ព័ត៌មាន
ចំនួនអ្នកស្លាប់ក្នុងការប្រជ្រៀតគ្នានៅស្ថានីយ៍រថភ្លើង New Delhi ប្រទេសឥណ្ឌាឡើងដល់ ១៥នាក់
ចំនួនអ្នកស្លាប់ក្នុងអំឡុងពេលប្រជ្រៀតជាន់គ្នានៅស្ថានីយ៍រថភ្លើងក្នុងរដ្ឋធានីប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃសៅរ៍ ១៥ កុម្ភៈ បានកើនឡើងដល់១៨នាក់ នៅពេលហ្វូងមនុស្សកំពុងឡើងជិះរថភ្លើងទៅកាន់កន្លែងជួបជុំសាសនាដ៏ធំបំផុតរបស់ពិភពលោក។
ពិធីបុណ្យសាសនាហិណ្ឌូ មហា កុម្ភ មេឡា (Maha Kumbh mela) បានទាក់ទាញហិណ្ឌូសាសនិករាប់សិបលាននាក់រៀងរាល់ ១២ ឆ្នាំម្ដងទៅកាន់ភាគខាងជើងទីក្រុង Prayagraj ហើយមានប្រវត្តិនៃគ្រោះមហន្តរាយទាក់ទងនឹងហ្វូងមនុស្ស រួមទាំងហេតុការណ៍មួយកាលពីខែមុននៅពេលមនុស្សយ៉ាងហោចណាស់ ៣០នាក់បានស្លាប់ក្នុងការប្រជ្រៀតជាន់គ្នាមួយទៀតនៅឯចំណុចប្រសព្វដ៏បរិសុទ្ធនៃ ទន្លេ គង្គារ (Gange) ទន្លេ Yamuna និងទន្លេ Saraswati ។
ការប្រញាប់ប្រញាល់នៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង New Delhi ទំនងកើតឡើងកាលពីថ្ងៃសៅរ៍ ខណៈ ហ្វូងមនុស្សព្យាយាមឡើងរថភ្លើងដើម្បីបានទៅចូលរួមព្រឹត្តិការណ៍កំពុងបន្ត ដែលនឹងបញ្ចប់នៅថ្ងៃទី ២៦ ខែកុម្ភៈ។
លោកវេជ្ជបណ្ឌិត Ritu Saxena អគ្គនាយករងផ្នែកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Lok Nayak ក្នុងទីក្រុង New Delhi បានប្រាប់សារព័ត៌មាន AFP ថាលោកអាចបញ្ជាក់ការស្លាប់របស់មនុស្សចំនួន ១៥ នាក់នៅមន្ទីរពេទ្យ៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣