ព័ត៌មាន
ភ្ញៀវទេសចរជិត ៣ម៉ឺននាក់មកសម្រាកលម្ហែនៅខេត្តកំពត ក្នុងថ្ងៃទី១នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន
ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៣ម៉ឺននាក់ បានមកសម្រាកលម្ហែនៅខេត្តកំពត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម។ ភ្ញៀវជាតិ និងអន្តរជាតិថាខេត្តកំពតស្អាត សម្បូរកន្លែងដើរលេង សេវាកម្មល្អ តម្លៃសមរម្យ សន្តិសុខសណ្តាប់ និងសុវត្ថិភាពល្អ អនាម័យស្អាត ខណៈដែលមន្ត្រីជំនាញថាចូលឆ្នាំចិនថ្ងៃទី១នេះ ភ្ញៀវកើនឡើងជាងឆ្នាំមុន។
ទេសចរជាតិ អន្តរជាតិ និងក្រុមនិស្សិតខេត្តកំពត បានប្រាប់ឲ្យដឹងថា ទោះកម្ពុជាមានបញ្ហាព្រំដែនក៏ពិតមែន ប៉ុន្តែសម្រាប់ការអភិវឌ្ឍន៍នៅតែបន្ត លំហូរភ្ញៀវកាន់តែល្អឡើង ពិសេសខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមិទ្ធផលទេសចរណ៍ថ្មីៗជាច្រើនបានលេចចេញរូបរាងជាបន្តបន្ទាប់ ធ្វើឲ្យទេសចរមកលេងកាន់តែច្រើន។ ជាក់ស្តែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនថ្ងៃទី១នេះ ភ្ញៀវបានមកលេងក្រុងកំពតច្រើន ពិសេសភ្ញៀវបរទេស ថា ពួកគេរីករាយណាស់ដែលបានមកដល់កម្ពុជា ពិសេសខេត្តកំពត ពួកគេមិនព្រួយបារម្ភរឿងសុវត្ថិភាពនោះទេ ទោះកម្ពុជាមានជម្លោះព្រំដែនជាមួយថៃក៏ដោយ។
ប្រធានមន្ទីរទេសចរណ៍ លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថានៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទេសចរណ៍ និងក្រុងកំពតសរុបចំនួន២៩ ៨៧៤នាក់ ក្នុងនោះទេសចរបរទេសចំនួន ៥៤៣នាក់។ លោកបានបញ្ជាក់ថា ចំនួនភ្ញៀវថ្ងៃទី១នេះ កើនឡើងជាងឆ្នាំមុន ដែលមានត្រឹមតែ១ ៧០០០នាក់ប៉ុណ្ណោះ។ លោកបានបញ្ជាក់ដែរថា ជាទូទៅពេលមានបុណ្យទាន ក្រុមការងារមន្ទីរតែងតែបានចុះតាមរមណីយដ្ឋាន សហគមន៍គោលដៅទេសចរណ៍នានា និងតាមសេវាកម្មម្ហូបអាហារ និង សេវាស្នាក់នៅ ទូកទេសចរណ៍ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំរបស់មន្ទីរទេសចរណ៍ ផ្តោតសំខាន់លើការងារបដិសណ្ឋារកិច្ច អនាម័យចំណីអាហារ សុវត្ថិភាព តម្លៃសេវាកម្មជាដើម ធ្វើយ៉ាងណាដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ និងកិត្តិស័ព្ទល្អរបស់ខេត្តកំពត តទៅថ្ងៃមុខទៀត៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣