ព័ត៌មាន
ក្រសួងសុខាភិបាល បើកសន្និសីទសមាគមគ្រូពេទ្យទារកកម្ពុជាលើកទី៨ ក្រោមប្រធានបទ “ការលូតលាស់យឺតនៃគភ៌ក្នុងផ្ទៃ៖ ការថែទាំព្យាបាលសុខភាព មុនសម្រាល អំឡុងពេលសម្រាល និងក្រោយសម្រាល
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងសុខាភិបាល បើកសន្និសីទ សមាគមគ្រូពេទ្យទារកកម្ពុជា លើកទី៨ ក្រោមប្រធានបទ “ការលូតលាស់យឺតនៃគភ៌ក្នុងផ្ទៃ៖ ការថែទាំព្យាបាលសុខភាព មុនសម្រាល អំឡុងពេលសម្រាល និងក្រោយសម្រាល”។
សន្និសីទនេះ ប្រារព្ធឡើងក្រោមអធិបតី លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា និងមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យកុមារកម្ពុជា សមាគមគ្រូពេទ្យសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ប្រធានគណៈឆ្មប គណៈគិលានុបដ្ឋាក មន្ទីរពេទ្យខេត្ត និងថ្នាក់ក្រោមជាតិដទៃទៀត ភ្ញៀវជាតិ និងអន្តរជាតិសរុបអ្នកចូលរួមផ្ទាល់មានចំនួន ១៨២រូប និងតាមរយៈប្រព័ន្ធនិមិត្ត មានចំនួន ៨៨០រូប។
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ មានប្រសាសន៍ក្នុងឱកាសនោះថា សន្និសីទនេះធ្វើឡើងក្នុង គោលបំណងផ្តល់ចំណេះដឹងថ្មីបន្ថែមដល់មន្រ្តីសុខាភិបាល ព្រមទាំងស្ថាប័នឯកជន ជាគ្រូពេទ្យ គិលានុបដ្ឋាក និងឆ្មបពីការថែទាំព្យាបាលសុខភាព មុនសម្រាល អំឡុងពេលសម្រាល និងក្រោយសម្រាល ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល រួមមានការស្វែងរកឲ្យឃើញនូវភាពមិនប្រក្រតីពីកំណើតតាមរយៈអេកូសាស្រ្ត ការត្រៀមរៀបចំសង្គ្រោះបន្ទាន់ទារកក្រោយសម្រាល កត្តាកំណត់ និងផលវិបាកនៃការសម្រាលដោយវៈកាត់ ការសង្គ្រោះព្យាបាលទារកកើតមិនគ្រប់ខែដោយវិធីសាស្ត្រ Antenatal Corticosteroids ការព្យាបាលថែទាំការលូតលាស់យឺតនៃគភ៌ក្នុងផ្ទៃ និងមានបទបង្ហាញពីការសិក្សាស្រាវជ្រាវថ្មីៗជាច្រើនទៀតរបស់សមាគមផ្ទាល់ ។ ការថែទាំសុខភាពមុនសម្រាលបានល្អ អាចកាត់បន្ថយអត្រាមរណភាពមាតា និងទារកបាន។
លោកជំទាវសាស្រ្តាចារ្យ ផ្ដល់យោបល់ដល់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព ទូទាំងរាជធានីខេត្ត ពង្រឹងការរកឃើញ និងធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ដោយបង្កើនប្រសិទ្ធភាពការពិនិត្យអេកូសាស្ត្រ ជំរុញការប្រើប្រាស់ឧបករណ៍សម្គាល់អ៊ុលត្រាសោនកម្រិតខ្ពស់ និងការពិនិត្យ Doppler ដើម្បីតាមដានការលូតលាស់មិនប្រក្រតីនៃទារកក្នុងផ្ទៃ៕ អត្ថបទ រដ្ឋា









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣