ព័ត៌មាន
អគ្គិភ័យឆាបឆេះអស់ផ្ទះ៣ល្វែង រួមទាំងរថយន្ត២គ្រឿងស្ទើរទាំងស្រុង គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ
ភ្នំពេញ៖ អគ្គិភ័យបានឆេះផ្ទះល្វែង លក់សំបកកង់រថយន្ត , លក់ម៉ាស៊ីនត្រជាក់ , លក់ភេសជ្ជៈ ចំនួន ៣ល្វែង អស់ស្ទើរទាំងស្រុង ហើយបានបណ្តាលអោយមន្រ្តីអគ្គិភ័យ ០២នាក់រងរបួស ក្នុងករណីអគ្គិភ័យនេះដែរគិតទំហំទឹកប្រាក់អស់ជាច្រើនម៉ឺនដុល្លារផងដែរ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៨ នឹង ៣០នាទីយប់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះ គេឃើញបង្គោលភ្លើង ដែលនៅជាប់ផ្ទះកើតហេតុ មានការឆ្លងចរន្តអគ្គិសនី ឆាបឆេះខ្សែភ្លើង។ ភ្លាមៗ ប្រជាពលរដ្ឋបាននាំគ្នា រកបំពង់ មកជួយបាញ់គ្រប់គ្រងដែរ តែដោយសារអណ្តាតភ្លើងលាយលំខ្យល់ ឆេះលឿនខ្លាំងពេក ទើបពលរដ្ឋប្រញាប់ប្រញាល់ រាយការណ៍ជូនសមត្ថកិច្ច ដើម្បីអន្តរាគមន៍ផងដែរ។
អគ្គិភ័យនេះដែរបានបង្កខូចខាតផ្ទះ ១ល្វែងអស់ទាំង រួមទាំងបានរាលដាលដល់ផ្ទះ០២ល្វែងទៀត រួមសំបកកង់រថយន្ត , ម៉ាស៊ីនត្រជាក់ , គ្រឿងភេសជ្ជៈមួយចំនួនធំ នឹងសម្ភារៈអស់ស្ទើរទាំងស្រុង។ ក្នុងនោះ រថយន្តពន្លត់របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ , រថយន្តជំនួយ កងពលតូចង៧០ , រថយន្តក្រសួងមហាផ្ទៃ , នឹងរថយន្តជំនួយជាច្រើនទៀតបានមកដល់ទីតាំងជាច្រើនគ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុអោយបានច្បាស់លាស់ ៕ អត្ថបទ ៖ កុម្ភៈ













-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣