គ្រូជំនាញបច្ចេកទេស បានលើកទឹកចិត្តដល់យុវជនទើបប្រឡបបាក់ឌុបចប់ គួររៀនជំនាញបច្ចេកទេស ខណៈទីផ្សារការងារមានតំរូវការខ្ពស់ និងរួមចំណែកជំរុញការអភិវឌ្ឍប្រទេសជាតិ។ លោក សយ សុខឃាង នាយករងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ស្ថិតនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ បានប្រាប់BTVឲ្យដឹងថា ការរៀនជំនាញបច្ចេកទេស គឺមានតំរូវការខ្ពស់ក្នុងពេលបច្ចុប្បន្ន ដោយប្រទេសកម្ពុជាមានរោងចក្រជាបន្តបន្ទាប់បានបើកដំណើរការ ជាពិសេសរោងចក្រដំឡើងរថយន្ត។ លើសពីនេះ លោកបានលើកទឹកចិត្តដល់យុវជនទើបប្រឡងបាក់ឌុបចប់ គួររៀនជំនាញបច្ចេកទេស ដើម្បីឆាប់មានការងារធ្វើ និងរួមចំណែកអភិវឌ្ឍវិស័យឧស្សាហកម្មឱ្យមានភាពរីកចម្រើន។ យុវជនរៀនជំនាញបច្ចេកទេសជួសជុលរថយន្តអគ្គិសនី (EV) បានលើកឡើងដែរថា...
មន្ត្រីនគរបាល និងស៊ីវិល ដែលឋិតក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ព្រឈមនឹងការបណ្តេញចេញពីក្របខណ្ឌ ប្រសិនបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយប្រើប្រាស់គ្រឿងស្រវឹង ។ ប្រមុខក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់ចេញការព្រមានថ្មីមួយទៅដល់បណ្តាមន្ត្រីនគរបាល និងមន្ត្រីស៊ីវិលទាំងអស់ ដោយប្រើវិធានការកាត់ក្របខណ្ឌចោលតែម្តង ក្នុងករណីមន្ត្រីរូបនោះ បានប្រើប្រាស់គ្រឿងស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃ លើដងផ្លូវសាធារណៈ ។ សារព្រមានធ្ងន់ៗ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងស្របពេលដែលបច្ចុប្បន្ននេះ កំណើត នៃគ្រោះថ្នាក់ចរាចរណ៍ក្នុងក្របខណ្ឌទូទាំងប្រទេស មានការកើនឡើងគួរកត់សម្គាល់ និងព្រួយបារម្ភ...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមការដឹកនាំរៀបចំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធាន ISC-2 គឺជាការចងក្រងបណ្តាញអ្នកស្រឡាញ់សន្តិភាព ដើម្បីធ្វើយ៉ាងណាប្រែក្លាយទស្សនយោបល់ឱ្យទៅជាការអនុវត្តជាក់ស្តែង នាំមកនូវផលប្រយោជន៍ជូនពលរដ្ឋតាមរយៈការស្តារទំនុកចិត្ត ការជឿជាក់ យោគយល់គ្នា ពង្រឹងការគោរពច្បាប់អន្តរជាតិឡើងវិញ នៅក្នុងខណៈពិភពលោកកំពុងរងនូវវិបត្តិការប្រែប្រួលប្រកបដោយគ្រោះថ្នាក់ ដោយសារសណ្តាប់ធ្នាប់សកលបានធ្លាក់ចុះ រួមនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ ជាដើមនោះ។ សម្តេចបានលើកឡើងដូច្នេះ...
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសន្និសីទប្រធានព្រឹទ្ធសភា នៃអន្តរសភាលើកទី២ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ត្រឹមតែអង្គុយមើលភ្លើងសង្គ្រាម នៅតំបន់ដទៃក៏ដោយ ក៏ផ្សែងហុយអាចធ្វើឱ្យយើងថប់ដង្ហើមដូចគ្នាដែរ។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២៧ ខែសីហា...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្ដរសភាលើកទី២ មានប្រសាសន៍បញ្ជាក់ថា ដើម្បីជំនួសជាអចិន្ត្រៃយ៍នូវ «ច្បាប់ព្រៃ» ដែលកំណត់ថា «អ្នកខ្លាំងឈ្នះ» ស្ថាប័ននីតិប្បញ្ញត្តិត្រូវបន្តរួមគ្នាចេញសេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពល បង្ហាញសាមគ្គីភាពឥតងាករេ និងឈរជួរមុខក្នុងការការពារច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើវិធានច្បាប់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើក សន្និសីទប្រធានសភា នៃអន្ដរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២៧ ខែសីហា...
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសន្និសីទប្រធានព្រឹទ្ធសភា នៃអន្តរសភាលើកទី២ បង្ហាញនូវនិន្នាការជារចនាសម្ព័ន្ធធំៗចំនួនបីដែលជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ ស្ថានភាពចលាចលជាប្រចាំនៅក្នុងអភិបាលកិច្ចសកល និងបង្កជាសង្គ្រាម។ សម្ដេចតេជោ បានបង្ហាញបែបនេះក្នុងឱកាសថ្លែងសុន្ទរកថា បើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃអគ្គនាយកដ្ឋានពន្ធដារ (GDT) រាជធានីភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីស្ថានភាពចលាចលជាប្រចាំ នៅក្នុងអភិបាលកិច្ចសកល...
វិមានរដ្ឋសភា៖ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-បេឡារុស បានអនុញ្ញាតឱ្យឯកឧត្តម Uladzimir Baravikou ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងជំនួបនេះ ឯកឧត្តម វង សូត បានស្វាគមន៍យ៉ាងកក់ក្តៅ...
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសន្និសីទប្រធានព្រឹទ្ធសភា នៃអន្តរសភាលើកទី២ បង្ហាញនូវនិន្នាការជារចនាសម្ព័ន្ធធំៗចំនួនបីដែលជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ ស្ថានភាពចលាចលជាប្រចាំនៅក្នុងអភិបាលកិច្ចសកល និងបង្កជាសង្គ្រាម។ សម្ដេចតេជោ បានបង្ហាញបែបនេះក្នុងឱកាសថ្លែងសុន្ទរកថា បើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃអគ្គនាយកដ្ឋានពន្ធដារ (GDT) រាជធានីភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីស្ថានភាពចលាចលជាប្រចាំ នៅក្នុងអភិបាលកិច្ចសកល...
ភ្នំពេញ៖នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន...
ថ្លែងក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម Syed Yousaf Raza Gilani ប្រធានស្ថាបនិកសន្និសីទប្រធានសភាអន្តរសភា និងជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ព្រឹទ្ធសភា និងប្រជាជនកម្ពុជា ចំពោះបដិសណ្ឋារកិច្ចដ៏វិសេសវិសាល។ ហើយសូម សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ វត្តមានរបស់អ្នកចូលរួមនាថ្ងៃនេះ គឺជានិមិត្តរូបដ៏គួរឱ្យកោតសរសើរ ដែលបង្ហាញពីការគាំទ្រ និងការលើកទឹកចិត្តចំពោះសន្និសីទប្រធានសភានៃអន្តរសភា (ISC)។...