លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អនុសាសន៍យ៉ាងកក់ក្តៅ ជូនដល់ក្រុមនិស្សិត និងបេក្ខជនអាហារូបករណ៍រដ្ឋាភិបាលសរុប១៩រូប មុនពេលពួកគេចាកចេញទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប និងអាស៊ី នាពេលខាងមុខ។ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា...
បន្ទាប់ពីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់ បេក្ខជនពិការ គ ថ្លង់ បានសម្លឹងទៅរកជំនាញបច្ចេកវិទ្យាព័ត៌មាន (IT) ដែលមានលក្ខណៈសមស្របនឹងពួកគេ ដើម្បីធ្វើជាអាជីពប្រចាំជីវិត និងជាជំនាញដែលអាចចូលរួមអភិវឌ្ឍប្រទេសជាតិផងដែរ។ បេក្ខជនពិការ គ ថ្លង់ ប្រឡងជាប់បាក់ឌុប ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា បន្ទាប់ពីប្រឡងជាប់ ពួកខ្ញុំនឹងចូលរៀនជំនាញ IT ពីព្រោះស្រលាញ់ និងសមសប្របទៅនឹងកាយសម្បទារបស់ពួកខ្ញុំ ព្រោះជំនាញនេះមិនសូវប្រើប្រាស់ការនិយាយច្រើន។ ហើយពួកខ្ញុំប្តេជ្ញាខិតខំប្រឹងប្រែងរៀនជំនាញ ITឱ្យចេះពិតប្រាកដ...
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានចាប់ខ្លួនបុគ្គលម្នាក់ឈ្មោះ សុខ ធន់ នៅក្នុងភោជណីយដ្ឋានមួយកន្លែងក្នុងក្រុងបាវិត។ ការចាប់ខ្លួននេះធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការខេត្តស្វាយរៀង ដែលបញ្ជាឱ្យឈ្មោះ សុខ ធន់ ចូលបង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌឱ្យបានមុនថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ទាក់ទងបណ្ដឹងព្រហ្មទណ្ឌពីបទ កំហែងយក។ ករណីនេះត្រូវបានមើលឃើញថា បន្ទាប់ពីឈ្មោះ សុខ ធន់ បានធ្វើសកម្មភាពទារប្រាក់ និងទទួលយកប្រាក់ពីពាណិជ្ជករចំនួន ៩០០០ដុល្លារ ជាថ្នូរនឹងការដោះលែងរថយន្តដឹកក្រណាត់ចំនួន...
ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា នេះ បានធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ស្តីពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីស្តីការក្រសួងការពារជាតិ។ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងថា អនុព័ន្ធយោធាបរទេសទាំងអស់ជ្រាបស្រាប់ហើយថា មានការប្រែប្រួលយ៉ាងខ្លាំងកើតឡើងជាពិសេសការផ្ទុះឡើងវិញនូវជម្លោះប្រដាប់អាវុធនៅតាមព្រំដែនក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលបានឈានទៅដល់កិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នៅថ្ងៃនេះ ក្រសួងការពារជាតិកម្ពុជាសូមផ្តល់ជូននូវព័ត៌មានបច្ចុប្បន្នភាពសង្ខេបអំពីស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះ ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ធ្វើបច្ចុប្បន្នភាពអំពីការវិវឌ្ឍន៍សំខាន់ៗនៃស្ថានភាពសន្តិសុខ ពិភាក្សាអំពីដំណើរការ នៃការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៧...
សៀមរាប៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ កំពុងផ្តល់ឱកាសដល់ប្អូនៗដែលទើបប្រឡងបាក់ឌុបថ្មីៗនេះឱ្យទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតសញ្ញាជាន់ខ្ពស់បច្ចេកទេស (សិក្សារយៈពេល ២ឆ្នាំ) ដែលអាចយកទៅប្រើប្រាស់ក្នុងការប្រកបមុខរបរ និងចូលបម្រើការងារតាមស្ថាប័ន ក្រុមហ៊ុនវិស័យឯកជន រោងចក្រ សហគ្រាស ព្រមទាំងអាចយកទៅប្រកបអាជីវកម្មផ្ទាល់ខ្លួនបានផងដែរ។ បើតាមរបាយការណ៍របស់វិទ្យាស្ថាន ការសិក្សាផ្តោតលើជំនាញទាំង ៧ រួមមាន វិស្វកម្មអគ្គិសនី, វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មអេឡិចត្រូនិក, វិស្វកម្មមេកាត្រូនិក, វិស្វកម្មមេកានិករថយន្ត, វិស្វកម្មបរិក្ខារត្រជាក់ និងព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត។ កម្មវិធីសិក្សារបស់វិទ្យាស្ថានត្រូវបានរៀបចំឡើងតាមស្តង់ដារប្រទេសសិង្ហបុរី ប្រទេសកូរ៉េ (KOICA)...
អតីតសិស្សប្រឡងធ្លាក់បាក់ឌុប កាលពីឆ្នាំ២០២៥ បានប្រែក្លាយការខកចិត្ត និងការឈឺចាប់ព្រោះថៃឈ្លានពាន មកខិតខំសិក្សា រហូតប្រឡងជាប់និទ្ទេស A នៅឆ្នាំ២០២៦នេះ ដោយដាក់គោលដៅកសាងសមត្ថភាពដើម្បីអភិវឌ្ឍជាតិ។ យុវជន វ៉ាន សែនវ៉ា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ជាប់និទ្ទេស A បានប្រាប់ BTV នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា កាលពីឆ្នាំ២០២៥ លោកប្រឡងធ្លាក់ ព្រោះការសិក្សាមិនបានពេញលេញ...
ក្រុមនិស្សិតជំនាញផ្នែកស្ថាបត្យកម្ម និងសំណង់ស៊ីវិល នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានរួមគ្នាបញ្ចេញសមត្ថភាពតាមរយៈការរចនា និងសាងសង់បន្ទប់ប្រជុំមួយដែលមានរចនាបថទំនើប និងស្តង់ដារខ្ពស់ បង្ហាញពីសមត្ថភាពរបស់សិស្សបច្ចេកទេសក្នុងការបំលែងចំណេះដឹងពីថ្នាក់រៀនទៅជាស្នាដៃជាក់ស្តែង ដែលអាចត្រៀមខ្លួនសម្រាប់ទីផ្សារការងារកម្រិតខ្ពស់។ យុវជន ឯក បញ្ញា តំណាងនិស្សិតឆ្នាំទី៥ ជំនាញស្ថាបត្យកម្ម នៃវិទ្យាស្ថាន NPIC បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា គម្រោងបន្ទប់ប្រជុំនេះមិនមែនគ្រាន់តែជាកិច្ចការសិក្សាមួយដែលត្រូវបញ្ចប់នោះទេ ប៉ុន្តែជាឱកាសសម្រាប់លោក និងក្រុមការងារបង្ហាញគំនិតច្នៃប្រឌិត សមត្ថភាពរចនា និងការអនុវត្តអ្វីដែលបានរៀនអស់រយៈពេល៥ឆ្នាំ។ លោកបន្តថា គំនិតរចនាបន្ទប់នេះ...
ក្នុងគោលបំណងលើកកម្ពស់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ មន្រ្តីជាន់ខ្ពស់នៃក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមក្នុង «កម្មវិធីបណ្តុះបណ្តាលអាជីវកម្មផ្នែកសំអាងកាយ ឆ្នាំ២០២៥-២០២៦» ដែលជាគម្រោងដ៏សំខាន់ក្នុងការបណ្តុះបណ្តាលយុវនារីឱ្យក្លាយជាម្ចាស់អាជីវកម្មប្រកបដោយវិជ្ជាជីវៈ។ កម្មវិធីបណ្តុះបណ្តាលអាជីវកម្មផ្នែកសំអាងកាយ ឆ្នាំ២០២៥-២០២៦ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ផ្តោតលើការផ្តល់ចំណេះដឹងផ្នែកថែរក្សាសម្ផស្សតាមស្តង់ដារបច្ចេកទេស សុវត្ថិភាពផលិតផល និងការបំពាក់បំប៉នជំនាញគ្រប់គ្រងអាជីវកម្ម ដើម្បីជួយឱ្យស្ត្រី និងយុវជនមានលទ្ធភាពបង្កើតមុខរបរផ្ទាល់ខ្លួន ធានាបាននូវស្ថិរភាពចំណូល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនៃកម្មវិធីបណ្តុះបណ្តាលនេះ ដែលមិនត្រឹមតែបង្រៀនពីបច្ចេកទេសថែរក្សាសម្ផស្ស និងសុវត្ថិភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពាក់បំប៉ននូវជំនាញទន់ផ្នែកគ្រប់គ្រងធុរកិច្ច និងគណនេយ្យបឋម។...
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ចាត់ទុក វេទិកាកម្ពុជា ៤.០ លើកទី៦ ស្ដីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» បានបង្ហាញពីវឌ្ឍនភាពនៃការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា AI នៅកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាស...
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធបច្ចេកវិទ្យាឌីជីថលចំនួន ៣ ដែលរួមមាន ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមធនាគារដៃគូ, ការស្នើសុំវិក្កយបត្រឌីជីថល, និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម» ក្នុងគោលបំណង ដើម្បីធ្វើទំនើបកម្មសេវាសាធារណៈ កែលម្អប្រសិទ្ធភាពប្រតិបត្តិការ និងបង្ខិតសេវាទៅកាន់តែកៀកប្រជាពលរដ្ឋ និងវិស័យឯកជន។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកម្មវិធីនេះថា ការដាក់ឱ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងអស់នេះ...