ព័ត៌មាន
យុវជនយល់ថា លំហសិទ្ធិសេរីភាពជំនឿសាសនា ជាការផ្ដល់ភាពកក់ក្ដៅជូនពលរដ្ឋ និងអ្នកវិនិយោគ
ក្រុមយុវជន បានលើកឡើងថា លំហទូលំទូលាយនៃសិទ្ធិសេរីភាព លើការគោរពខាងជំនឿសាសនា និងប្រពៃណី របស់ពលរដ្ឋកម្ពុជា គឺជាភស្ដុតាងបញ្ជាក់ ពីដំណើរលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ហើយការបើកលំហសេរីភាពនេះ ក៏ជាការផ្ដល់ភាពកក់ក្ដៅជូនពលរដ្ឋ និងអ្នកវិនិយោគដែរ។
យុវជន នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ចំនួន៣នាក់ បានប្រាប់ BTV នៅថ្ងៃទី១៦ ខែកុម្ភៈនេះថា រាជរដ្ឋាភិបាល បានបើកលំហយ៉ាងទូលាយ ចំពោះសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ជាក់ស្ដែងពលរដ្ឋ មានសិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿ សាសនា និងប្រពៃណី ដែលពួកគេជឿជាក់ ដោយគ្មានការឃាត់នោះឡើយ។ ជាក់ស្ដែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន និងវៀតណាមនេះ ពលរដ្ឋដែលជាប់សែស្រឡាយចិន-វៀតណាម បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ពួកគេ នៅកម្ពុជា យ៉ាងរីករាយ។
គួរជម្រាបជូនថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន និងវៀតណាម នៅឆ្នាំ២០២៦នេះ មានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ។ ប្រជាពលរដ្ឋខ្មែរ ដែលជាប់ សែស្រឡាយចិន និងវៀតណាម បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ពួកគេ យ៉ាងរីករាយ ដើម្បីទទួលនូវលាភសំណាង និងពរជ័យមកក្នុងក្រុមគ្រួសាររបស់ពួកគេ៕ អត្ថបទ៖ លៀ ស៊ីណា







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣