ភ្នំពេញ៖ ប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ។ នៅអាកាសយាន្តដ្ឋានតេជោ ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការចូលរួមលើកនេះ គឺជាបទពិសោធន៍ដ៏សំខាន់មួយសម្រាប់ក្រុមអត្តពលិកនគរបាលកម្ពុជា ក្នុងការវាស់ស្ទង់សមត្ថភាព និងស្វែងយល់ពីកម្រិតបច្ចេកទេសរបស់អត្តពលិកមកពីបណ្តាប្រទេសផ្សេងៗ ជាពិសេសប្រទេសដែលមានសមត្ថភាពខ្ពស់។លោកអគ្គលេខាធិការ បានបញ្ជាក់បន្ថែមថា ការចូលរួមប្រកួតនេះ ក៏ទទួលបានការស្វាគមន៍ និងការកោតសរសើរពីសំណាក់ប្រទេសម្ចាស់ផ្ទះ ព្រមទាំងគណៈកម្មមាធិការរៀបចំការប្រកួតផងដែរ។ ទន្ទឹមនឹងនេះលោកបានជំរុញឱ្យអត្តពលិកទាំងអស់យកបទពិសោធន៍ពីការប្រកួតលើកនេះ មកពិនិត្យ និងកែលម្អចំណុចខ្វះខាតរបស់ខ្លួន...
ភ្នំពេញ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំ នឹងឈានចូលមកដល់នៅក្នុងសប្តាហ៍ក្រោយនេះ ។ សម្រាប់ភូមិហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលនោះ រហូតមកដល់ពេលនេះ បានសាងសង់សម្រេចបានប្រមាណ៨០ភាគរយ ហើយនឹងពន្លឿនការសាងសង់ឲ្យហើយរួចរាល់ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ។ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ភូមិហ្វ្រង់កូហ្វូនី នៅសួនវត្តបុទុមវតី និងជំរុញណែនាំឲ្យក្រុមការងារពន្លឿនការសាងសង់ រៀបចំរចនា តុបតែងបង្ហាញអត្តសញ្ញាណខ្មែរឲ្យបានស្អាតឥតខ្ចោះ ឲ្យហើយមុនថ្ងៃទី១១ ខែវិច្ឆិកានេះ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឯកភាពលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទតម្លៃប្រមាណ ២៧០ លានដុល្លារ ជាមួយធនាគារពិភពលោក (World Bank) ដោយបង្វែរយុទ្ធសាស្ត្រពីការប្រើប្រាស់គ្រឿងចក្រធំៗរបស់ក្រុមហ៊ុនម៉ៅការ មកជាការចុះកិច្ចសន្យាផ្ទាល់ជាមួយសហគមន៍មូលដ្ឋានវិញ ដើម្បីបង្កើតការងារ និងផ្តល់ប្រភពចំណូលដោះស្រាយជីវភាពជូនប្រជាពលរដ្ឋ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនោះសម្ដេចធិបតីបានថ្លែងថា...
ពោធិ៍សាត់៖នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង ០៨:១៥នាទីព្រឹកមិញនេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។...
ភ្នំពេញ៖ រដ្ឋាបាលខេត្តពោធិ៍សាត់បាននាំយកពូជស្រូវ និងស្បៀង ទៅចែកជូនប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ ដែលរងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងកាលពីថ្មីៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទ ៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀង នៅព្រឹកនេះថា ជាការពិត ក្នុងរយៈពេលកន្លងមកនេះ ខេត្តពោធិ៍សាត់បានទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបង្កឱ្យមានទឹកជំនន់នៅតំបន់មួយចំនួន និងបានប៉ះពាល់ដល់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីយ៉ាងម៉ឺងម៉ាត់នូវគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយប្រកាន់ខ្ជាប់នូវផ្លូវសន្តិវិធី ការទូត និងច្បាប់អន្តរជាតិ បើទោះបីជាត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយ។ ការថ្លែងបញ្ជាក់ជាថ្មីនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញជាអធិបតីក្នុងពិធីចែកពូជស្រូវ និងស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្តេចធិបតីបានសង្កត់ធ្ងន់ថា សង្គ្រាមមិនអាចបញ្ចប់សង្គ្រាមបានឡើយ មានតែបង្កើនបន្ទុក និងទុក្ខវេទនាបន្ថែមដល់ប្រជាពលរដ្ឋ និងខាតបង់ថវិកាជាតិ។ ជម្រើសនៃការវាយគ្នាមិនមែនជាដំណោះស្រាយយូរអង្វែងទេ។ សម្ដេចធិបតីបានថ្លែងថា...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលដឹក នាំដោយគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ពោលគឺ ប្រៀបបានដូចជាប្តី និងប្រពន្ធយ៉ាងដូច្នេះដែរ ខណៈបងប្អូនមានសុខ ឬមានទុក្ខគឺនៅជាមួយគ្នាជានិច្ច។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច មិនថាបងប្អូនបានសុខ ឬ...
មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នឹងក្លាយជាទីតាំងដ៏រស់រវើកនៃការជួបជុំផលិតផលក្នុងស្រុកដ៏ធំប្រចាំឆ្នាំ។ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ ស.ស.យ.ក ត្រៀមរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦» ក្រោមប្រធានបទដ៏មានអត្ថន័យស្តែងចេញពីសក្តានុពលខ្មែរគឺ៖ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក»។ ព្រឹត្តិការណ៍ដ៏ធំមួយនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះហើយ។ នេះគឺជាឱកាសដ៏វិសេសវិសាលមួយដែលប្រមូលផ្តុំទៅដោយស្នាដៃ ភាពច្នៃប្រឌិត និងផលិតផលខ្មែរជាច្រើនមុខ មកពីគ្រប់ទិសទីទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញទៅកាន់សាធារណជនជាតិ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ប្រធានាធិបតីបារាំង លោក ម៉ា នុយអែលម៉ាក្រុង, ប្រមុខរដ្ឋ, ប្រមុខរាជរដ្ឋាភិបាល រួមទាំងតំណាងប្រទេសនិងអង្គការធំៗ ជាង៧០ទៀត នឹងមកប្រទេសកម្ពុជានៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិសរុបជាង ៦០០លានដុល្លារអាមេរិកហើយ ក្នុងគោលបំណងទប់ទល់នឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ កាត់បន្ថយបន្ទុកដល់ប្រជាពលរដ្ឋ។ សម្ដេចធិបតី បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ សម្ដេចធិបតីបានថ្លែងថា ទោះបីជាតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ មានការប្រែប្រួលកើនឡើងក៏ដោយ ក៏រដ្ឋាភិបាលបានចេញលុយ និងកាត់បន្ថយពន្ធ ក៏ដូចជាអាករលើក្រុមហ៊ុននាំចូលប្រេង...