ព័ត៌មាន
មួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
ក្នុងឆ្នាំ២០២៥កន្លងមកនេះ មានអ្នកជំងឺដែលមកពិគ្រោះ ជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន៧៩៥,៣០៣ករណី កើនឡើង៣១% និងសម្រាកព្យាបាលមានចំនួន ៩០,៧៤៦នាក់ ដែលមានការកើនឡើងជាង ១៥% បើធៀប នឹងឆ្នាំ២០២៤កន្លងមកនេះ។ នេះបើតាមឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត នៃក្រសួងសុខាភិបាលថ្លែងប្រាប់ BTV នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ឯកឧត្តមសាស្រ្តាចារ្យ បានឱ្យដឹងថា ជាទូទៅក្នុងមួយថ្ងៃ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅចន្លោះពី២.០០០នាក់ ទៅ៣.០០០នាក់ ចំណែកអ្នកជំងឺសម្រាកក្នុងមនី្ទរពេទ្យ មានចំនួនចន្លោះពី១.០០០នាក់ ទៅ២.០០០នាក់។ ចំនួនដែលកើនឡើងនេះ គឺជាការសម្តែងអំពីការជឿទុកចិត្តពីបងប្អូនប្រជាពលរដ្ឋ និងការជឿទុកចិត្តកាន់តែខ្លាំង មកលើមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត យើង។
ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលតែងតែចង្អុលបង្ហាញ ណែនាំ និងជួយបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំដល់ថ្នាក់ដឹកនាំយើងទាំងអស់គ្នា ព្រមទាំងបានជួយជ្រោមជ្រែងជានិច្ចកាល ទើបធ្វើឲ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានការរីកចំរើន និងអាចជួយដល់ប្រជាពលរដ្ឋយើងឲ្យទទួលបានការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយគុណភាព សមធម៌ និងប្រសិទ្ធភាពខ្ពស់៕ អត្ថបទ រដ្ឋា

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣