ព័ត៌មាន
អ្នកជំនាញជាតិអន្តរជាតិ ចែករំលែកគន្លឹះលើវិស័យបច្ចេវិទ្យាឌីជីថល សម្រាប់ការពង្រីកខ្លូនរបស់សហគ្រិន
ភ្នំពេញ ៖ អ្នកជំនាញជាតិនិងអន្តរជាតិល្បីៗ ចែករំលែកនូវបទពិសោធន៍ និងបង្ហាញនូវគន្លឹះអំពីភាពជោគជ័យលើវិស័យការងារ និងការធ្វើ ធុរកិច្ច ជាពិសេសការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ដំណោះស្រាយអាជីវកម្ម និងពាណិជ្ជកម្ម ដល់សហគ្រិនក្នុងស្រុក ដើម្បី បង្កើតបរិយាកាសធ្វើធុរកិច្ច និងវិនិយោគឱ្យកាន់តែខ្លាំងក្លា។
អ្នកជំនាញជាតិនិងអន្តរជាតិ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើការចែករំលែកនូវចំណេះដឹងថ្មីៗ នៅក្នុងវេទិកា ជំនួបសហគ្រិនជំរុញសេដ្ឋកិច្ចឆ្នាំ២០២៦ ក្នុងភាពជាអ្នកដឹកនាំសហគ្រិនសម័យឌីជីថល ក្រោមការរៀបចំដោយសមាគមសហគ្រិនវីម៉ូ កម្ពុជា ខណៈដែលកម្ពុជាបាននិងកំពុងធ្វើបរិវត្តកម្មឌីជីថល នៃការចាប់យក និងការទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមា ពី វិស័យបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ ការកសាងសង្គមស៊ីវិល័យ ក្រោមការច្បាមយកវិស័យបច្ចេកវិទ្យាឌីជីថល សម្រាប់ជាឈ្នាន់សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងមានទំនុកចិត្តខ្ពស់។
ជាក់ស្តែងការរៀបចំវេទិកាខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយក្នុងនោះវាគ្មិនល្បីៗនៅក្នុងស្រុក ជាពិសេស វាគ្មិនមកពីបប្រទេសសឹង្ហបុរី និងប្រទេសមីយ៉ានម៉ា បានធ្វើការចែករំលែកអំពីភាពជោគជ័យនិងបទពិសោធន៍ល្អៗ ព្រមទាំងបាន បង្ហាញអំពីគន្លឹះសម្រាប់ជាពុទ្ធិដល់សហគ្រិន ដើម្បីចាប់យកបច្ចេកវិទ្យាឌីជីថល សម្រួលដល់ការងារ អាជីវកម្ម ពាណិជ្ជកម្ម និងការ វិនិយោគ សម្រាប់ជាមូលដ្ឋានពង្រឹងនិងពង្រីកខ្សែច្រវាក់ផលិតកម្ម ពង្រីកការប្រកួតប្រជែង ក្រោមបរិយាកាសអំណោយផល នៅលើ ការធ្វើអាជីវកម្មរបស់ខ្លួន។
សូមបញ្ជក់ថា ជុំវិញបច្ចេកវិទ្យាឌីជីថលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីកសាង សេដ្ឋកិច្ច និងសង្គមឌីជីថលឱ្យរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះការទទួលយក និងបរិវត្តកម្មឌីជីថលនូវគ្រប់តួអង្គទាំងរដ្ឋ និង វិស័យឯកជន ជំរុញសម្ទុះសេដ្ឋកិច្ចថ្មី ដើម្បីរួមចំណែកក្នុងការរក្សាម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍន៍វិស័យឯកជនឱ្យកាន់តែរីកម្រើន ក្នុង គោលដៅលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពនៃការបង្កើតចំណូល និងការងារគ្រប់វិស័យ៕
អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ