កីឡា
ពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ T.Y Media Academy រដូវកាលទី៤ ឆ្នាំ២០២៦ បានត្រឡប់មកវិញហើយ ដោយកំពុងដំណើរការប្រកួតជម្រុះ ដើម្បីស្វែងរកក្រុមខ្លាំងៗឡើងទៅវគ្គ Knock-Out ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ នៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media Esports Center។

យោងតាមតំណាងក្រុមហ៊ុន T.Y Media ដែលជាអ្នកផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះ បានឲ្យដឹងថា រដូវកាលថ្មីនេះ មានក្រុមចូលរួមប្រកួតរហូតដល់ ៤៧៧នាក់ ពោលគឺមានការកើនឡើងជិត ១៣០ក្រុម បើធៀបកាលពីរដូវកាលមុន ។ នេះគឺជាសញ្ញាណមួយដ៏ល្អ សម្រាប់ភាពរីកចម្រើននៃវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ហើយក៏ជាឱកាសសម្រាប់ការចម្រាញ់ធនធានកីឡាករជំនាន់ថ្មី សម្រាប់បន្ដវេនក្នុងវិស័យកីឡាទំនើបមួយនេះផងដែរ។
ប្រភពដដែលបន្ដថា ពីមួយលើកទៅមួយលើក ពាននេះ មិនត្រឹមមានកំណើនក្រុមចូលរួមច្រើនគួរឲ្យកត់សម្គាល់នោះទេ សូម្បីក្រុម និងកីឡាករចូលរួម ក៏សុទ្ធតែមានសមត្ថភាព និងបច្ចេកទេសល្អមិនធម្មតាដែរ ដែលស្របទៅនឹងគោលបំណងចង់បានរបស់គណៈកម្មការរៀបចំ ក្នុងការផ្ដល់ឱកាសដល់ក្រុមកីឡាអេឡិចត្រូនិកកម្រិតស្ម័គ្រចិត្ត និងយុវជនបានចូលរួមបង្ហាញសមត្ថភាព និងទេពកោសល្យ ហើយក៏សង្ឃឹមថា ក្រុមធំៗ នឹងសម្លឹងឃើញកីឡាករមានសមត្ថភាពជ្រើសរើសពួកគេចូលរួមក្រុមលេងក្របខណ្ឌលីគកំពូល MPL ផងដែរ។
គួរដឹងថា ពានរង្វាន់ T.Y Media Academy រដូវកាលទី៤ គ្រោងនឹងធ្វើការប្រកួតជម្រុះពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែកុម្ភៈខាងមុខ ដើម្បីចម្រាញ់ក្រុមខ្លាំងៗឡើងទៅវគ្គ Knock-Out រហូតដល់វគ្គ Grand-Final ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ កាលពីរដូវកាលមុន ព្រឹត្តិការណ៍ថ្នាក់ជាតិ ដែលទទួលបានកិច្ចសហការ និងមានការគាំទ្រពេញទំហឹងពីសហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជានេះ គ្រងជើងឯកដោយ Team TND បន្ទាប់ពីយកឈ្នះក្រុម WING E-Sport នៅវគ្គផ្ដាច់ព្រ័ត្រ ។ ដូច្នេះចាំមើលតើរដូវកាលថ្មីនេះ ក្រុមនឹងក្លាយជាម្ចាស់ពាន ក្នុងចំណោមបេក្ខភាពទាំង ៤៧៧ក្រុម? អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣