ព័ត៌មាន
កម្ពុជាលើកទឹកចិត្តពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប ដល់បំណាច់ឆ្នាំ២០២៦
រាជរដ្ឋាភិបាលលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅខេត្តសៀមរាប គិតចាប់ពីខែមករា ឆ្នាំ២០២៦ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៦។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាស ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅ ខេត្តសៀមរាប ដែលគោលបំណងផ្តល់ការលើកទឹកចិត្តពន្ធដារ ដល់សហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍ ដែលស្ថិតនៅខេត្តសៀមរាប ត្រូវទទួលបានការលើកទឹកចិត្តពន្ធដារដូចជា៖ ១. លើក លែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ គិតចាប់ពីខែមករា ឆ្នាំ២០២៦ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៦, ២- លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៦, ចំពោះប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែល សហគ្រាសបានបង់រួចឆ្នាំ២០២៧ នឹងត្រូវបានអនុញ្ញាតជាឥណទានពន្ធសម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូលប្រចាំ, និង ៣- មិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៦។
ក្នុងអំឡុងពេលនៃការលើកទឹកចិត្តពន្ធដារដូចមានចែងក្នុងប្រការនេះ សហគ្រាសនៅតែមានកាតព្វកិច្ចដូចខាងក្រោម៖ ១- អ្នក ជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ត្រូវដាក់លិខិតប្រកាសពន្ធអាករដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (e-Fiing) ជារៀងរាល់ខែ និងត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិត ប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ (Tol e-Firg) ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។ ដោយ ឡែកអ្នកជាប់ពន្ធតូចត្រូវដាក់លិខិតប្រកាសពន្ធទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ ឬអាច ដាក់លិខិតប្រកាសពន្ធតាមរយៈកម្មវិធីប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូច (GOT Tax Preiling App)។ ២- អ្នកជាប់ពន្ធត្រូវ កាន់កត់ត្រា និងថែរក្សាឯកសារបញ្ជីកាគណនេយ្យនិងព័ត៌មានដែលទាក់ទិននឹងសកម្មភាពអាជីវកម្ម ស្របតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តស្តីពីពន្ធដារ។
សូមបញ្ជាក់ថា ជុំវិញការលើកទឹកចិត្តពន្ធដារនេះ កាលពីឆ្នាំ២០២៤កន្លងមក រាជរដ្ឋាភិបាលក៏បានផ្តល់ការលើកទឹកចិត្តពន្ធដារ ដល់ សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ស្របតាមវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីជួយស្ដារវិស័យទេសចរណ៍ ឱ្យបានល្អប្រសើរឡើងវិញរួមមាន៖ លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករ ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដល់ ដំណាច់ខែមិថុនា ឆ្នាំ២០២៥, លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤ ជាដើម។
ចំណែកក្នុងឆ្នាំ២០២៦នេះ, វិស័យសេវាកម្ម ត្រូវបានរាជរដ្ឋាភិបាលព្យាករថា នឹងមានកំណើនទាបក្នុងរង្វង់ ៣,៧% ក្នុងនោះអនុវិស័យ បដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ, ត្រូវបានព្យាករថានឹងងើបឡើងវិញសន្សឹមៗ ផ្អែកលើការរំពឹងទុកការ ងើបឡើងវិញនៃភ្ញៀវ ទេសចរណ៍អន្តរជាតិ បន្ទាប់ពីទទួលរងផលប៉ះពាល់គួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៥ ដោយសារការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ។ បើ ទោះបីស្ថានភាពនៃវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍ដែលពឹងផ្អែកលើទីផ្សារ និងកញ្ចប់ទេសចរណ៍ថៃ ត្រូវបានរំពឹងថា នឹងមិន អាចវិលត្រលប់ទៅរកប្រក្រតីភាពដូចស្ថានភាពមុនមានការបិទខ្ទប់ព្រំដែនគោកក៏ពិតមែន ក៏និន្នាការទេសចរណ៍ទីផ្សារផ្សេងទៀត ជាពិសេសទេសចរធ្វើដំណើរផ្លូវឆ្ងាយ ត្រូវបានរំពឹងថា នឹងមាននិន្នាការកើនឡើង៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ