អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការយល់ឃើញថា សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ (ICCOS) ដែលនឹងប្រព្រឹត្តទៅក្នុងប្រទេសកម្ពុជា នាសប្ដាហ៍ក្រោយនេះ នឹងបង្ហាញពិភពលោក ឱ្យឃើញពិតពីឆន្ទៈរបស់កម្ពុជាក្នុងការកម្ទេចឧក្រិដ្ឋកម្មឆបោកអនឡាញ។ លោក មាស រស្មី អ្នកជំនាញស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បង្ហាញទស្សនៈថា កម្ពុជា ជាប្រទេសមួយដែលទទួលរងការហៀរសាយភាយបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីតាមបណ្តាប្រទេសជឿនលឿន ទាំងក្រៅ និងក្នុងតំបន់ប៉ុណ្ណោះ ស្របពេលដែលកម្ពុជាឋិតក្នុងការអភិវឌ្ឍ។ ក៏ប៉ុន្តែ បទល្មើសនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការក្តៅជាច្រើនដើម្បីជាការឆ្លើយតប ពោលគឺបង្ក្រាបមិនដកដៃនោះឡើយ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦នេះ វិស័យឧស្សាហកម្មនៅកម្ពុជា មានក្រុមហ៊ុន រោងចក្រ ដែលបានចុះបញ្ជីរួច ចំនួន៣,៣៥៧ រោងចក្រសហគ្រាស ហើយបានថ្ពក់កម្លាំងពលកម្មរហូតដល់ជាងមួយលានបីសែននាក់ ដោយក្នុងនោះស្រ្តីស្ទើរតែជិតមួយលាននាក់។ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាកផលិតកម្មម៉ាក GACនាថ្ងៃទី១៧ ខែកញ្ញា...
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម គឹម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាគាំទ្រធុរកិច្ចសម្រាប់ក្រុមហ៊ុនកូរ៉េនៅកម្ពុជា ក្រោមប្រធានបទ៖ “ច្បាប់ស្តីពីការងារ និងបច្ចុប្បន្នភាពនៃបរិយាកាសការងារនៅកម្ពុជា” នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលសហការរៀបចំជាមួយក្រសួងដោយអង្គភាពសេវាការងារនិងមុខរបរនៃក្រសួងការងារកូរ៉េ (KLES) និងទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ (KOTRA)។ ថ្លែងទៅកាន់អ្នកចូលរួមមកពីបណ្តាក្រុមហ៊ុនកូរ៉េដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជាចំនួន៤៥ក្រុមហ៊ុន នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា...
សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ក្នុងឆ្នាំ២០២៦នេះ ប្រមូលទិន្នផលស្ករត្នោត ជាប្រភេទស្ករសម្រាប់ទីផ្សារការនាំចេញ បានចំនួនសរុបជាង ១៦០ តោន ខណៈមុខរបរនេះ បាននិងកំពុងលើកកម្ពស់ដល់ជីវភាពរស់នៅរបស់កសិករ បច្ចុប្បន្នពួកគាត់កំពុង ត្រឹមរៀបចំសម្រាប់ការងារប្រមូលផលស្ករត្នោតក្នុងរដូវបន្ទាប់។ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពី ការប្រមូលទិន្នផលស្ករត្នោតនៅក្នុងឆ្នាំ២០២៦ និងការចែកចាយស្ករត្នោតលើទីផ្សារ នេះថា ជុំវិញការប្រមូលផលស្ករតោ្នតនៅក្នុងឆ្នាំ ២០២៦នេះ កសិករប្រមូលស្ករត្នោតបានចំនួនប្រមាណជាង ១៦០ តោន...
ភ្នំពេញ៖ លោក Jiang Nan អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណប្រជាមានិតចិនប្រចាំកម្ពុជាបានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសចិននិងកម្ពុជា គឺមិនមានការធ្លាក់ចុះដូចពាក្យចចាមអារាមដែលបានផ្សព្វផ្សាយនោះទេ។ ដរាបណាធ្វើការកាត់បន្ថយទប់ស្កាត់ទៅលើព័ត៌មានក្លែងក្លាយ វានឹងជួយពង្រឹងទៅដល់កិច្ចសហប្រតិបត្តិការចិននិងកម្ពុជា។ ការបញ្ជាក់នេះ នៅក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលរៀបចំដោយក្រសួងព័ត៌មាន។ លោក Jiang Nan អគ្គទីប្រឹក្សា...
ប្រជាពលរដ្ឋ ថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលបន្តពង្រឹងសេវាពេទ្យរដ្ឋគ្រប់មូលដ្ឋាន និងបង្កើនប្រសិទ្ធភាពសេវាគ្របដណ្ដប់ ២៤ម៉ោង លើ ២៤ម៉ោង ធានាការសង្រ្គោះ ជូនពួគគាត់បានទាន់ពេលវេលា។ អ្នកស្រី ស៊ីថា ប្រជាពលរដ្ឋ រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់ BTV នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា អ្នកស្រីមិនធ្លាប់មកប្រើសេវាសុខាភិបាលរបស់រដ្ឋ នៅមូលដ្ឋាននោះឡើយ។...
ភ្នំពេញ៖ កម្ពុជា និងបណ្តាប្រទេសជាសមាជិកកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងលើកកម្ពស់សុចរិតភាពព័ត៌មាន ខណៈការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) កំពុងធ្វើឱ្យការផលិត និងការចែកចាយព័ត៌មានកាន់តែឆាប់រហ័ស និងទូលំទូលាយ។ ការប្តេជ្ញាចិត្តនេះត្រូវបានបង្ហាញតាមរយៈ «វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ (Zero Fake News Media Forum and Awards 2026)» ដែលក្រសួងព័ត៌មានកម្ពុជា រៀបចំនៅថ្ងៃទី១៧ ខែកញ្ញា...
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាភ្នាក់ងារតំណាងរបស់កម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាបានជ្រើសរើសយកយន្តការផ្សះផ្សារ នៃUNCLOS ដើម្បីស្វែងរកផ្លូវសន្តិភាពទៅមុខ ស្របតាមច្បាប់អន្តរជាតិ ខណៈកម្ពុជាមើលឃើញដំណើរការផ្សះផ្សានេះថា ជាមធ្យោបាយមួយសម្រាប់ស្តារទំនុកចិត្តឡើងវិញ ហើយពុំមែនជាទម្រង់នៃការបង្កើនភាពតានតឹងនោះឡើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់បែបនេះក្នុងឱកាស ផ្តល់បទសម្ភាសន៍ពាក់ព័ន្ធនឹងកិច្ចប្រជុំរវាងគណៈកម្មការផ្សះផ្សានៃ UNCLOS ជាមួយកម្ពុជា និងថៃ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាល្ងាចថ្ងៃទី១៦...
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រសួងព័ត៌មានរៀបចំ «វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ (Zero Fake News Media Forum and Awards 2026)» ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែង ក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» ក្រោមអធិបតីភាពរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...
កំពង់ស្ពឺ៖ ក្នុងឱកាសដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន-ហួយហ្វា នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃប្រទេសចិន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជួបពិភាក្សាការងារជាមួយអ្នកវិនិយោគចិន ក៏ដូចជាគៀងគរការវិនិយោគបន្ថែម នៅក្នុងប្រទេសកម្ពុជា ។ ក្នុងជំនួបជាមួយអ្នកវិនិយោគចិន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា ខេត្តកំពង់ស្ពឺ ស្ថិតនៅកណ្តាលប៉ូលសេដ្ឋកិច្ច (ភ្នំពេញ-ព្រះសីហនុ)...