ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានធ្វើការណែនាំនិងក្រើនរំលឹកដល់មន្រ្តីគណបក្សថ្នាក់មូលដ្ឋានទាំងអស់ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាជាងមុនក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាននិងធ្វើយ៉ាងណាឱ្យមានភាពស្និទ្ធស្នាលរវាងប្រជាពលរដ្ឋនិងមន្ត្រីគណបក្សរបស់យើង។ នៅក្នុងឱកាសអញ្ជើញចូលរួមលើកស្លាកគណបក្ស និងជួបសំណេះសំណាលជាមួយសមាជិកគណបក្សឃុំទាំង១៥ ក្នុងស្រុកបាទី នៅសាលប្រជុំគណបក្សស្រុកបាទី នាព្រឹកថ្ងៃសៅរិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦។ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ប្រទេសជាតិមានការរីកចម្រើនរហូតដល់សព្វថ្ងៃនេះគឺដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ រយៈពេលជាង៤០ឆ្នាំ កម្ពុជាបានប្រែប្រួលហួសពីការស្មាន ពោលកម្ពុជាបានប្រែក្លាយពីប្រទេសដែលមានសង្រ្គាមបង្ហូរឈាមគ្នាទៅជាប្រទេសដែលមានសុខសន្តិភាព ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំ។ ការប្រែប្រួលទាំងអស់នេះនិងមិនបានកើតមានឡើងនោះទេ បើសិនគ្មានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតពេល ជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះ ដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ អមជាមួយវីដេអូសំណេះសំណាលដែលសម្ដេចបានបង្ហោះលើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ការចូលរួមយោបល់របស់សហគមន៍ចំពោះគម្រោងលម្ហែបៃតងទេទឹកពុះ ដែលនឹងត្រូវរៀបចំនៅពេលខាងមុខ គឺដើម្បីធានាថាគម្រោងនោះនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ ចំគោលដៅដែលសហគមន៍ចង់បាន។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងទៀតថា ក្រៅពីការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេទឹកពុះឱ្យមានភាពប្រសើរឡើង ការពង្រឹងសមត្ថភាពសហគមន៍ តាមរយៈការបណ្តុះបណ្តាលនូវជំនាញ បំណិនពាក់ព័ន្ធមួយចំនួន និងស្តង់ដារសេវាកម្មបានច្បាស់លាស់...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ សម្តេចរដ្ឋសភាធិបតី មានសេចក្តីរីករាយជាទីបំផុត ដែលបានអញ្ជើញមកចូលរួម និងជួបសំណេះសំណាលផ្ទាល់ជាមួយសមាជិក សមាជិកាគណបក្ស និងក្រុមការងារទាំងអស់នៅក្នុងឱកាសនេះ។ ការជួបសំណេះសំណាលស្វែងយល់ពីការងារ និងសុខទុក្ខគ្នាទៅវិញទៅមក ជាវប្បធម៌ដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រ...
អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបើកបៀវត្សរបស់យោធិនតាមប្រព័ន្ធធនាគារ និងយោងតាមភាពចាំបាច់ ដើម្បីបង្កើនតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការ គ្រប់គ្រងបៀវត្ស និងជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងជួរកងទ័ព ស្របតាមគោលនយោបាយកែទម្រង់នោះ ក្រសួង ការពារជាតិបានណែនាំឲ្យយោធិនទាំងអស់បើកគណនីធនាគារចាប់ពីពេលនេះតទៅហើយត្រូវបញ្ចប់ជា ស្ថាពរនៅខែមិថុនា ឆ្នាំ២០២៧ខាងមុខនេះ។ យោងតាមសេចក្តីណែនាំរបស់ក្រសួងការពារជាតិចុះ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះបានលើកឡើងថាគ្រប់ស្ថាប័នចំណុះក្រសួងការពារជាតិ និងកងឯកភាពចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ត្រូវចាប់ផ្តើមដំណើរការរៀបចំបើកគណនីធនាគារជូនយោធិនក្នុងសាមីអង្គភាពខ្លួន ចាប់ពីថ្ងៃជូនសេចក្តីណែនាំនេះតទៅ និងត្រូវបញ្ចប់ឱ្យបានទាំងស្រុងជាស្ថាពរនៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ ដើម្បីធានាបាននូវការសម្រេចជោគជ័យតាមផែនការកំណត់ក្រសួងការពារជាតិឱ្យ គ្រប់បណ្តាកងឯកភាពត្រូវដាក់ចេញនូវ...
ដើម្បីប្រសិទ្ធភាពនៃការអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់ កាន់មានប្រសិទ្ធភាពបន្ថែមទៀត នោះលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់បន្តចូលរួមរាយការណ៍អំពីបទល្មើសដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសបទល្មើសពាក់ព័ន្ធនឹងOnline Scamធ្វើយ៉ាងណាឱ្យកងកម្លាំងមានសមត្ថកិច្ច អន្តរាគមន៍ និងបង្ក្រាបបានទាន់ពេលវេលា។ ការអំពាវនាវរបស់អភិបាលក្រុងសិរីសោភណ្ឌនេះធ្វើឡើងក្នុង វេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ ជូនដល់សង្កាត់អូរអំបិល និងសង្កាត់ទឹថ្លា ដែលជាសង្កាត់ចុងក្រោយនៃសង្កាត់ទាំង៧ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជាង២០០នាក់ នៅវត្ត សុភមង្គល ស្ថិតនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៦។...
នាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត សាយ៉ា ម៉ាអ៊ូ ព្យួកាឡា (Saia Ma`u Piukala) នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។ ក្នុងឱកាសជួបពិភាក្សានេះ ភាគីទាំងពី២ បានចែករំលែកអំពីការឆ្លុះបញ្ចាំងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពជាសកលលើកទី៩ ដ៏មានសារៈសំខាន់ និងពិភាក្សាអំពីកិច្ចសហការរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ដោយផ្តោតសំខាន់ទៅលើអាទិភាពមួយចំនួន ដូចជាការថែទាំសុខភាពបឋម...
ក្នុងឱកាសអបអរសាទរខួបលើកទី៦១ នៃទិវាបុណ្យឯករាជ្យជាតិសិង្ហបុរីដែលរៀបចំដោយ Singapore Club Cambodia នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងពីមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី ដែលមានឫសគល់រឹងមាំ ឈរលើការគោរព ការយោគយល់ និងការគាំទ្រគ្នាទៅវិញទៅមក និងបានឆ្លងកាត់ទាំងពេលវេលាលំបាក និងដំណាក់កាលនៃការរីកចម្រើន។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានរំលឹកថា...
មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានអះអាងថា បញ្ហាជំងឺគ្រុនឈាមចាប់ពីដើមខែមករា មកដល់ខែសីហាចុងឆ្នាំ២០២៦នេះ ការកើតឡើងជំងឺគ្រុនឈាមមានការកើតឡើងតិចតួចជាងឆ្នាំមុនៗ។ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានឲ្យដឹងទៀតថា ទន្ទឹមនឹងការឆ្លងរាលដាលនៃជំងឺគ្រុនឈាមនេះដែរ រោគសញ្ញាដំបូងគឺមានអាការៈក្តៅខ្លួន ក្អួតចង្អោរ រលាកអញ្ចាញធ្មេញ និងមានកន្ទួលរមាស់ ដូច្នេះបងប្អូនដែលជាអាណាព្យាបាលប្រសិនបើមានកូនៗរបស់បងប្អូនមានបញ្ហានេះកើតឡើងត្រូវប្រញាប់បញ្ជូនមកពិនិត្យព្យាបាលនៅមន្ទីរបង្អែករបស់រដ្ឋ ឬទៅតាមមណ្ឌលសុខភាពដែលមានស្រាប់នៅជិតមូលដ្ឋានរស់នៅរបស់បងប្អូនឲ្យបានលឿនដើម្បីពិនិត្យព្យាបាលបានទាន់ពេលវេលា។ លោកវេជ្ជបណ្ឌិតបានបន្តថា បញ្ហាជំងឺគ្រុនឈាមនេះ មន្រ្តីសុខាភិបាលខេត្តបានធ្វើការផ្សព្វផ្សាយនៅតាមបណ្តាលក្រុងស្រុក ក្នុងសហគមន៌ សាលារៀនបានបាញ់ថ្នាំសម្លាប់មេរោគរួមទាំងដាក់ថ្នាំអាប៉ែត និងណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវសម្រាកដោយការចង់ម៉ុង នាំគ្នាសម្អាតអណាម័យ បរិស្ថានជុំវិញផ្ទះសម្តែងឲ្យបានស្អាត ដូចជាការសម្អាតពាងឲ្យបានស្អាត និងសំបកកង់ឡានចាស់ៗមានដក់ទឹក...
ប្រធានគណៈកម្មការផ្សះផ្សាសម្រាប់ដំណើរការ UNCLOS ត្រូវបានជ្រើសរើស ហើយកម្ពុជា កម្ពុជាស្វាគមន៍ការតែងតាំងនេះ។ នេះគឺជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សា ដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានប្រកាសកាលនៅថ្ងៃទី១៤ ខែសីហាថា បន្ទាប់ពីមានការប្រកាសរបស់ដោយតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍ តែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ដែលត្រូវបង្កើតឡើងស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ចំពោះការតែងតាំងនេះ។ កម្ពុជាសូមថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ច...
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាប្រឆាំងជាផ្លូវនឹងការបន្តរំលោភបំពានដោយប្រទេសថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្តោយព្រំដែន។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរថៃ បានធ្វើការរបងរចែកដីធ្លីមួយជុំថ្មីទៀតដល់ពលរដ្ឋថៃនៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៥ និង៤៧។ សកម្មភាពរដ្ឋបាលខុសច្បាប់នេះ គឺជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ដើម្បីធ្វើឱ្យស្របច្បាប់នូវការកាន់កាប់ខុសច្បាប់របស់ថៃនៅក្នុងតំបន់នេះ ខណៈពេលដែលគេបដិសេធសិទ្ធិក្នុងការវិលត្រឡប់ដោយសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលត្រូវបានបណ្តេញចេញដោយបង្ខំពីលំនៅឋាន និងស្រែចម្ការរបស់គេនៅក្នុងតំបន់នោះ។ ក្រសួងការបរទេស...