កីឡា
ក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ ជើងឯកថ្នាក់ជាតិកីឡាលើកទម្ងន់ឆ្នាំ២០២៥
ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ ពីថ្ងៃទី១០-១២ ខែកុម្ភៈ ឆ្នាំ២០២៦ ការប្រកួតកីឡាលើកទម្ងន់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ ខណៈក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសមាគមក្លឹបចូលរួមទាំង៩។ ក្រោយបញ្ចប់ការប្រកួតកាលពីម្សិលមិញ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។
ជាលទ្ធផលបច្ចេកទេស ក្រសួងការពារជាតិ ឈរនៅលេខ១ ដណ្តើមបានមេដាយសរុប៧គ្រឿង (មាស៤ ប្រាក់២ និងសំរឹទ្ធ១) ក្រសួងមហាផ្ទៃ លេខ២ មេដាយសរុប ៤គ្រឿង (មាស១ ប្រាក់២ និងសំរឹទ្ធ១) ខណៈខេត្តកណ្តាល លេខ៣ និងខេត្តបាត់ដំបង លេខ៤ ទទួលបានមេដាយមាស១ និងប្រាក់១គ្រឿងដូចគ្នា។
ថ្លែងក្នុងឱកាសបិទការរប្រកួតសរើសជើងឯកថ្នាក់ជាតិ លោក ឈុំ វាសនា អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាតំណាងឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានលើកឡើងថា សហព័ន្ធពិតជាមានសេចក្តីរីករាយ ដោយបានរៀបចំការប្រកួតជើងឯក កីឡាលើកទម្ងន់នេះ ដែលជាការបង្ហាញឱ្យឃើញពីការទទួលស្គាល់ចំពោះសមត្ថភាព និងបទពិសោធន៍។ សហព័ន្ធបានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភជាថវិកាផ្ទាល់ក្នុងផែនការប្រចាំឆ្នាំ២០២៥ ការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសហ្វឹកហាត់ ប្រកួត ស្មារតី ផ្នែកច្បាប់ បញ្ញត្តិ និងបទដ្ឋានបច្ចេកទេសពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាលើកទម្ងន់ពិភពលោក និងអាស៊ី និងការគាំទ្រផ្នែកថវិកាសម្ភារមួយចំនួនពីក្រុមហ៊ុនដៃគូឧបត្ថម្ភគាំទ្រ។
បន្ថែមពីលើនេះ តំណាងប្រធានសហព័ន្ធរូបនេះសង្កត់ធ្ងន់ថា ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅល្អប្រសើរ និងសម្រេចបានតាមផែនការអភិវឌ្ឍរបស់សហព័ន្ធកីឡាលើកទម្ងន់ឆ្នាំ២០២៦-២០២៩ នៃផែនការអភិវឌ្ឍអនុវិស័យអប់រំនិងកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធស្នើសុំប្រតិភូតំណាងក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ជួយបណ្តុះបណ្តាល និងគាំទ្រដល់មន្ត្រី បុគ្គលិក សិស្សានុសិស្ស ដែលស្រឡាញ់ចូលចិត្តចូលរួមបានច្រើន និងហ្វឹកហាត់ជាប្រចាំ ហើយបើអាចចូលរួមធ្វើសំយោគ (Assessment Test) រយៈពេល៣ខែ ម្តងរបស់សហព័ន្ធ ដើម្បីបង្កើនបច្ចេកទេស និងវាស់ស្ទង់សមត្ថភាព ព្រមទាំងបន្តគាំទ្រចូលរួមលើកកម្ពស់ ចែករំលែក និងជ្រើសរើសអ្នកជំនាញមកបណ្តុះបណ្តាលការងារបច្ចេកទេស និងគ្រូបង្វឹក អត្តពលិក ដើម្បីចូលរួមបានច្រើនបន្ថែមទៀត៕
-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង