នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ មន្ត្រីគយនិងរដ្ឋាករ បានធ្វើការត្រួតពិនិត្យអ្នកដំណើរភេទប្រុសម្នាក់ សញ្ជាតិម៉ាឡេស៊ី ដែលធ្វើដំណើរចាកចេញពីកម្ពុជា ទៅកោះតៃវ៉ាន់។ ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីគយនិងរដ្ឋាករបានរកឃើញកញ្ចប់សារធាតុសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ៨១ កញ្ចប់តូច មានទម្ងន់សុទ្ធសរុប ៥៧០ ក្រាម ដែលត្រូវបានលាក់ទុកក្នុងសម្ភារៈរបស់អ្នកដំណើររូបនេះ។ បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយ មន្ត្រីគយនិងរដ្ឋាករបានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង និងសម្ភារៈពាក់ព័ន្ធជូនអង្គភាពនគរបាលជំនាញប្រឆាំងគ្រឿងញៀនមានសមត្ថកិច្ច ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការបង្ការ និងត្រួតពិនិត្យការចម្លងរោគ បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីលទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព និងការកែសម្រួលគោលការណ៍ណែនាំជាតិ។ សិក្ខាសាលានេះរៀបចំឡើងមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយនាយកដ្ឋានសេវាសុខភាព រួមសហការជាមួយអង្គការ FHI 360 (គម្រោង STRIDES), US CDC និងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា។...
រដ្ឋធានីឌីលី ប្រទេសទីម័រឡេស្តេ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ ដោយបានចូលរួមថ្លែងសន្ទរកថាគន្លឹះបង្ហាញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដល់សេដ្ឋកិច្ច និងសង្គមរបស់យើង ជាពិសេសវិស័យវិស័យកសិកម្ម សុខាភិបាល បរិស្ថាន និងធនធានធម្មជាតិ ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ញន់ថា កម្ពុជាបានប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ តាមរយៈការដាក់ផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC 3.0) ដោយកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់...
អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញអំពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ដល់តំណាងក្រុមហ៊ុន សហគ្រាសចិន លើការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ដើម្បីធានាបាននូវបរិយាកាសធុរកិច្ច ប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) លើកឡើងក្នុងកិច្ចសន្ទនា លើកទី២ រវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ចិន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នេះថា កម្ពុជាក្រោមការដឹកនាំ ប្រកបដោយឆន្ទៈដ៏ខ្ពង់...
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់អគ្គនាយក អាកាសចរណ៍ស៊ីវិល ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក លើកទី៦១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះនឹងរៀបចំឡើងក្រោមប្រធានបទ «ដែនអាកាសឆ្លាតវៃ៖ បច្ចេកវិទ្យាដែលកំពុងរីកចម្រើន សម្រាប់អាកាសចរណ៍ ប្រកបដោយសុវត្ថិភាព, សន្តិសុខ, ចីរភាព, និងប្រសិទ្ធភាព» ដោយផ្តោតលើការពិភាក្សាអំពីនិន្នាការថ្មីៗ, បច្ចេកវិទ្យាទំនើប...
លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពី “ការកំណត់គុណវុឌ្ឍិសហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងការទទួលស្គាល់ជំនាញកម្មករ និយោជិត និងបុគ្គលិក” នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដើម្បីប្រមូលមតិយោបល់ និងធាតុចូលសម្រាប់កែលម្អនីតិវិធីឱ្យមានភាពច្បាស់លាស់ និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដនៃទីផ្សារការងារ។ ថ្លែងទៅកាន់សិក្ខាសាលាដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្ម សហព័ន្ធនិយោជក សមាគមធុរកិច្ច វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ...
ភ្នំពេញ-ស៊ីដនី ៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលពីអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយទីក្រុង ៧ផ្សេងទៀត បានចូលរួមក្នុងកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍របស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការអនុវត្តគម្រោង ការដាក់ពាក្យស្នើសុំការវាយតម្លៃរហូតទទួលបានពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក។ ពីទីក្រុងស៊ីដនី ប្រទេសអូស្រាលី លោកស្រី ដោ សម្ផស្ស ក្នុងនាមជាប្រតិបត្តិករគម្រោងផ្ទាល់...
កម្ពុជា-ចិនរៀបចំវេទិកាសន្ទនា រវាងរដ្ឋនិងវិស័យឯកជនលើកទី២ ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច កសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចចិន ដើម្បីពង្រីក វិសាលភាពវិនិយោគ និងទាក់ទាញវិនិយោគថ្មីៗមកបណ្តាក់ទុនបន្ថែម។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយនិងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញសហធិបតីដឹកនាំកិច្ចសន្ទនាលើកទី២...
កូឡាឡាំពួរ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រចាំឆ្នាំរបស់វេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) ក្រោមមូលបទ «ការដឹកនាំរបស់សភាសម្រាប់អនាគត» នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នេះនៅរដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ វត្តមានរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជាក្នុងវេទិកាតំបន់នេះ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់ដោះស្រាយកង្វល់ និងសំណើរបស់បងប្អូនអ្នកដឹកជញ្ជូនអ្នកដំណើរតាមថ្នាលបច្ចេកវិទ្យា ដោយបានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ ទាំងក្នុងក្របខណ្ឌក្រសួងដោយឡែក និងក្របខណ្ឌអន្តរក្រសួង សរុបចំនួន ១០លើក ដើម្បីពិភាក្សា សម្របសម្រួល និងស្វែងរកដំណោះស្រាយដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា៖ «ក្រសួងការងារតែងតែយកចិត្តទុកដាក់ស្តាប់កង្វល់ និងសំណើរបស់បងប្អូនអ្នកដឹកជញ្ជូនអ្នកដំណើរទាំងអស់។ កិច្ចប្រជុំចំនួន ១០លើកនេះ បង្ហាញពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រសួង...