រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា។ យោងតាមក្រសួងការបរទេស បានឱ្យដឹងថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ប្រឆាំងយ៉ាងខ្លាំងក្លាចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជាមួយគ្រឿង បានរំលោភបំពានចូលដែនអាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា សកម្មភាពនេះរំលោភលើ៖ មាត្រា១ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ ស៊ីវិលអន្តរជាតិ...
ភ្នំពេញ៖ សូមស្រមៃមើលដំណក់ទឹកភ្លៀងមួយ កំពុងធ្លាក់ចុះពីពពកខ្មៅ។ តើវានឹងធ្លាក់ទៅលើអ្វី? ប្រសិនបើវាធ្លាក់លើស្លឹកឈើ វាអាចស្ថិត្នៅទីនោះមួយស្របក់ រួចហួតឡើងទៅក្នុងអាកាសវិញ។ ប្រសិនបើវា្ធ្លាក់លើដីទន់ វាអាចជ្រាបចុះទៅខាងក្រោម។ បើធ្លាក់លើដំបូលផ្ទះ វាអាចហូរចូលអាងស្តុកទឹក ឬតាមលូដំបូល។ ប៉ុន្តែបើធ្លាក់្លើផ្លូវក្រាល វាអាចហូរយ៉ាងលឿនឆ្ពោះទៅកាន់ប្រព័ន្ធបង្ហូរទឹក។ ផ្លូវដែលដំណក់ទឹកនោះត្រូវធ្វើដំណើរ អាស្រ័យលើផ្ទៃដែលវាធ្លាក់ប៉ះ។ នៅតំបន់ជាច្រើន រុក្ខជាតិ និងដីដែលមានសុខភាពល្អ អាច បន្ថយ ល្បឿនទឹក ទុកពេលឱ្យវាជ្រាបចូលដីបានកាន់តែច្រើន។ ចំណែក ផ្ទៃរឹងវិញ ច្រើនតែធ្វើឱ្យទឹកហូរចេញយ៉ាងរហ័ស។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៣។ របៀបវារៈសំខាន់ៗទាំង ៣ នោះរួមមាន៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់...
កម្ពុជា-រវ៉ាន់ដា ពិភាក្សាផ្លាស់ប្តូរយោបល់លើលទ្ធភាពនៃការរៀបចំអនុស្សារណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌ គតិយុត្តរួម ជំរុញកិច្ចសហប្រតិបត្តិការលើការទាក់ទាញការវិនិយោគ ការសម្របសម្រួលធុរកិច្ច និងការតភ្ជាប់ទំនាក់ទំនងរវាងវិស័យ ឯកជននៃប្រទេសទាំងពីរ។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Bakuramutsa NKUBITO MANZI ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋរវ៉ាន់ដា...
ភ្នំពេញ៖ កម្មវិធី Cambodia Travel Match (CTM) 2026 Mini-Series នឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់បង្ហាញសក្តានុពល និងបទពិសោធន៍ទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលគ្រោងនឹងរៀបចំឡើងចាប់ពីសប្តាហ៍នេះ តទៅ។ កម្មវិធីនេះ នឹងនាំភ្ញៀវទេសចរដែលត្រូវបានអញ្ជើញចំនួន ៤០ រូប មកពីប្រទេស ហ្វីលីពីន, នេប៉ាល់, និងមីយ៉ាន់ម៉ា ដើម្បីមកស្វែងយល់ដោយផ្ទាល់នូវបទពិសោធន៍ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា និងស្វែងរកឱកាសបង្កើតផលិតផល និងកញ្ចប់ទេសចរណ៍ថ្មីៗ។ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានត្រៀមរៀបចំកម្មវិធី...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ក.ស.ក.) បានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (University Management System – UMS)” នៅវិទ្យាស្ថានជាតិចំនួន២ គឺ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដើម្បីធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការប្រព័ន្ធគ្រប់គ្រងសកលវិទ្យាល័យតាមបច្ចេកវិទ្យាឌីជីថល របស់ ក.ស.ក. សម្រាប់វិទ្យាស្ថានទាំងពីរ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋបាលហិរញ្ញវត្ថុ ធនធានមនុស្ស ស្របតាម...
ភ្នំពេញ៖ ក្នុងរយៈពេល ៨ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៧៩២ ២១២តោន ទទួលបានចំណូលសរុបជាង ៤៦៤,១៧លានដុល្លារអាមេរិក។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ បរិមាណនាំចេញអង្ករកើនឡើង ៦៧,៥៥ ភាគរយ ខណៈតម្លៃនាំចេញកើនឡើង ៣៣,៣១ ភាគរយ។ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងអំឡុងពេលនេះ ក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន បាននាំចេញទៅកាន់ទីផ្សារគោលដៅចំនួន ៦៦ ជុំវិញពិភពលោក ក្នុងបរិមាណអង្ករសរុប ៧៩២...
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលីរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ខណៈដំណើរទស្សនកិច្ចនេះក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការផ្នែកយោធាទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបានឲ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម រីឆាត ម៉ាឡេស ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិអូស្រ្តាលីនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ...
ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ក្រោមការគាំទ្ររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងស្វែងរកកិច្ចសហការគ្នា លើការជួយដល់សិស្ស បានសិក្សាបន្ថែមលើជំនាញឌីល ជាមួយនឹងការបង្កើតនូវវីដេអូអប់រំក្រមសីលធម៌សង្គមផងដែរ ។ ដោយដំណើរទស្សនកិច្ច និងការស្វែងរកកិច្ចសហការ រវាងស្ថាប័នទាំងពីរ បានធ្វើឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមព្រះវត្តមាន សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា,...
«កែបគឺជាខេត្តទេសចរណ៍ដ៏ច្រឡឹង និងដ៏មានសក្តានុពល ជាខេត្តមួយក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំងបួនរបស់កម្ពុជា ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងជារបៀងសេដ្ឋកិច្ចប្រទាក់ក្រឡាគ្នាដ៏សំខាន់។ ដូច្នេះ យើងមិនត្រូវបណ្តោយឱ្យសក្តានុពលនិងភាពល្បីល្បាញនេះត្រូវបានគេមើលរំលងឬត្រូវគេបំភ្លៃ វាយប្រហារ ដោយសាររឿងរ៉ាវបន្តិចបន្តួចដែលកើតឡើងនោះឡើយ»។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យនិងព័ត៌មាន» នៅសាលាខេត្តកែប នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ដើម្បីឱ្យ សក្តានុពលនិងសមិទ្ធផលទាំងឡាយដែលកើតឡើងក្រោមម្លប់សុខសន្តិភាព ដក់ជាប់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ យើងត្រូវដើរតួនាទីជាមគ្គុទេសក៍(Guide)...