ព័ត៌មាន
គ្រូបង្រៀន និងអាណាព្យាបាលប្តេជ្ញាអប់រំកុមារថ្នាក់មត្តេយ្យសិក្សាឱ្យក្លាយជាសិស្សពូកែ
គ្រូបង្រៀន និងអាណាព្យាបាល ប្តេជ្ញាខិតខំអប់រំកុមាររៀននៅថ្នាក់មតេយ្យសិក្សាឱ្យក្លាយជាសិស្សពូកែ ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យនៅពេលពួកគេធំៗឡើង។
នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ គ្រូបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន ចាក់អង្រែ បានប្រាប់ BTVឲ្យដឹងថា ការអប់រំកុមារពីថ្នាក់មតេយ្យសិក្សាឡើងទៅ គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់កសាងមូលធនមនុស្សនៅពេលអនាគត ដើម្បីឲ្យប្រទេសជាតិរីកចម្រើន។ ដូច្នេះក្នុងនាមជាគ្រូបង្រៀននឹងប្តេជ្ញាខិតខំប្រឹងប្រែងអប់រំកុមារនៅថ្នាក់មតេយ្យសិក្សាឲ្យរៀនពូកែ ស្របទៅតាមអនុសាសន៍ណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបង្កើនលទ្ធភាពតាមគ្រប់រូបភាព ដើម្បីបណ្តុះបណ្តាលសិស្សពូកែ រាប់ចាប់តាំងពីកម្រិត មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ។
អាណាព្យាបាលបានលើកឡើងថា ជារៀងរាល់ថ្ងៃ នៅពេលទំនេរពីការងារ តែងតែយកចិត្តទុកដាក់អប់រំកូនៗ ដូចជា ឱ្យមើលសៀវភៅ និងលំហាត់ដែលលោកគ្រូ អ្នកគ្រូដាក់ឲ្យធ្វើ ជាដើម។
កូនសិស្សបានប្តេជ្ញាប្រឹងប្រែងរៀនសូត្រតាមការណែនាំរបស់លោកគ្រូ អ្នកគ្រូដូចជា អាន ស្តាប់ សរសេរ និងធ្វើលំហាត់គណិតវិទ្យាផងដែរ។ លើសពីនេះ សិស្សទាំងនោះ បានអរគុណដល់លោកគ្រូ អ្នកគ្រូដែលបានលះបង់កម្លាំងកាយចិត្តបង្រៀន និងអប់រំ ដល់ពួកគេ។
គួរបញ្ជាក់ថា ការពង្រឹងគុណភាពវិស័យអប់រំ គឺជាគោលដៅឤទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតអាទិភាពគន្លឹះ ចំនួន៥រួមមាន ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕ អត្ថបទ៖ ទូច សោភ័ណ










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣