ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា កម្ពុជាបានរៀបចំសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាន់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ការរៀបចំសន្និសីទអន្តរជាតិនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន សេដ្ឋកិច្ច សន្តិសុខ និងសង្គមនៅក្នុងបណ្តាប្រទេសជាច្រើន។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...
ពិព័រណ៍ទេសចរណ៍ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងស្វែងរកការព្រងឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ និងបង្កើតឱកាសអាជីវកម្មថ្មីៗ ខណៈដែលប្រទេសកម្ពុជាកំពុងខិតខំទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ការហោះហើរផ្លូវត្រង់ និងទេសចរណ៍ដែលមានតម្លៃខ្ពស់បន្ថែមទៀត។ លោកឧកញ៉ា ឆារស៍ វ៉ាន់ (Charles Vann) នាយកប្រតិបត្តិនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្រោយបើកកម្មវិធី បានមានប្រសាសន៍ឱ្យដឹងថា ពិព័រណ៍ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាដើម្បីទេសចរណ៍” ដោយបានរំលេចអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងវិស័យរដ្ឋ និងឯកជន ក្នុងការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។ លោកបានបន្ថែមថា អាកាសយានដ្ឋានមិនមែនគ្រាន់តែជាច្រកចេញចូលសម្រាប់អ្នកដំណើរអន្តរជាតិនោះទេ...
នៅរសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយលោក WANG Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ Huawei ជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៧។ ក្រុមហ៊ុនបាននឹងកំពុងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅទូទាំងពិភពលោក។ ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្មក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង...
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ដំបូង នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់ FIFA ASEAN Cup 2026 ដែលហុងកុងនឹងធ្វើម្ចាស់ផ្ទះ នាចុងខែនេះ។ ក្រោមការដឹកនាំរបស់លោក Koji Gyotoku ដែលជាគ្រូបង្វឹក ដំបូងឡើយបានកោះហៅកីឡាករ ២៣នាក់ចូលជំរុំហ្វឹកហាត់ ក្នុងនោះមានកីឡាករព្រះខ័នរាជស្វាយរៀង ៧រូប, វិសាខា ៦រូប, បឹងកេត ២រូប, ណាហ្គាវើលដ៏ ២រូប, ភ្នំពេញក្រោន...
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតនៃកម្ពុជា ដែលជាវគ្មិនក្នុងវេទិកាពិភាក្សា ការឆ្លើយតបក្នុងតំបន់ និងសកលលោកចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានថ្លែងថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺពិតជាមានសារសំខាន់ក្នុងការជជែកគ្នាដោយចំហរនិងជជែកគ្នាអំពី Online Scams ដែលជាបញ្ហានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកទាំងមូល។ ហើយបើសិនមើលអំពីបញ្ហា Online Scams នៅតំបន់អាស៊ីអាគ្នេយ៍ គឺចាត់ទុកថាជាបញ្ហាមួយដ៏ធំ ដោយសារមានរូបភាពខុសៗគ្នា។ លោក អ៊ូ វីរៈ បានបញ្ជាក់ថា មានតែប្រទេសកម្ពុជាTeដែលចាប់ផ្តើមបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមជ្ឈមណ្ឌលធំៗពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបិទ...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ INTERPOL ដែលបានចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដែលកម្ពុជាជាម្ចាស់ផ្ទះថា លោកបានមើលឃើញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសង្ឃឹមថា INTERPOL និងកម្ពុជានឹងអាចបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងធ្វើការរួមគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញជាសកល។ លោក Nicholas Court ប្រធានក្រុមការងារសម្របសម្រួលនៃអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) បានប្រាប់ BTV ថា លោកពិតជាមានសេចក្តីរីករាយណាស់ដែលបានមកកាន់ប្រទេសកម្ពុជា។...
ភ្នំពេញ៖ លោក Lord Hanson រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ព្រីតថេន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបង្ហាញពីការប្តេជ្ញាចិត្តសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ដើម្បីបំបែកបណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែន បង្កកទ្រព្យសម្បត្តិដែលទទួលបានដោយខុសច្បាប់ និងពង្រឹងការការពារជនរងគ្រោះ។ លោកលើកឡើងដូចនេះ ក្នុងអំឡុងពេលចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) នៅថ្ងៃព្រឹកទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិនៅកម្រិតរដ្ឋាភិបាលគឺមានសារៈសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្មសកល ដែលកេងប្រវ័ញ្ចលើបុគ្គលនានា និងគំរាមកំហែងដល់សន្តិសុខជាតិ។ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់កម្ពុជា Lord Hanson...
អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) បានធ្វើការកត់សម្គាល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកម្ចាត់ឧក្រិដ្ឋកម្ម Online Scam ដែលកំពុងតែមានការកើនឡើង និងគំរាមកំហែងនៅទូទាំងពិភពលោក។ ប្រធានក្រុមការងារសម្របសម្រួល នៃអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) Nicholas Court នៅក្នុងសន្ទរកថា នៃពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាន់កាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា នេះ បានទទួលស្គាល់អំពីភាពលំបាកស្មុគស្មាញក្នុងការកម្ចាត់ឧក្រិដ្ឋកម្ម Online Scams នៅតាមបណ្ដាប្រទេសជាច្រើននៅលើសកលលោក...
ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅរាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ, ចំពោះមាគ៌ាអនាគត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើចំនួន ៥ចំណុចសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ ក្នុងនោះមានការចែករំលែកព័ត៌មានស៊ើបការណ៍ក្នុងពេលជាក់ស្តែង, ការស៊ើបអង្កេតហិរញ្ញវត្ថុកម្រិតខ្ពស់, ភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំងនៃក្របខណ្ឌច្បាប់ និងប្រតិបត្តិការភាពជាដៃគូសាធារណៈ ឯកជន និងការការពារជនរងគ្រោះជាដើម។ ក្នុងឱកាសនោះ សម្ដេចធិបី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនគួរត្រូវបានប្រទេសណាមួយយកមកប្រើប្រាស់ជាឧបករណ៍សម្រាប់ប្រឆាំងនឹងប្រទេសណាមួយទៀតនោះទេ ហើយក៏មិនគួរយកគោលបំណងនៃការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមកធ្វើជាលេសសម្រាប់វាយប្រហារ ឬកាន់កាប់ដែនអធិបតេយ្យរបស់ប្រទេសមួយផ្សេងទៀតនោះដែរព្រោះនេះគឺជាការរំលោភបំពានយ៉ាងច្បាស់លាស់លើគោលការណ៍នៃច្បាប់អន្តរជាតិ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ជំហរបែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅរាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា បណ្ដាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានសាមគ្គីភាពរឹងមាំ ដោយសារពួកគេមានផលប្រយោជន៍ហិរញ្ញវត្ថុមហាសាល និងទទួលបានការគាំទ្រដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ...