ព័ត៌មាន
គណៈកម្មការជំរឿនមន្ត្រី នឹងបន្តចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង និងធ្វើជីវមាត្រដោយផ្ទាល់នៅក្រសួង ស្ថាប័នទាំង៩ នាពេលខាងមុខ
បន្ទាប់ពីបានអនុវត្តការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅរចនាសម្ព័ន្ថក្រសួងមុខងារសាធារណៈ និងគ្រឹះស្ថានសិក្សាសាធារណៈ ព្រមទាំងអង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញ រួចមក គណៈកម្មការជំរឿនមន្ត្រីនៃក្រសួងមុខងារសាធារណៈ បានជួបប្រជុំជាមួយក្រសួង ស្ថាប័នទាំង៩ ដើម្បីពិនិត្យការងារឆ្ពោះទៅកាន់ការធ្វើជំរឿនមន្ត្រីជាក់ស្តែង នាពេលខាងមុខ។
កិច្ចប្រជុំនេះប្រព្រឹត្តឡើងនារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីនាំ និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ ជាគណៈកម្មការជំរឿន តំណាងំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងក្រសួងសាមីទាំង៩ ដែលត្រូវចុះជំរឿន។
ក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការធ្វើវិភាគមុខងាររចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង។ ឯកឧត្តមក៏បានលើកឡើងបន្ថែមថា កិច្ចប្រជុំនាពេលនេះ ដើម្បីពិភាក្សាឱ្យកាន់តែមានភាពច្បាស់លាស់នៃការបំពេញបែបបទ និងនីតិវិធីទាំងដំណាក់កាលមុនជំរឿន ដំណាក់កាលជំរឿន និងដំណាក់កាលក្រោយជំរឿននៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការការនីតិប្រតិបត្តិ។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចការងារ និងជំហររបស់ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការឱ្យសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការជំរុញវិធានការគន្លឹះទាំង៣ នេះ គឺគោរពតាមអភិក្រម ពិគ្រោះយោបល់គ្នាឱ្យបានច្រើន ស្វែងយល់អំពីលក្ខណៈពិសេសនៃតម្រូវការរបស់ក្រសួង ស្ថាប័ន ដែលមិនមែនក្រសួងមុខងារសាធារណៈ ដោយធ្វើការពិគ្រោះយោបល់រកចំណុចរួម។ “គោលដៅពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ និងជាការពង្រឹងសមត្ថភាព ក្នុងការកសាងរដ្ឋបាលសាធារណៈឱ្យរឹតតែប្រសើរឡើង ផ្អែកលើថ្នាលមានស្រាប់ ដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុក និងឈាងទៅដល់ការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនទៅដល់ប្រជាពលរដ្ឋ បង្កើននូវភាពធន ជាពិសេសបង្កើតសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ គោលដៅជំរឿនមន្ត្រី គឺដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា ហើយគោលដៅជំរឿន មិនមែនត្រឹមតែជំរឿននោះទេ តែត្រូវផ្សារភ្ជាប់នូវគោលដៅចុងក្រោយ គឺបង្កើតសមត្ថភាពរបស់កម្ពុជាយើង ដែលត្រូវប្រឈមនឹងភាពមិនច្បាស់លាស់នៃស្ថានភាពខាងក្រៅ។” ឯកឧត្តមបានបន្ថែម។
សូមជម្រាបថា បន្ទាប់ពីកិច្ចប្រជុំនេះ គណៈកម្មការជំរឿន នឹងរៀបចំសេចក្តីជូនដំណឹងស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងក្រសួងកិច្ចការនារី, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ទេសចរណ៍, ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, អភិវឌ្ឍន៍ជនបទ, ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ,ធម្មការនិងសាសនា, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រសួងសុខាភិបាល ជូនដល់ក្រសួង ស្ថាប័នគោលដៅទាំង៩៕









-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន3 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
កីឡា1 week agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
-
ព័ត៌មាន1 week agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%
-
ព័ត៌មាន6 days agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន1 day agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប