ព័ត៌មាន
ពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
បន្ទាប់ពីបានដើរលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជាជាច្រើនសប្តាហ៍កន្លងទៅនេះ ពលរដ្ឋខ្មែរមកពីសហរដ្ឋអាម៉េរិកបានបង្ហាញការភ្ញាក់ផ្អើល និងស្ងើចសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍ រីកចម្រើនគ្រប់ទីកន្លែង។
ពលរដ្ឋខ្មែរមកពីសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃទី១៦ខែកុម្ភៈនេះបានប្រាប់ BTV ឲ្យដឹងថា អស់រយៈពេលជិតមួយខែមកហើយ ដែលពួកគាត់បានមកប្រទេសកម្ពុជា និងបានដើរលេងនៅរាជធានីភ្នំពេញ តាមបណ្តាខេត្តមួយចំនួន ជាពិសេសស្រុកកំណើតនៅខេត្តព្រៃវែង។ ពលរដ្ឋខ្មែរទើបត្រឡប់ពីអាមេរិកសង្កេតឃើញថា បច្ចុប្បន្នប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនច្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ព្រលានយន្តហោះថ្មីស្អាតទំនើប និងអគារខ្ពស់ៗរាប់សិបដែលពួកគាត់មិននឹកស្មានដល់។
ពលរដ្ឋខ្មែរមកពីសហរដ្ឋអាមេរិកនោះបន្តទៀតថា បើទោះបីបច្ចុប្បន្នប្រទេសកម្ពុជា និងថៃ មានជម្លោះព្រំដែនជាមួយគ្នាក្តី តែក្រៅពីតំបន់ជម្លោះព្រំដែន ប្រទេសកម្ពុជា មានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ម្លោះហើយប្រជាពលរដ្ឋខ្មែរនៅបរទេស ក៏ដូចជាភ្ញៀសទេសចរ អាចមកលេងប្រទេសកម្ពុជាបានជាធម្មតា ពីព្រោះមានតំបន់ទេសចរណ៍ស្អាតៗជាច្រើន ជាពិសេសនៅតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
សូមជម្រាបថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕ អត្ថបទ៖ទូច សោភ័ណ










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣