ព័ត៌មាន
ឯកឧត្តម ហ៊ុល សំអុន ចុះផ្សព្វផ្សាយខ្លឹមសារសន្និបាតបក្សនៅឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតា កែវ
ឯកឧត្តម ហ៊ុល សំអុន សមាជិកគណកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្រាំកក់ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្រពាំងធំខាងត្បូងនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥អាណត្តិទី៥ និងបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងធំខាងត្បូងប្រចាំឆ្នាំ២០២៤ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៥។
ឆ្នាំ២០២៤កន្លងមកនេះ គឺជាឆ្នាំទី១ នៃការអនុវត្តកម្ម វិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ស្តីពីការកសាងការពារមាតុភូមិកម្ពុជា រយៈពេល ៥ឆ្នាំ (២០២៣ -២០២៨) និងយុទ្ធសាស្ត្របញ្ចកោណ តំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ រក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ បូរណ ភាពទឹកដី, សេដ្ឋកិច្ចជាតិសម្រេចបានកំណើនក្នុងរង្វង់ ៦%។
បន្ទាប់ពីបានស្តាប់របាយការណ៍ របស់លោក សាន់ គឿន អនុប្រធានគណកម្មាធិការ នៃគណបក្សប្រជាជនកម្ពុជាឃុំត្រពាំងធំខាងត្បូងរួចមក ឯកឧត្តម ហ៊ុល សំអុន បានអានជូនសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ។
អង្គសន្និបាតបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានកំណត់ ក្នុងស្មារតីឯកភាព ប្រជាធិបតេយ្យ និងការ ទទួលខុសត្រូវខ្ពស់សម្រេចការងារដូចជា៖ (ទី១) ពិភាក្សា និងអនុម័តរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៤ និងទិសដៅភារកិច្ច ឆ្នាំ២០២៥។ (ទី២) បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មា ធិការកណ្តាល ចំនួន៤ រូប។(ទី៣)គាំទ្រទាំងស្រុងរបាយការណ៍បន្ថែមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអំពី «ស្ថានការណ៍ទូទៅ ជា ពិសេសការងារសេដ្ឋកិច្ច សង្គម» (ទី៤) បានជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សស្តីពីទស្សនៈសភាពការណ៍ជាតិសភាពការណ៍អន្តរជាតិ និងទិសដៅការងាររបស់គណបក្សសម្រាប់រយៈពេលបន្ត។
អង្គសន្និបាតបានសម្តែងនូវការដឹងគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងការគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល ៤៦ ឆ្នាំកន្លង មកនេះធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ និងប្រជាជនប្រកបដោយជោគជ័យ។ តាមរយៈសមិទ្ធផលធំៗលើគ្រប់វិស័យដែលសម្រេចបានកន្លងមក ក៏ដូចជាការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានឆ្លុះ បញ្ចាំងច្បាស់អំពីការបន្តជំហានទៅមុខដ៏រឹងមាំរបស់ប្រជាជនកម្ពុជាលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ព្រមទាំង ពង្រឹងបាននូវមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ ២០៣០ និងបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
អង្គសន្និបាតសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការ ងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និង សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល យកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។
អង្គសន្និបាតសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិ នៅគ្រប់ទិសទី ដែល មានការជឿជាក់ និងការគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេល ៤៦ ឆ្នាំ កន្លង មក នេះ ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ។ គណបក្សប្រជាជនកម្ពុជាសូមអំពាវនាវដល់បងប្អូនជន រួមជាតិទាំងមូល សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការកសាង និងការ ពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏ សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍៕ ដោយ ៖ បាន ចក់














-
ព័ត៌មាន1 week agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
PR NEWS5 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា4 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
ព័ត៌មាន2 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
កីឡា4 days agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
ព័ត៌មាន1 week agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
-
ព័ត៌មាន3 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន1 week agoអបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ