Connect with us

ព័ត៌មាន

សម្ដេចធិបតី និងជំទាវបណ្ឌិត សួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលី

ភ្នំពេញ ៖ នៅខេត្តសៀមរាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានជួបសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលី ចំនួន ១៨គ្រួសារ របស់ខេត្តឧត្តរមានជ័យ។

​នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារលើបណ្ដាញសង្គម ឱ្យដឹងថា រាជរដ្ឋាភិបាល​ យកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលី​ ចងចាំ​ និងដឹងគុណបំផុតចំពោះការលះបង់​ដើម្បីបុព្វហេតុការពារជាតិ។ ជាមួយគ្នានេះ​ ក៏បានផ្តល់នូវការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារយោធិនពលីទាំងអស់ ទាំងលើជីវភាព,​ ការសិក្សារបស់កូនចៅបន្ត​ និងការស្តារឡើងវិញចំពោះសេដ្ឋកិច្ចគ្រួសារ បន្ទាប់ពីបាត់បង់ជំហគ្រួសារក្នុងការការពារទឹកដីយើង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល​ សូមថ្លែងអំណរគុណដល់ក្រុមគ្រួសារវីរកងទ័ពពលីទាំងអស់​ ដែលបានផ្តល់ចំណែកចូលរួមជាមួយជាតិ​ តាមរយៈ​វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព​ ដែលជាសមាជិកគ្រួសារយ៉ាងសកម្ម​ និងផ្តល់វីរភាពដ៏ល្អ​ ស្មោះត្រង់​ និងឆន្ទ:ដ៏មុះមុតដេីម្បីជាតិ​ និងប្រជាជនកម្ពុជា។

អត្ថបទ៖ ខាន់ ច័ន្ទវីរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia