ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បាននិងកំពុងរួមចំណែកពង្រឹងបណ្តាញដឹកជញ្ជូនជាតិ និងការតភ្ជាប់រវាងតំបន់កណ្តាល និងភូមិភាគឦសាននៃប្រទេស លើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញ ទិន្នផលកសិកម្ម និងផលិតផលកសិ-ឧស្សាហកម្ម ព្រមទាំងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ការវិនិយោគ ប្រព័ន្ធឡូជីស្ទីក និងសកម្មភាពសេដ្ឋកិច្ច-សង្គមនៅតាមបណ្តោយតំបន់តភ្ជាប់ សំដៅលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សូមជម្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់ បានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ និងបានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលអត់ដីពិតប្រាកដ សូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានដីចៀសវាងការកាប់ទន្ទ្រានដីព្រៃដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។ សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលមានកម្មវិធីសម្រាប់ផ្តល់ដីជូនប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ ដូចជាកម្មវិធី «គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច»-LASED (Land Allocation for Social and Economic...
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឆន្ទៈរបស់កីឡាករ-កីឡាការិនី ទាំងជាតិ និងអន្ដរជាតិ ដែលបានរួបរួមគ្នាចូលរួមជិះកង់ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ពិសេសនៅតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ដ្រ នៃប្រាសាទភ្នំដា។ ការកោតសរសើរនេះ បន្ទាប់ពីសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ភ្នំដា ព្រមជាមួយក្លឹបជិះកង់អូដាកកម្ពុជា និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានសហការគ្នារៀបចំព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា» ដោយចេញដំណើរពីវិមានឯករាជ្យ រាជធានីភ្នំពេញ ឆ្ពោះទៅប្រាសាទភ្នំដា ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ...
សមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់គឺសំឡេងគាំទ្រសន្លឹកឆ្នោតមួយសន្លឹក ដូច្នេះការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី បំរើផលប្រយោជន៍គណ បក្សនិងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះលើការបោះឆ្នោតជា បន្តបន្ទាប់នាពេលខាងមុខ។ នេះជាការបញ្ជាក់របស់លោកស្រី កាន់ រតនៈ ឧប្បុល ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាឱកាសជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សចំនួន ៣៣១នាក់ ត្រូវបញ្ចូល នៃគណបក្សសង្កាត់ដង្កោ នាថ្ងៃទី ១៦ខែ សីហា ឆ្នាំ២០២៦នេះ នៅទីស្នាក់គណបក្សសង្កាត់ដង្កោ។...
ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣០នាទីព្រឹក កម្លាំងការិយាល័យជំនាញ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីជំនួបរបស់សម្ដេចជាមួយនឹងឯកឧត្តម កឹម សុខា រួមនឹងភរិយា និងកូនស្រីផងដែរ។ សម្ដេចសរសើរថាក្មួយស្រី កឹម មនោវិទ្យា ពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។ តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប៉ុន្មានសប្តាហ៍មុនឯកឧត្តម កឹម សុខា បានមកជួបសម្ដេចនៅផ្ទះមុនពេលគាត់ទៅសួរសុខទុក្ខកងទ័ព និងជនភៀសសឹក ហើយថ្ងៃនេះរួមជាមួយលោកជំទាវ...
ប្រជាពលរដ្ឋដែលមានបញ្ហាជំងឺភ្នែកចំនួន ២៧០ នាក់ មកពីស្រុកចំនួន៣ ក្នុងខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យរុស្ស៉ី នៅក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា, អង្គការជំនួយមនុស្សធម៌សុខភាពអូស្ត្រាលី, មូលនិធិចក្ខុខ្មែរ និងផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងសហការី នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បាន អញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលមានបញ្ហាជំងឺភ្នែកចំនួន ២៧០ នាក់ មកពីស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ និងស្រុក...
អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពត បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តរួមចំណែកលើកកម្ពស់ធនធានមនុស្សនៅខេត្តកំពត តាមរយៈការវិនិយោគលើវិស័យអប់រំ ការផ្តល់អាហារូបករណ៍ និងការលើកទឹកចិត្តសិស្សានុសិស្ស ព្រមទាំងចូលរួមកសាង និងលើកស្ទួយព្រះពុទ្ធសាសនា ដោយចាត់ទុកថា ការអប់រំ និងគុណធម៌ គឺជាមូលដ្ឋានសំខាន់សម្រាប់ការកសាងធនធានមនុស្ស និងសង្គមប្រកបដោយចីរភាព។ ថ្លែងក្នុងពេលចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យមានរិទ្ធិ ព្រមទាំងចុះពិនិត្យសមិទ្ធផល និងសំណេះសំណាលជាមួយតាជី យាយជី នៅវត្តសិរីសោភា ស្ថិតក្នុងឃុំកណ្តោល ស្រុកទឹកឈូ នៅពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦...
មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៅខេត្តកំពតចំនួន ១ ៤៥២នាក់បន្ថែមទៀត បានទទួលការបំពាក់មេដាយការងារពីរាជរដ្ឋាភិបាល ដើម្បីជាការទទួលស្គាល់ និងលើកទឹកចិត្តចំពោះការខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋកន្លងមក ខណៈអភិបាលខេត្តកំពតជំរុញឱ្យមន្ត្រីដែលទទួលបានមេដាយ បន្តពង្រឹងសមត្ថភាព និងបំពេញការងារជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយការងារជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលស្រុកចំនួន៥ រួមមាន ស្រុកបន្ទាយមាស អង្គរជ័យ ឈូក ជុំគិរី...
ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជានាយខុទ្ទកាល័យឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកចង្ក្រានបរិស្ថាន ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៨០គ្រួសារ មកពី ១០ភូមិ ក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីរួមចំណែកក្នុងការការពារបរិស្ថាន កាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ជួយលើកកម្ពស់សុខុមាលភាព និងកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់គ្រួសារ។ ក្នុងឱកាសនោះ ឯកឧត្តម កែវ...