ព័ត៌មាន
បាល់ទាត់ពានរង្វាន់ខេត្តស្វាយរៀង២០២៥ ៖ ថន តារាពេជ្រ ទាត់បញ្ចូលទី១៥គ្រាប់តែឯងឱ្យក្រុម ក្នុងសប្តាហ៍ទី១
កីឡាករថន តារាពេជ្រ ក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ខេត្តស្វាយរៀងក្នុងសប្តាហ៍ទី១ ហើយជួយឱ្យម្ចាស់ជើងឯកស្នងការនគរបាលខេត្តស្វាយរៀងឈ្នះក្រុមបាល់ទាត់ក្របីព្រៃកោះក្បាន ១៨ទល់នឹង២ ពូល (ក) ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងនោះតារាពេជ្រ ទាត់បញ្ចូលទីតែម្នាក់ឯង១៥គ្រាប់ ចំណែកបីគ្រាប់ទៀតធ្វើបានសម្រេចដោយកីឡាករ យិន ម៉ានុន ទ្រឿង ឆានឆាត និងកីឡាករភោគ សីហា។
ក្នុងពូលជាមួយគ្នានេះដែរក្រុមកាំភ្លើងធំឈ្នះភូមិហ៊ីង ១៤ទល់នឹង០ ក្នុងនោះកីឡាករ សុខ គារ៉ា រកបាន៧គ្រាប់តែឯង។
ការប្រកួតក្នុងពូល (ខ) ក្រុមបាល់ទាត់ ធីមយើង ឈ្នះក្រុមបាល់ទាត់ភូមិកណ្ដាលខាងលិច ២ទល់នឹង១និងក្រុមបាល់ទាត់ឆ្មាបុងបុង ចាញ់សសយក ស្រុកកំពង់រោទិ៍ ០ទល់នឹង៤។
ចំណែកការប្រកួតក្នុងពូល (គ) វិញក្រុមបាល់ទាត់យុវជនព្រះខ័នរាជស្វាយរៀងអាយុក្រោម១៨ឆ្នាំ ឈ្នះក្រុមគោព្រៃភូមិស្វាយធំ ៥ទល់នឹង០។ កីឡាករ នៅ សុភត្រា និងកីឡាករខឿន កៀងវិរៈបុត្រ រកបានពីរគ្រាប់ម្នាក់រៀងៗខ្លួនឱ្យក្រុម ឯកីឡាករ មាឃ ជារក្សា ធ្វើបានសម្រេចមួយគ្រាប់ដែរ។ ក្នុងពូលជាមួយគ្នានេះ ក្រុមយុវជនចុងព្រែកស្មើសសយក ស្រុករមាសហែក ១ទល់នឹង១។
សប្តាហ៍ទី២ ថ្ងៃទី៨ និងទី៩ ខែមីនា ពូល (ឃ) ក្រុមសាកលស្វាយរៀង ប្រកួតជាមួយពពែតអេហ្វស៊ី និងយុវជនសាមគ្គី ជួបយូណាយធីតសេហ្ស ពូល (ង) សសយក ស្រុកចន្ទ្រា ប្រកួតនឹងយុវជនគគីសោម និងសាមគ្គីកីឡា ប្រកួតជាមួយស្វាយទាបអេហ្វស៊ី ឯពូល (ច) លីងគួយអេហ្វស៊ី ប្រកួតជាមួយបក្សីស្វាយរៀង និងក្រុមបាល់ទាត់សំរោងចេកអេហ្វស៊ី ជួបខ្ញីចាស់ជីភូ។
ការប្រកួតនេះធ្វើឡើងនៅវិទ្យាល័យស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង៕





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣