ព័ត៌មាន
អភិបាលខេត្តកណ្ដាល គាំទ្រ និងលើកទឹកចិត្តដល់សមាជិក ស.ស.យ.ក ខេត្តកណ្តាលទាំងអស់បន្តពង្រឹងសកម្មភាពស្ម័គ្រចិត្តក្នុងការបម្រើសង្គមជាតិ
កណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល (ស.ស.យ.ក)ខេត្ត ទាំងអស់ដែលបានខិតខំបំពេញការងារស្នូលរបស់ខ្លួន ក្នុងការបម្រើកិច្ចការសង្គម និងការងារស្ម័គ្រចិត្តនានាទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
ឯកឧត្តម គួច ចំរើន បានគាំទ្រ និងលើកទឹកចិត្ត ដល់សមាជិក ស.ស.យ.ក ខេត្តកណ្តាលទាំងអស់ សូមបន្តពង្រឹងសកម្មភាពស្ម័គ្រចិត្តមួយបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការបម្រើសង្គមជាតិ ជាពិសេសត្រូវបន្តផ្សព្វផ្សាយ និងពង្រីកសមាជិក ស.ស.យ.ក របស់យើងឱ្យបានកាន់តែច្រើនឡើងថែមទៀត សំដៅជួយគ្នាក្នុងការងារកសាងសង្គមជាតិឱ្យមានភាពរីកចម្រើន។
ឯកឧត្តមប្រធាន ស.ស.យ.ក ខេត្ត បានបញ្ជាក់ថា ការងាររបស់សមាជិក ស.ស.យ.ក គឺជាការងារស្ម័គ្រចិត្ត ដោយមិនមានប្រាក់ឧបត្ថម្ភ ឬប្រាក់ខែឡើយ ប៉ុន្តែជាឱកាសដ៏មានតម្លៃសម្រាប់យុវជនក្នុងការចូលរួមសកម្មភាពសង្គម និងមនុស្សធម៌ ទទួលបាននូវបទពិសោធន៍ជាក់ស្ដែងពីការងាររបស់ខ្លួន មានឱកាសទទួលបានជោគជ័យឆាប់រហ័សក្នុងជីវិត។
នាឱកាសនោះដែរ ឯកឧត្តមប្រធាន ស.ស.យ.ក ខេត្ត ក៏បានជំរុញ និងលើកទឹកចិត្ត ដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្តទាំងអស់សូមបន្តចូលរួមក្នុងការបរិច្ចឈាមដោយស្ម័គ្រចិត្តឱ្យបានទៀងទាត់ ដើម្បីទុកសម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺ និងជនរងគ្រោះដែលត្រូវការឈាមជារៀងរាល់ថ្ងៃ ជាមួយគ្នានេះមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល មន្ទីរពេទ្យជ័យជំនះ និងមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវគិតគូរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងឈាមឱ្យបានល្អ ត្រូវតាមដានបរិមាណឈាមឱ្យបានជាប្រចាំ ព្រមទាំងធ្វើការផ្ទេរទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅពេលចាំបាច់ ដើម្បីកាត់បន្ថយការខូចខាត់ធនធានឈាម ដោយសារតែឈាមអាចរក្សាទុកបានត្រឹមតែ៤ សប្តាហ៍ប៉ុណ្ណោះ។
សូមជម្រាបជូនថា ក្នុងកិច្ចប្រជុំនេះ ស.ស.យ.ក ខេត្តកណ្តាល បានដាក់ទិសដៅអនុវត្តក្នុងឆ្នាំ ២០២៦នេះ រួមមាន៖ ខិតខំពង្រឹងរចនាសម្ព័ន្ធតាមបណ្តា ក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ និងសាលារៀន និងកសាងកម្លាំងបន្ថែមនៅ តាមមូលដ្ឋានបន្ថែមទៀត។ បន្តចូលរួមអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន បន្តរៀបចំកម្មវិធី “សាលារៀនស្អាត” ក្នុងមូលដ្ឋាន និង ជំរុញសកម្មភាពបរិស្ថាន នៅតាមក្រុង-ស្រុក ។ រៀបចំការប្រកួតបាល់ទាត់ កីឡារត់ប្រណាំង និងកីឡាប្រណាំងកង់
បន្តសកម្មភាពចែកអំណោយនៃក្តីស្រឡាញ់។ បន្តត្រៀមលក្ខណៈក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនានាដល់សមាជិក សមាជិកា
ក្លឹបនៃក្តីស្រលាញ់និងបន្តជំរុញបំផុសចលនាបរិច្ចាគឈាមឱ្យបានទូលំទូលាយថែមទៀត ។ បន្តខិតខំអនុវត្តសកម្មភាពរបស់ក្រុមការងារទាំង១០ ជំរុញសកម្មភាពរបស់ក្រុមការងារប្រតិបត្តិសកម្មភាពប្រចាំឆ្នាំ។









-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន5 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន6 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ