ព័ត៌មាន
កម្ពុជារៀបចំពិព័រណ៍ផលិតផលរ៉ែលើកទី១ ដើម្បីបង្ហាញផលិតផលរ៉ែដល់សាធារណជនជាតិ-អន្តរជាតិ
ក្រសួងរ៉ែ និងថាមពល សហការជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំពិព័រណ៍ផលិតផលរ៉ែលើកទី១ ដែលមានក្រុមហ៊ុន និងសហគ្រាស អាជីវកម្មរ៉ែសរុបចំនួន ២១ ស្មើ ៣១ ស្តង់ ដើម្បីផ្សព្វផ្សាយសមិទ្ធផលការងារ និងតាំងបង្ហាញផលិតផលរ៉ែសំខាន់ៗមួយចំនួន ជូនដល់ សាធារណជនជាតិ និងអន្តរជាតិ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញជាអធិបតីបើកសម្ពោធ ពិព័រណ៍ផលិតផលរ៉ែឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងរ៉ែ និងថាមពល ក្រសួង ស្ថាប័ន រដ្ឋបាលរាជ ធានីភ្នំពេញ សមាគម ក្រុមហ៊ុន សាស្ត្រាចារ្យ និងនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមក្នុងពិព័រណ៍ផលិតផលរ៉ែលើកទី១ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរូបសំណាក តេជោមាស តេជោយ៉ត ទល់មុខវត្តឧណ្ណាលោម ជាប់ផ្លូវថ្មើរជើងចតុមុខ។
ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលរ៉ែនេះមានក្រុមហ៊ុន និងសហគ្រាសអាជីវកម្មរ៉ែចូលរួម សរុបចំនួន ២១ ចែកចេញជា ៣១ ស្តង់ ក្នុងនោះរួមមាន ស្តង់របស់ក្រសួងរ៉ែ និងថាមពល, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងបរិស្ថាន, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា, ក្រុមហ៊ុនថ្មអារ, ក្រុមហ៊ុនរ៉ែមាស, ក្រុមហ៊ុនស៊ីម៉ងត៍, សហគ្រាសអាជីវកម្មរ៉ែថ្មកំបោរ, ផលិត ម្សៅបៀក, ក្រុមហ៊ុនអាជីវកម្មម្សៅថ្មក្វាត, ក្រុមហ៊ុនស្វែងរុករករ៉ែ, ក្រុមហ៊ុនទឹករ៉ែធម្មជាតិ និងក្រុមហ៊ុនចម្លាក់ផលិតផលថ្មរ៉ែ ដើម្បីធ្វើ ការផ្សព្វផ្សាយសមិទ្ធផលការងារ និងតាំងបង្ហាញផលិតផលរ៉ែសំខាន់ៗមួយចំនួនជូនដល់សាធារណជនជាតិនិងអន្តរជាតិ។
ផលិតផលរ៉ែ ដែលបានដាក់តាំងបង្ហាញនៅពេលនេះ បានបញ្ជាក់ឱ្យឃើញថា កម្ពុជាមានផលិតផលរ៉ែជាច្រើនមុខ ដែលមានគុណភាព ល្អ និងតម្លៃសមរម្យ អាចបំពេញតម្រូវការក្នុងស្រុកបានគ្រប់គ្រាន់។ បញ្ហានេះ ឯកឧត្តម កែវ រតនៈ ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរជំនួសឱ្យផលិតផលនាំចូល ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ សុន រ៉ាឌី










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣