ព័ត៌មាន
បញ្ជាការដ្ឋានអង្គរក្សគ្រងជើងឯក «តេជោលីគ» ជាថ្មី ខណៈមន្ដ្រីសហព័ន្ធថា ជោគជ័យលើសស៊ីហ្គេម
ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បានការពារតំណែងជើងឯកបានជោគជ័យ នៃព្រឹត្តិការណ៍ «តេជោលីគ» រដូវកាលទី២ ឆ្នាំ២០២៥ ដោយជោគជ័យ ក្រោយយកឈ្នះក្រុមវិសាខា ដាច់ក្នុងលទ្ធផល ៣-០សិត ជាមួយពិន្ទុ ២៥-២០, ២៥-២០ និង ២៥-១៨ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) នាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។

នេះគឺជាលទ្ធផលដ៏ភ្ញាក់ផ្អើល ក្នុងនាមក្រុមឡើងមកពីជុំទី២ ទាំងត្រដាបត្រដួសដូចគ្នា ដោយបញ្ជាការដ្ឋានអង្គរក្ស ឈរលេខ៣ និងវិសាខា ឈរលេខ៤ បានយកឈ្នះក្រុមលំដាប់កំពូលតារាង ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងក្រសួងមហាផ្ទៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីបានជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រជាថ្មី ។ អ្វីដែលមិននឹកស្មាន គឺបញ្ជាការដ្ឋានអង្គរក្ស បានបង្ហាញការប្រកួតដ៏អស្ចារ្យ ដើម្បីយកឈ្នះវិសាខា និងគ្រងជើងឯក «តេជោលីគ» ២រដូវកាលជាប់គ្នា ។

ក្រោយចប់ការប្រកួតលោកបណ្ឌិត អាំង សិរីពីសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានសម្ដែងក្ដីរីករាយ និងមោទនភាព ចំពោះភាពអស្ចារ្យនៃព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» ឆ្នាំនេះ ដែលទទួលបានការគាំទ្រខ្លាំង តាំងពីចាប់ផ្ដើម រហូតដល់ចប់ ពិសេសនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលមានអ្នកទស្សនាផ្ទាល់នៅក្នុង និងក្រៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដ៏ច្រើនលើសពីស៊ីហ្គេម ឆ្នាំ២០២៣ ទៅទៀត បើតាមការប៉ាន់ស្មានរបស់លោក ។

លោកបានចាត់ទុកនេះ គឺជាជោគជ័យ និងសមិទ្ធផលថ្មី ដែលបង្ហាញពីការស្រលាញ់គាំទ្រវិស័យបាល់ទះដោយបេះដូចរបស់ប្រជាពលរដ្ឋខ្មែរ និងជាកម្លាំងចិត្តសម្រាប់ថ្នាក់ដឹកនាំសហព័ន្ធ ក្នុងការបន្ដរៀបចំព្រឹត្តិការណ៍នានា ពិសេសរដូវកាលថ្មី នៃការប្រកួត «តេជោលីគ» ដែលសហព័ន្ធគ្រោងនឹងបន្ដធ្វើកំណែទម្រល់លើច្បាប់ប្រកួតបន្ដិចបន្ដួចទៀត ដើម្បីធានាបាននូវការគាំទ្រកាន់តែផុសផុល និងជំរុញវិស័យកីឡាដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត ។

ជាមួយការគ្រងតំណែងជើងឯក ២ឆ្នាំជាប់គ្នានេះដែរ ក្រុមបញ្ជាការដ្ឋានអង្គរក្ស បានទទួលពានដ៏ស្រស់ស្អាត អមប្រាក់រង្វាន់ ៦០លានរៀល គ្រាដែលវិសាខា ដែលបន្ដតំណែងជើងឯករង ទទួលបានប្រាក់រង្វាន់ ១២លានរៀល ។ រីឯលេខ៣ គឺក្រសួងមហាផ្ទៃ ទទួលបានប្រាក់រង្វាន់ ១០លានរៀល និងលេខ៤ ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទទួលបានប្រាក់រង្វាន់ ៨លានរៀលផងដែរ៕ អត្ថបទ លី ឈុនឡា






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣