ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦បាន ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូក និងប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី៣៣ នៃ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»។ ពិធីនេះបានប្រព្រឹត្តទៅនៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ គឺជាខួបលើកទី៣៣ នៃការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤...
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសរាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា អញ្ជើញដាក់កន្ត្រកផ្កា រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» នៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ នាសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។ សូមគោរពជម្រាបថា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហោះសារមួយបញ្ជាក់ជាថ្មីថា អំណាច ហ៊ុន សែន មិនទាន់ចប់ទេទាំងជាប្រធានបក្សកាន់អំណាច និងទាំងជាប្រធានព្រឹទ្ធសភា, សម្ដេចនឹងបន្តកំដរលេងជាមួយពួក «កម្ចាត់ត្រកូលហ៊ុន» រហូតពួកនេះអស់ពីផែនដី ខណៈសម្ដេចបានរំឭកថា ថ្ងៃនេះ គឺជាខួបលើកទី២៨ ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតសម្ដេចពីសំណាក់ពួកចោរនយោបាយ (24.9.1998-24.9.2026)។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា...
រសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រីវេជ្ជបណ្ឌិត Maha Damaj តំណាងថ្មីនៃអង្គការ UNICEF ប្រចាំកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រីវេជ្ជបណ្ឌិត ក្នុងឱកាសចាប់ផ្តើមបំពេញបេសកកម្មថ្មី នៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់រវាងក្រសួងសុខាភិបាល និងអង្គការ UNICEF...
ភ្នំពេញ៖ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិកម្ពុជា(CI) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារយៈពេល ៥ ឆ្នាំ (២០២៦-២០៣១) ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការរយៈពេល ៥ ឆ្នាំនេះ នឹងផ្តោតលើវិស័យអាទិភាពសំខាន់ៗ...
នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Wang Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនប្រចាំតំបន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុន...
នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលក្រុមហ៊ុន G Adventures រៀបចំមហាសន្និបាតពិភពលោកឆ្នាំ២០២៦ (GX Summit) នៅកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣...
ព្រះសីហនុ៖ កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយកម្លាំងសមត្ថកិច្ចតាមភូមិភាគ បានស្រាវជ្រាវកំណាត់មុខសញ្ញា ឈានដល់ឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម។ ប្រតិបត្តិការនេះបានធ្វើឡើង កាលពី វេលាម៉ោង០០:១០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយពីទទួលបានបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពី ឯកឧត្តម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣...
ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខ្នាតធំចំនួន ៨៦ កន្លែងត្រូវបានបង្ក្រាបនិងរំលាយ។ ចំណែកទឹកប្រាក់របស់ក្រុមឧក្រិដ្ឋជនជាង ៣០០លានដុល្លារអាម៉េរិក នៅក្នុងគណនីធនាគារដែលមានជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបង្កក។ សមត្ថកិច្ចបន្តស៊ើបអង្កេត តាមដាន និងទប់ស្កាត់ការកកើតឡើងវិញនៃទីតាំង និងបណ្តាញឧក្រិដ្ឋកម្មទាំងនេះ។ ការបញ្ជាក់នេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការ រៀបចំ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជក់ថា យោងតាមតួលេខដែលមានក្នុងឯកសាររៀបចំសន្និសីទ គិតត្រឹមថ្ងៃទី៣១ ខែសីហា...
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា កម្ពុជាបានរៀបចំសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាន់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ការរៀបចំសន្និសីទអន្តរជាតិនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន សេដ្ឋកិច្ច សន្តិសុខ និងសង្គមនៅក្នុងបណ្តាប្រទេសជាច្រើន។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...