគ្មានការអនុញ្ញាតិ។ ការប្រកាសរបស់សម្ដេចបែបនេះបន្ទាប់ពីគ្រាន់តែមួយថ្ងៃមានអ្នកផ្ញើសារមកសម្ដេចជិត២០សារ ក្នុងនោះខ្លះសុំចូលជួបផ្ទាល់ ខ្លះនិយាយរឿងលំបាកក្នុងគ្រួសារ, សុំលុយទិញផ្ទះ សុំលុយទិញម៉ូតូ ទិញរថយន្ត និងខ្លះទៀតសុំលុយបង់ថ្លៃសាលាឲ្យកូនទៅរៀននៅក្រៅប្រទេសជាដើម។ សម្ដេចតេជោ ហ៊ុន សែនបានសរសេរថា៖« បើស្រឡាញ់កុំទៅញឹក បើរឭកទៅម្តងៗ» នេះភាសារប្រៀនប្រដៅរបស់ដូនតា។ សម្ដេចតេជោបានបញ្ជាក់ថា ថ្ងៃនេះជាខួបមួយខែរបស់ចៅខ្ញុំគួរតែ រីករាយតែបែជាមិនសប្បាយចិត្តដោយ សារថ្ងៃនេះមានសារចូលមកតាម Telegram & WhatsApp...
មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដើម្បីជំរុញផ្តល់លទ្ធភាពឱ្យស្រ្តីអាច ចាប់ផ្តើមរក្សាលំនឹង ការពង្រីក និងដឹកការនាំអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពធន់ និងចីរភាព។ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាគណៈកម្មការវាយតម្លៃ និងផ្តល់ពិន្ទុ លើកឡើងនៅក្នុងការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធាន បទ៖ “ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព” នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះថា...
កំពត៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារជំនាញ បានចុះអនុវត្តការងារពិនិត្យទីតាំង ផ្ទៀងផ្ទាត់និយាមកា និងបង្គោលព្រំដី នៅតាមបណ្តោយព្រែកជីកហ្វូណនតេជោ កំណាត់ទី២ (កំពត-តាកែវ) ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច ខេត្តកំពត តាមផែនការដែលបានគ្រោងទុក។ ជាលទ្ធផល ក្រុមការងារបានបោះបង្គោលនិយាមកាសរុបចំនួន ៤១បង្គោល ក្នុងនោះ បង្គោលនិយាមកាខាងស្តាំចំនួន ២១បង្គោល ចាប់ពីបង្គោល RS2_R369 ដល់ RS2_R389 និងខាងឆ្វេងចំនួន ២០បង្គោល...
កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន (NADI) ផ្តោតលើការពង្រឹងមជ្ឈភាពអាស៊ាន និងការគោរពច្បាប់អន្តរជាតិ ដោយកិច្ចប្រជុំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ដល់២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់តំណាង ស្ថាប័នស្រាវជ្រាវ និងគោលគំនិតក្នុងវិស័យការពារជាតិ និងសន្តិសុខ មកពី១៤ស្ថាប័នទូទាំង ប្រទេសសមាជិកអាស៊ាន។ ថ្លែងនៅក្នុងពិធីបើកនៅកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការនៃក្រសួងការពារជាតិ បានលើកឡើងពីសារៈសំខាន់នៃប្រធានបទកិច្ចប្រជុំ ដែលស្របតាមបរិបទសន្តិសុខបច្ចុប្បន្ន ខណៈប្រព័ន្ធអន្តរជាតិកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ស្របពេលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សកម្មភាពឯកតោភាគី ការប្រើប្រាស់វិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច...
នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ មន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ផែនការច្បាស់លាស់ កត់ត្រាត្រឹមត្រូវ ការថែទាំមានសុវត្ថិភាព» ជូនដល់គិលានុបដ្ឋាក និងឆ្មប។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួងបានលើកឡើងថា៖ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងមានគោលបំណងសំខាន់ៗ ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពរបស់គិលានុបដ្ឋាក-ឆ្មប...
ស្វាយរៀង៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ស្រេង ហួត ស្នងការរងនគរបាលខេត្តបានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងលោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះធ្វើការស្រាវជ្រាវបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចវីឡាជួល ស្ថិតនៅភូមិតាពៅ...