ព័ត៌មាន
រាជរដ្ឋាភិបាលកំពុងខិតខំកម្ទេចបទល្មើសឆបោកតាមអនឡាញដើម្បីមុខមាត់ជាតិ
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានលើកឡើងថា បទល្មើសឆបោកតាមអនឡាញ កំពុងត្រូវបានរាជធ្វើ ការបង្ក្រាបដើម្បីស្ដារមុខមាត់របស់ប្រទេសជាតិ និងការទាក់ទាញវិនិយោគ និងទេសចរល្អៗមកកម្ពុជា។
លោកជំទាវ ជូ ប៊ុនអេង ក្នុងបទសម្ភាសន៍ជាមួយBTV បានបញ្ជាក់ថា អ្វីដែលជាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលបាននិងកំពុងតែដាក់គ្រប់វិធានការ រហូតមានជាច្បាប់ យន្តការជាតិចម្រុះអន្តរក្រសួង ស្ថាប័ន រចនាសម្ព័ន្ធតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ គឺដើម្បីប្រយុទ្ធប្រឆាំងជាមួយបទល្មើសទាំង ឡាយ ដែលហៅថា ឧក្រិដ្ឋកម្មឆ្លងដែន និងឥឡូវនេះចូលមកដល់ Scams Online ដែលត្រូវតែប្រឆាំងដាច់ខាត ដោយបោសសម្អាតឱ្យអស់ពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រោះថាបើមិនដូច្នេះទេ គឺមានន័យថា យើងកំពុងតែសន្សំឱ្យបទល្មើសក្លាយទៅជាមហារីកនៅក្នុងសង្គម៕
បន្ទាប់ពីមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជ្ញាធរមាន សមត្ថកិច្ច បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសអនឡាញជាច្រើន និងឃាត់ខ្លួនជនបរទេសរាប់ពាន់នាក់ និង ត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជាជាបន្តបន្ទាប់ ៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣