ព័ត៌មាន
គ.ជ.ប នឹងទទួលបាន SERVERS សម្រាប់គ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដ៏មានសារសំខាន់ពីជប៉ុន
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា សម្ភារបរិក្ខារ បច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដែលជប៉ុនផ្តល់គឺ មានទំហំធំជាងមុន និងបច្ចេកវិទ្យាការរីកចំរើនជាងមុន។ ហើយបើមានបញ្ហាយ៉ាងណានោះក៏គ.ជ.ប នៅតែគ្រប់គ្រងស្ថានការណ៍បាន ដោយសារច្បាប់ដើមត្រូវរក្សាទុកនៅក្នុងអង្គចងចាំប្រកបដោយសុវត្ថិភាព។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ជប៉ុន តែងតែយកចិត្តទុកដាក់ក្នុងការ រួមសហការជាមួយ គ.ជ.ប ក្នុងការផ្តល់ជាបច្ចេកទេស និងសម្ភារ ដើម្បីធានាថា ការបោះឆ្នោតនៅកម្ពុជាមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ក្នុងនោះអង់ចង់ចាំដែលជប៉ុនផ្តល់ឲ្យមកកម្ពុជា គឺជាការបន្តនិរន្តភាព នៃការរៀបចំបញ្ជីបោះឆ្នោតឲ្យកាន់តែប្រសើរ។ ដោយសារអង់ចងចាំដែលជប៉ុនផ្តល់ឲ្យតាំងពីឆ្នាំ២០១៦ គឺផុតការធានារ៉ាប់រងទោះបីជាប្រើការបានក៏ដោយ។ ហើយការបន្តជួយរបស់ជប៉ុនមានទំហំធំជាងមុន និងបច្ចេកវិទ្យាក៏មានការរីកចំរើនជាងមុន។
ឯកឧត្តមបានបញ្ជាក់ថា ការប្រើប្រាស់អង្គចងចាំរក្សាទុកប្រកបដោយសុវត្ថិភាព ហើយកូពីស្ថាន ភាពដដែលនេះយកមកប្រើប្រាស់ខាងក្រៅ ហើយបើមានការហេកយ៉ាងណានោះ ក៏គ.ជ.ប នៅតែគ្រប់គ្រងស្ថានការណ៍បាន ដោយសារច្បាប់ដើមត្រូវរក្សាទុកនៅក្នុងអង់ចងចាំប្រកបដោយសុវត្ថិភាព។
សូមជម្រាបថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយសម្ភារបរិក្ខារ បច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមអធិបតីភាពឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការ គ.ជ.ប៕ អត្ថបទ៖ វង្ស សុភាព

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣