អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះថា កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនិងកងទ័ពឱ្យកាន់តែស៊ីជម្រៅ។ ការឯកភាពគ្នាបែបនេះបានធ្វើឡើងនាឱកាសដែលនាយឧត្តមសេនីយ និងជានាយសេនាធិការកងទ័ពហ្វីលីពីន ឯកឧត្តម Antonio G Natarrete អញ្ជើញចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រមុខការការពារជាតិកម្ពុជា នៅថ្ងៃទី២០ តុលា ឆ្នាំ ២០២៦ម្សិលមិញនេះ។ ក្នុងជំនួបជាមួយសម្ដេចធិបតី នាយឧត្តមសេនីយ៍ និងជានាយសេនាធិការកងទ័ពហ្វីលីពីន...
ម្ចាស់សិប្បកម្មកែច្នៃក្នុងស្រុក បង្ហាញនូវមោនទភាព លើការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈការបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ និងការជួយដល់កសិករជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម ខណៈផលិតផលរបស់ពួកគាត់កំពុងទទួលបានការគាំទ្រនៅលើទីផ្សារ។ ម្ចាស់សិប្បកម្មកែច្នៃ និងវេចខ្ចប់ក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការផលិត ការវេចខ្ចប់ និងការលក់ ផលិតផលលើទីផ្សារ នេះថា ការបង្កើតនូវអាជីវកម្ម ផលិត និងវេចខ្ចប់ផលិតផលចាប់ពីមួយ ឬទៅច្រើនមុខ គឺជាដំណើរការមួយដែលទាមទារក្នុងការខិតខំប្រឹងប្រែង ផ្នែកបច្ចេកទេសផ្ទៃក្នុង និងការគាំទ្រពីកត្តាខាងក្រៅ ដើម្បីធានាបាននូវនិរន្តរភាព ក្នុងនោះការគ្រប់គ្រងខ្សែសង្វាក់ផលិតកម្ម និងថ្លៃដើម មានសារៈសំខាន់ណាស់ ដើម្បីជំរុញការផលិតឱ្យមានផលិតភាពខ្ពស់...
រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម (IFAD) បានពិនិត្យវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជនបទ និងពិភាក្សាអំពីអាទិភាពសម្រាប់កម្មវិធីនាពេលអនាគត ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ និងកាត់បន្ថយភាពក្រីក្រ។ ការពិភាក្សានេះធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការវាយតម្លៃយុទ្ធសាស្ត្រ និងកម្មវិធីប្រចាំប្រទេស កាលពីថ្ងៃទី២០ តុលា ឆ្នាំ២០២៦ កន្លងទៅ ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ វិស័យឯកជន អង្គការសង្គមស៊ីវិល និងតំណាងអង្គការកសិករ។ សិក្ខាសាលានេះ ក៏បានប្រារព្ធខួប ៣០ឆ្នាំនៃភាពជាដៃគូរវាង IFAD និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិត មាស...
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) នឹងបន្តពង្រឹងការត្រួតពិនិត្យ និងតាមដានទីតាំងកាស៊ីណូទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ព្រំដែន និងតំបន់ភូមិសាស្ត្ររសើប ដើម្បីទប់ស្កាត់ការលួចបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់។ ស្ថាប័ននេះ បានព្រមានថា កាស៊ីណូណាដែលបំពានការណែនាំរបស់រាជរដ្ឋាភិបាល អាចប្រឈមនឹងការពិន័យ ការព្យួរ ឬដកហូតអាជ្ញាបណ្ណ ព្រមទាំងការបញ្ជូនសំណុំរឿងទៅតុលាការតាមនីតិវិធីច្បាប់។ លោក ឆឹង ចន្ថា ទីប្រឹក្សាបច្ចេកទេសអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានឱ្យដឹងថា ពាក់ព័ន្ធនឹងការចុះត្រួតពិនិត្យទីតាំងកាស៊ីណូនៅទូទាំងប្រទេសចាប់ពីខែតុលា ឆ្នាំ២០២៦នេះតទៅ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក....
ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបន្តជំរុញការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរ ដល់ជនជាប់ឃុំសរុបចំនួន ៨.១៤៩នាក់ ក្នុងនោះមានស្ត្រី៧០៣នាក់ ដើម្បីផ្តល់បំណិនជីវិតការងារ ក្រោយពេលទទួលបានសេរីភាពឡើងវិញ ក្នុងនោះ មានជនជាប់ឃុំចំនួន ២៦២នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាជាផ្លូវការ។ របាយការណ៍អគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងទៀតថា ក្នុងចំណោមជនជាប់ឃុំជាង៨ពាន់នាក់ដែលទទួលបានការបណ្ដុះបណ្ដាលនោះ រួមមាន ការអនុវត្តសាកល្បងជំនាញ និងមុខរបរជាក់ស្តែងមានចំនួន ៤.៥២១នាក់ ការបណ្តុះបណ្តាលដោយអង្គភាពផ្ទាល់មាន១.២០៩នាក់ និងការបណ្តុះបណ្តាលក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌល ព្រមទាំងអង្គការដៃគូនានាចំនួន២.៤១៩នាក់។ ជំនាញសំខាន់ៗដែលអគ្គនាយកដ្ឋានពន្ធនាគារ បានបណ្ដុះបណ្ដាល...
រយៈពេលពេញមួយឆ្នាំ ដែលអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) បានចាប់ផ្តើមប្រតិបត្តិការ និងការប្រារព្ធពិធីសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពសង់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សមិទ្ធផលលំដាប់ថ្នាក់ពិភពលោកនេះបានដើរតួនាទីយ៉ាងសំខាន់ជានិមិត្តរូបនៃវឌ្ឍនភាពជាតិ និងជាបេះដូងថ្មី ដែល កំពុងជំរុញសន្ទុះសេដ្ឋកិច្ច និងទេសចរណ៍ជាតិយ៉ាងរស់រវើក។ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦កន្លងទៅ ក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ និងសិរីមង្គល...
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) បានអញ្ជើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍ជាតិ រួមទាំងសមិទ្ធផលនានា ជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រធានភូមិទាំងអស់ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ពិធីសំណេះសំណាលនេះ មានអ្នកចូលរួមសរុបចំនួន ២១២នាក់ រួមមាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២, ឯកឧត្តមប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា, ថ្នាក់ដឹកនាំ...
ខេត្តកំពត៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋានដែលស្ថិតនៅក្នុងខេត្តនៃភូមិភាគនិរតី នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិជាច្រើនរូប ដើម្បីរួមគ្នាអនុវត្តតាមសារាចរលេខ១០ សរ របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង សំដៅពង្រឹងប្រសិទ្ធភាពការងារ ធានាវត្តមានមន្ត្រីបម្រើការជាក់ស្តែង និងលើកកម្ពស់គុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងពិធីបើកនាពេលនេះ ឯកឧត្តម ម៉ៅ ធនិន...
សូមសម្លឹងមើលដៃរបស់យើងមួយភ្លែត។ ដៃនេះមើលទៅជាផ្នែកមួយនៃរាងកាយមនុស្សយ៉ាងពេញលេញ។ ប៉ុន្តែបើយើងពិចារណាឱ្យបានស៊ីជម្រៅ យើងនឹងឃើញថា សារធាតុទាំងអស់ដែលបង្កើតជាដៃនេះ សុទ្ធតែមានប្រភពមកពីប្រព័ន្ធធម្មជាតិពីផែនដី។ ទឹកបានចូលមកក្នុងរាងកាយតាមរយៈអ្វីដែលយើងផឹក និងបរិភោគ។ កាបូនបានមកពីរុក្ខជាតិ ឬសត្វដែលយើងយកធ្វើជាអាហារ។ សារធាតុរ៉ែបានមកពីដី ទឹក និងចំណីអាហារ។ ចំណែកអុកស៊ីសែនវិញ បានចូលមកក្នុងរាងកាយតាមរយៈដង្ហើមនីមួយៗរបស់យើង។ រាងកាយមនុស្សមិនដែលឈប់ផ្លាស់ប្តូរសារធាតុជាមួយបរិស្ថានឡើយ។ យើងបរិភោគ ផឹកទឹក ដកដង្ហើម បញ្ចេញកោសិកាចាស់ៗ បញ្ចេញកម្ដៅ និងបញ្ជូនសារធាតុផ្សេងៗត្រឡប់ទៅក្នុងបរិស្ថានវិញ។ ស្បែកជាព្រំដែនធម្មជាតិដ៏សំខាន់មួយដែលការពាររាងកាយរបស់យើង។ ប៉ុន្តែព្រំដែននេះមិនមានន័យថា យើងអាចរស់នៅដោយឯករាជ្យពីធម្មជាតិបានឡើយ។ នៅពេលយើងនិយាយថា...
ទីក្រុងញូវយ៉ក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) លោក នៅ សុខសំណាង លេខាធិការទី១ នៃស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “អាវុធមហាប្រល័យ” នៃគណៈកម្មាធិការទី១ ទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃអនុសញ្ញាហាមឃាត់អាវុធគីមី និងបានទទួលស្គាល់តួនាទីសំខាន់របស់អង្គការហាមឃាត់ការប្រើប្រើប្រាស់អាអាវុធគីមី ក្នុងការជំរុញការសម្រេចបាននូវពិភពលោកមួយដែលគ្មានអាវុធគីមី។...