ព័ត៌មាន
មួយឆ្នាំ២០២៥ មនី្ទរពេទ្យកុមារជាតិ បានពិនិត្យ ពិគ្រោះជំងឺជូនពលរដ្ឋមិនសម្រាកនៅមន្ទីរពេទ្យជាង ២៤ម៉ឺនករណី
ឆ្នាំ២០២៥កន្លងមកនេះ មនី្ទរពេទ្យកុមារជាតិ បានពិនិត្យ ពិគ្រោះជំងឺក្រៅ មាន ២៤៩,១២៦ករណីអ្នកជំងឺសម្រាកពេទ្យ មាន ៥៥,៤០៥ ករណី អត្រាប្រើប្រាស់គ្រែនៅមន្ទីរពេទ្យ ១៥២% ដោយមានគ្រែសម្រាប់អ្នកជំងឺ ៤០០ គ្រែ។
ការលើកឡើងរបស់ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ យ៉ាងដូច្នេះ ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅឆាំ្ន២០២៦ របស់មន្ទីរពេទ្យកុមារជាតិ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ឯកឧត្តមវេជ្ជបណ្ឌិត នាយកមនី្ទរពេទ្យកុមារជាតិ បន្តថា តាមគំរោងផែនការសកម្មភាពឆ្នាំ២០២៥ របស់មន្ទីរពេទ្យកុមារជាតិ ដោយមានការគំាទ្រជាគោលនយោបាយ និងយុទ្ធសាស្ត្រយ៉ាងពេញលេញពីក្រសួងសុខាភិបាលដៃគូរអភិវឌ្ឍនានារួមជាមួយ នឹងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យកុមារជាតិ ទំាងមូលបានធ្វើអោយមន្ទីរពេទ្យកុមារជាតិ សម្រេចបាននូវសមិទ្ធផលមួយចំនួនគួរជាទីមោទនៈ និងសក្តិសមជា មន្ទីរពេទ្យថ្នាក់ជាតិ ក្នុងការចូលរួមគំាទ្របច្ចេកទេសដល់ មន្ទីរពេទ្យកុមារជាតិនានានៅទូទាំងប្រទេស និងចូលរួមក្នុងការកាត់បន្ថយអត្រាមរណៈភាពកុមារ ទារក បានសមស្រប ទៅតាមគោលដៅដែលបានកំណត់ដោយក្រសួងសុខាភិបាល និងដោយមានការប្តេជ្ញាចិត្តខ្ពស់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏វាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បញ្ជាក់ថា មន្ទីរពេទ្យកុមារជាតិ មានបុគ្គលិកសរុបចំនួន ៧៩៩នាក់ ក្នុងនេះអត្រាភេទស្រី មានច្រើនជាភេទ ប្រុស ដោយភេទស្រីមាន ៤៧៣នាក់ ស្មើ ៦០% ភេទប្រុស ៣២៦នាក់ ស្មើ ៤០%។ មន្ទីរពេទ្យនៅក្នុងឆ្នាំ២០២៥ ទទួលប្រភេទអ្នកជំងឺដែលប្រើប្រាស់ សេវាមន្ទីរពេទ្យរួមមាន៖ – បង់ថ្លៃ មានចំនួន៥៦% – ប្រើប្រាស់ ប.ស.ស មានចំនួន ២៦% – មូលនិធិសមធម៌ មានចំនួន១៧% – មិនបង់ថ្លៃ (គ្មានលទ្ធភាព)១%។ ដើម្បីចូលរួមឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក្នុងការលើកកំពស់គុណភាព លើវិស័យសុខាភិបាលរួមជាមួយ និងការគាំទ្រមិនចេះនឿយហត់ពីសំណាក់ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកមន្ទីរពេទ្យកុមារជាតិទាំងអស់ សូមធ្វើការប្តេជ្ញាចិត្តយ៉ាងក្លៀវក្លាក្នុងការចូលរួមលើកកំពស់សេវារបស់មន្ទីរពេទ្យកុមារជាតិ ទាំងបរិមាណ និងគុណភាព ដោយផ្តោតជាពិសេសទៅលើ ក្រមសីសធម៌វិជ្ជាជីវៈដើម្បីពង្រឹងសេវា មន្ទីរពេទ្យកុមារជាតិ ឲ្យឈានទៅដល់កម្រិត បទដ្ឋានមួយដែលផ្តល់នូវទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ៕អត្ថបទ រដ្ឋា

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា