ព័ត៌មាន
កម្ពុជាក្លាយជាប្រទេសនាំចេញស៊ីម៉ង់ត៍ជាលើកដំបូង បន្ទាប់ការផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានបង្ហាញនូវមោទនភាពនៃកម្ពុជា ដែលបានប្រែក្លាយពីប្រទេសដែលនាំចូលស៊ីម៉ង់ត៍ ១០០ ភាគរយ ទៅជាប្រទេសអាចផ្គត់ផ្គង់តម្រូវការទាំងស្រុង និងក្លាយជាប្រទេសដែលនាំចេញស៊ីម៉ង់ត៍ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិព័រណ៍ផលិតផល រ៉ែឆ្នាំ២០២៦ នៅចុងសប្តាហ៍កន្លងមកថា ជុំវិញវិស័យរ៉ែនេះ កម្ពុជាកំពុងទទួលបានការធ្វើអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទ ក្នុងនោះចំ ពោះថ្មសំណង់ និងរ៉ែខ្សាច់សំណង់ បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការធានានិរន្តរភាព នៃការផ្គត់ផ្គង់វត្ថុធាតុដើមបានគ្រប់គ្រាន់ និងតម្លៃសមរម្យ ក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសំណង់ធំ-តូចនានានៅទូទាំងប្រទេស ជាក់ស្តែងផលិតផល ស៊ីម៉ង់ត៍ចាប់ពីឆ្នាំ២០២៣មក កម្ពុជាបានប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ង់ត៍ ១០០ ភាគរយ ទៅជាប្រទេសអាចផ្គត់ផ្គង់តម្រូវការទាំង ស្រុង និងក្លាយជាប្រទេសដែលនាំចេញស៊ីម៉ង់ត៍ជាលើកដំបូង ក្នុងរង្វង់ ៣ ម៉ឺនតោនក្នុងមួយឆ្នាំ នៅមុនការផ្ទុះជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ។
អ្នកឧកញ៉ា វិញ ហួរ ប្រធានសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា លើកឡើងថា ជុំវិញវិស័យស៊ីម៉ង់ត៍នេះ ពីមុនកម្ពុជាបាននាំ ចូលស៊ីម៉ង់ត៍ពីប្រទេសជិតខាងទាំងស្រុង ប៉ុន្តែដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងរ៉ែ និងថាមពល ជា សេនាធិការ បានធ្វើឱ្យវិស័យស៊ីម៉ង់ត៍នៅកម្ពុជារីកចម្រើនគួរកត់សម្គាល់ និងបានកំពុងកើនឡើងយ៉ាងខ្លាំងសម្រាប់តម្រូវការនៅទូទាំងប្រទេស ជាក់ស្តែងមកដល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនដែលកំពុងប្រតិបត្តិការអាជីវកម្មចំនួន ៦ មានសមត្ថភាពផលិតស៊ីម៉ង់ត៍ សរុបបានចំនួន ១២ លានតោន ក្នុង១ឆ្នាំ ដែលបានឆ្លើយតបដល់ការអភិឌ្ឍក្នុងស្រុក និងនាំចេញ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា វិស័យរ៉ែបានកំពុងចូលរួមដល់ដ៏សំខាន់នៅក្នុងសេដ្ឋកិច្ច ជាតិ ជាក់ស្តែងគិតមកដល់ពេលនេះ វិស័យរ៉ែមានទុនវិនិយោគសរុបជិត ៣ ពាន់លានដុល្លារអាម៉េរិក និងបានបង្កើតការងារដោយ ផ្ទាល់ប្រមាណ១២ពាន់កន្លែង ដោយប្រជាពលរដ្ឋខ្មែរប្រមាណ ១១ ពាន់កន្លែង ស្មើនឹង ៩៥% ក្នុងនោះនៅក្នុងរយៈពេល១០ឆ្នាំចុង ក្រោយនេះ កម្ពុជាបានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ បានប្រមាណពីជាង ១៣ លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០១៦ ដល់ជាង ១៣៥ លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៥ ខណៈដែលរ៉ែមាសបាននិងកំពុងលេចធ្លា នៃការចូលរួមយ៉ាងសកម្មក្នុងសេដ្ឋ កិច្ចជាតិ៕អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣